ភ្នំពេញ ៖ ក្រោយមានការផ្សព្វផ្សាយថា ឧកញ៉ា ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីមិច ស្លាប់ដោយសារការចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ប្រទេសចិន នោះ ក្រសួងសុខាភិបាល បានច្រានចោល ចំពោះការចុះផ្សាយបំផ្លើស គ្មានការពិតនេះ ។ ឧកញ៉ា ស៊ុយ សុផានបានស្លាប់ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដោយរោគ៌ាពាធ ក្នុងអាយុ៦២ឆ្នាំ។ អាខោនហ្វេសប៊ុកមួយ ឈ្មោះថា Sovan Narith បានភ្ជាប់រូបភាព ឧកញ៉ា ស៊ុយ សុផាន និងរូបស្រ្តីម្នាក់ ចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វា មនៅថ្ងៃ២៩ មីនា ដោយបានសរសសេររៀបរាប់ថា “ មិនយល់ទេ ក្រោយចាក់វ៉ាក់សាំងការពារកូវីដ១៩ស៊ីណូហ្វាម របស់ចិនហើយ នៅតែស្លាប់ជាបន្តបន្ទាប់ទៀត។ បញ្ជាក់ថា គាត់(ឧកញ៉ា ស៊ុយ សុផាន)ស្លាប់ដោយជំងឺកូវីដ១៩ បើតាមការទទួលបានពីសារសម្ងាត់យើង។ រីឯព័ត៌មាននៅក្នុងស្រុក មិនហ៊ានចុះផ្សាយទេ ប្រភពកំពុងរកឯកសារបិទបាំង” ។ ក្រោយឃើញការផ្សាយបែបនេះ ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ ត្រឡប់ទៅវិញថា “ក្រសួងសូមច្រានចោលទាំងស្រុង នូវការផ្សាយប្រឌិតបែបនេះ ។ រូបភាពអ្នកចាក់វ៉ាក់សាំងនេះ មិនមែនជារូបភាពសព (ឧកញ៉ា ស៊ុយ សុផាន) ទេ សូមអ្នកប្រឌិតរឿងទាំងឡាយ មានសីលធម៌ និងគុណធម៌ខ្លះផងបានទេ” ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី មានរហូតទៅដល់ ៩៦នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ។ ចំនួននេះ ច្រើន ជាងពីថ្ងៃ២៥ មីនា ជិតពាក់កណ្តាល និងជាសះស្បើយ ១៨នាក់។ ក្នុងនោះ អ្នកឆ្លងច្រើនជាងគេ មាននៅស្រុកកោះធំ ខេត្តកណ្តាល រហូតដល់ ជាង៧០នាក់ បន្ទាប់មក គឺនៅភ្នំពេញ។ គិតត្រឹមថ្ងៃទី២៦ មីនា កម្ពុជាមានអ្នកឆ្លងសរុប ចំនួន១៩៦៨ នាក់ អ្នកជាសះស្បើយ ចំនួន១០៧៤ នាក់ អ្នកកំពុងព្យាបាលចំនួន៨៨៨នាក់ និងអ្នកស្លាប់៨ នាក់៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសជាសាធារណៈថា លោក ផន ចាន់ធឿន អាយុ៥៥ឆ្នាំ ជាមន្រ្តីប៉ូលីសចរាចរណ៍ នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិក្ដីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់ដោយសារជំងឺកូវីដ១៩ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១គឺមិនបានដឹងថា ខ្លួនមានផ្ទុកជំងឺកូវីដ១៩ទេ ពោលចូលសម្រាកបានកន្លះម៉ោងលោកក៏ស្លាប់។ ក្រុមគ្រូពេទ្យបានយកសំណាក...
ភ្នំពេញ ៖ ក្រោយមានការចេញផ្សាយ បំផ្លើសថា DJ ប៊ូម ស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ គឺក្រោយការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩រួចនោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសច្រានចោលថា ជារឿងមិនពិតឡើយ។ លោកស្រីបានចេញបដិសេធ នៅព្រឹកថ្ងៃទី២៦ មីនា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញ អ្នកឆ្លងថ្មី ចំនួន២៩នាក់ទៀត ដែលចំនួនគឺចុះជាងថ្ងៃ២៣ មីនាម្សិលមិញ ខណៈមានអ្នកជាសះស្បើយ ចំនួន ៣៤នាក់។ អ្នកឆ្លង២៩នាក់នោះ គឺមានករណីឆ្លង ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន២៧នាក់ និងអ្នកដំណើរ ពីពីបរទេស២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ២៤ មីនា នេះ កម្ពុជាមានអ្នកឆ្លងសរុប...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានចេញប្រកាសអំពី កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេល នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ។ យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រកាសនេះ...
ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាល រួមគ្នាជាមួយក្រសួងយុត្តុធ៍ម នឹងធ្វើសន្និសីទសារព័ត៌មា ន ស្ដីពី“ច្បាប់ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត” ដែលនឹងប្រព្រឹត្ត ទៅនាព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា វ៉ាក់សាំងឈ្មោះ កូវីស្យែល (CoviShield) កំពុងចាក់ជូនប្រជាពលរដ្ឋខ្មែរនោះ គឺជាផលិតផលរបស់ប្រទេសឥណ្ឌា គ្រាន់តែទទួលអាជ្ញាបណ្ណ ពីក្រុមហ៊ុន អាស្ត្រាសេនេកា (AstraZeneca) ដូច្នេះ ប្រជាពលរដ្ឋខ្មែរ កុំមានការយល់ច្រលំថា «កម្ពុជាកំពុងវ៉ាក់សាំង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើការផ្អាកចាក់វ៉ាក់សាំងកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម (Sinopharm, Beijing Institute of Biological Products) សម្រាប់អ្នកចាក់លើកទី១ ដោយសារចំនួនមានកំណត់ ហើយក្រសួងមានភាពចាំបាច់ ត្រូវរក្សាទុកសម្រាប់ចាក់លើកទី២។ ក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា «...