ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យលុបចេញក្របខ័ណ្ឌគ្រូពេទ្យដែលគ្រាន់ដាក់ឈ្មោះ ចូលរួមបំពេញបេសកកម្ម ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ដើម្បីតែបានចូលក្របខ័ណ្ឌ ប៉ុន្តែមិនបានចូលរួមបំពេញការងារ ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១ កក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ហ្វឹកហ្វឺនគ្រូពេទ្យបន្ថែម...
ភ្នំពេញ ៖ លោក ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានប្រកាសច្រានចោលពាក្យចចាមអារាមថា មានការប្រមូលផ្ដុំគ្នា ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយត្រូវបង់ប្រាក់។ ក្រសួងសុខាភិបាល ច្រានចោលបែបនេះ ក្រោយពីមានលេចចេញនូវពាក្យចចាមអារ៉ាមនៅក្នុងស្រទាប់សាធារណជនថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបង់ប្រាក់ក្នុងចំនួនមួយណាមួយមិនច្បាស់លាស់ មានការកៀងគរគ្នាទៅចាក់ដោយបង់ប្រាក់នូវវ៉ាក់សាំងប្រភេទអាស្ដ្រាហ្សេានីកា។...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ដែលវិជ្ជមានចំនួន៧៨៧នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់១៥០.៧១៤នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៣.២៧៥នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន០៦នាក់ ដែលឆ្លងវីរុសកូរ៉ណា ដែលត្រូវបានរាយការណ៍ឲ្យដឹងក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ លើសពីនេះ អ្នកជំងឺចំនួន៤៩៦នាក់បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានហាមឃាត់ការចែកចាយលក់ និងធ្វើតេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដែលគ្មានលេខបញ្ជីកា និងគ្មានការទទួលស្គាល់ពីក្រសួង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៤៧១ នាក់ទៀត ខណៈមានករណីជាសះស្បើយ ៩២៨នាក់ និងស្លាប់ ២០នាក់។ ក្នុងនោះជាករណីឆ្លងសហគមន៍ ៤២៦នាក់ និងអ្នកដំណើរពីបរទេស៤៥នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១...
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា ចុងខែមិថុនា វ៉ាក់សាំង ចំនួន២លានដូស និងខែកក្កដា ឆ្នាំ២០២១ វ៉ាក់សាំង ចំនួន៣លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា ដើម្បីបន្ដចាក់ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែច្រើនបន្ថែមទៀត។ ក្នុងឱកាសទទួលវ៉ាក់សាំងស៊ីណូរ៉ាក់ ចំនួន១លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីក្រុមហ៊ុនចិន នាថ្ងៃទី១៩...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បញ្ជាក់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ថា កម្ពុជាបានរកឃើញ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ថ្មី បន្ថែមចំនួន១២នាក់ និងឆ្លងថ្មីចំនួន៦២៥នាក់ ខណៈព្យាបាលជាសះស្បើយ ចំនួន៧០៥នាក់ ។ ក្រសួងគូសបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីនេះ មានករណីឆ្លងសហគមន៍៥៩១នាក់ និងអ្នកដំណើរពីបរទេស៣៤នាក់។ ក្រសួងបានលើកឡើងថា គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់ វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាន បញ្ជាឲ្យបញ្ឈប់ជា បន្ទាន់នូវអំពើទារលុយពីប្រជា ពលរដ្ឋ ដើម្បីជាថ្នូរក្នុងការចាក់វ៉ាក់សាំង កូវីដ-១៩ ។ ការអំពាវនាវនេះ ក្រោយមានជនខិលខូចទារលុយ ពីប្រជាពលរដ្ឋ។ ក្នុងឱកាសប្រគល់ថវិកា សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឲ្យដឹងថា រកឃើញអ្នកចាក់វ៉ាក់សាំង ទី៣លាននាក់ ជាស្ដ្រីមេម៉ាយឈ្មោះ ស៊ុ សំអឿន អាយុ៤៨ឆ្នាំ រស់នៅខេត្តកណ្ដាល ទទួលជំនួយឧបត្ថម្ភ ១០លានរៀល។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន...