ភ្នំពេញ ៖ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួនជិត៦០០នាក់ ដែលនេះជាចំនួនច្រើនលើសលុប មិនធ្លាប់ជួបប្រទះសម្រាប់កម្ពុជា។ នេះជាករណីផ្ទុះលើកដំបូង សម្រាប់កម្ពុជា ហើយ ក្រោយកម្ពុជា បានរកឃើញ អ្នកឆ្លងដំបូង លើបុរសជនជាតិចិន កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០។ សម្រាប់ការឆ្លងក្នុងចំនួនច្រើននេះ គឺនៅភ្នំពេញ ៥៤៤នាក់ ស្វាយរៀង១៦នាក់ ព្រះសីហនុ ១២នាក់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានក្រើនរំលឹកក៏ដូចជា ណែនាំម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ មិនត្រូវព្យាបាលអ្នកជំងឺដែលសង្ស័យថា មានជំងឺកូវីង១៩ ហើយមិនត្រូវធ្វើតេស្តរកមេរោគកូវីដឡើយ។ រយៈកាលកន្លងមក ក្រសួងសុខាភិបាល បានធ្វើសេចក្តីណែនាំរួចមកហើយ ស្ដីអំពីវិធានការ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស គឺមិនអនុញ្ញាតឲ្យកន្លែងពិនិត្យព្យាបាលជំងឺឯកជន ធ្វើការពិនិត្យព្យាបាលអ្នកជំងឺដែលសង្ស័យថា ជាជំងឺកូវីដ១៩ ជាដាច់ខាត។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១...
ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន បានច្រានចោល ចំពោះអ្នកផ្សាយព័ត៌មាន បំភ្លៃការពិតថាមានអ្នកស្លាប់ដោយ ការចាក់វ៉ាក់សាំងកូវីដ១៩ របស់ចិន២នាក់ បន្ថែមទៀត។ ដោយសារផ្សាយ ខុសការពិតនេះ លោកស្រីសូមឲ្យ វិញ្ញាណក្ខន្ធសព មកពន្យល់សុបិន្ត ដល់អ្នកផ្សាយបំផ្លើស ។ លោកស្រីថា ប្រយ័ត្នជំងឺកូវីដ១៩ ឆក់យកជីវិតអ្នកផ្សាយបំផ្លើសនេះ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៧នាក់ទៀត ខណៈមានអ្នកជាសះស្បើយរហូតដល់ចំនួន៤៩នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មី ពាក់ព័ន្ធករណីព្រឹត្តិការណ៍សហគមន៍កុម្ភៈចំនួន ៣៥នាក់ និងអ្នកដំណើរពីបរទេស២នាក់។ អ្នកឆ្លងច្រើនជាងគេមាននៅភ្នំពេញ៣០នាក់ កណ្តាល៣នាក់ និងព្រះសីហនុ២នាក់។ គិតត្រឹមព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២៤៧៧ នាក់ អ្នកជាសះស្បើយចំនួន១២៤០ នាក់ អ្នកកំពុងព្យាបាលចំនួន១២១៩ នាក់ និងអ្នកស្លាប់១៤...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសកែតម្រូវឡើងវិញ ចំពោះអាយុមកទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលបានចាប់ផ្តើមយុទ្ធនាការ ចាក់នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ សម្រាប់ក្រសួង-ស្ថាប័នថ្នាក់ជាតិ។ ក្នុងនោះក្រសួងបញ្ជាក់ឡើងវិញថា វ៉ាក់សាំងស៊ីណូវ៉ាក់សម្រាប់ចាក់ ដល់មនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មិនមែនពីអាយុ ១៨ទៅដល់អាយុ ៥៩ឆ្នាំទេ។ សូមបញ្ជាក់ថា វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីប្រទេសចិន ចំនួន១.៥លានដូស ចំណាយថវិកា១៥លានដុល្លារ...
ភ្នំពេញ ៖ នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ចំនួន ៧០ម៉ឺនដូស ជាជំនួយដ៏ ស្មោះសរបស់រដ្ឋាភិបាលចិន បានមកដល់កម្ពុជាហើយ ។ វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៧០ម៉ឺនដូសនេះ ជាជំនួយលើក ទី២ បន្ថែមពីលើជំនួយលើកទី១ ចំនួន៦០ម៉ឺនដូស ដែលមកដល់កម្ពុជា កាលពីថ្ងៃទី៧...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលខ្មែរ បានប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ប្រទេសចិន ដែលនឹងចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២១ស្អែកនេះ សម្រាប់ក្រសួង-ស្ថាប័ន របស់ថ្នាក់ជាតិ ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជាបានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១០៥នាក់ទៀត ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ១០៤នាក់ និងអ្នកដំណើរមកពីបរទេសម្នាក់ ។ ចំនួននេះច្រើនជាងថ្ងៃ២៩ មីនា ដែលក្រសួងប្រកាសថា មានតែត្រឹមជាង៤០នាក់ ។ ក្នុងចំណោម១០៥នាក់ គឺនៅរាជធានីភ្នំពេញ មានច្រើនជាងគេគឺ៤៦នាក់ ព្រះសីហនុ៣៤នាក់ ស្វាយរៀង១៩នាក់ ព្រៃវែង២នាក់...