ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួនរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤នាក់ទៀតហើយ ខណៈមិនបានព្យាបាលជាសះស្បើយនោះទេ ។ ក្រសួងបានឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤នាក់៖១- បុរសជនជាតិឥណ្ឌូនេស៊ី អាយុ ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្ត កណ្តាល ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៦...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យស្ថានភាពមណ្ឌលឡីស័ក ស្រុកកំរៀង ខេត្តបាត់ដំបងនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើការអំពាវនាវដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ កុំសម្រុកមកលេងស្រុកកំណើត ក្នុងរដូវបុណ្យចូលឆ្នាំព្រណីជាតិខ្មែរខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ។ នេះបើតាមការចុះផ្សាយ របស់រដ្ឋបាលខេត្តបាត់ដំបង។ លោកថា “បើគ្រាន់តែចង់មកលេងស្រុកកំណើត...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា ខ្លួនបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយម្នាក់ទៀត ហើយ ខណៈគ្មានអ្នកឆ្លងថ្មីនៅថ្ងៃ១៧ កុម្ភៈ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ១៧ កុម្ភៈ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដសរុបចំនួន៤៧៩ នាក់ អ្នកជាសះស្បើយចំនួន៤៧០ នាក់ និងអ្នកកំពុងព្យាបាលចំនួន៩នាក់៕
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល នឹងជួបពិភាក្សាគ្នានៅព្រឹកនេះ ពាក់ព័ន្ធនឹងការពិនិត្យកែសម្រួលអនុក្រឹត្យ ស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាល ជាអន្តរជាតិនៃជម្ងឺនៅតាមច្រកចេញចូល ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែង នៃការរីករាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ។
បរទេស៖ ក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃអាទិត្យនេះ បាននិយាយប្រាប់ថា ខ្លួនទើបបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ នូវថ្នាំវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer Inc ហើយនេះជាការអនុម័តបែបនេះ ដំបូងនៅក្នុងប្រទេស ស្របពេលបង្កើនកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់រលកនៃការឆ្លងមេរោគលើកទី៣ នៅមុនរដូវការកីឡាអូឡាំពិកនៅរដូវក្តៅ។ ការអនុម័តនេះ ត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយ ក្រោយគណៈកម្មាធិការ រដ្ឋាភិបាលណែនាំឲ្យធ្វើការអនុម័ត កាលពីថ្ងៃសុក្រ ជាចំណុចដែលរដ្ឋមន្ត្រីសុខាភិបាលជប៉ុន លោក Norihisa Tamura...
ភ្នំពេញ៖ ក្នុងឱកាសចូលរួម ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះស៊ីណូហ្វាមដែលជាជំនួយរបស់មិត្តដែកថែបចិន នៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០១នេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងបញ្ជាក់អះអាង ពីប្រសិទ្ធភាពនៃវ៉ាក់សាំងនោះថា មានរហូតទៅដល់ ៧៩,៣៤%។ បើតាមលោកស្រីដដែល តាមព័ត៌មានទទួលបានពី ការសិក្សាវ៉ាក់សាំងកូវីដ១៩ នេះគឺប្រសិទ្ធភាពមានជិត ៨០ភាគរយ ហើយយោងតាមស្តងដារអង្គការ សុខភាពពិភពលោកគឺវ៉ាក់សាំងណាក៏ដោយ...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម (Sinopharm-Beijing Institute of Biological Products) ដែលទទួលបានពីសាធារណរដ្ឋ ប្រជាមានិតចិន នឹងត្រូវកំណត់ចំនួនត្រឹមតែ ១៤៩.៥០០នាក់។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២នាក់ និងបានព្យាបាលជាសះស្បើយចំនួនម្នាក់។ ក្រសួងបានឲ្យដឹងថា អ្នកដែលឆ្លងជំងឺកូវីដ១៩ថ្មី២នាក់គឺ១.ជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ ២-ស្ត្រីជនជាតិខ្មែរ អាយុ...
ភ្នំពេញ៖ លោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះការពុលស្រា ឬចំណីអាហារ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីសែនដូន តាផ្សេងៗ។ យោងតាសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានណែនាំអំពីការការពារ ការពុលស្រា ឬចំណីអាហារ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនដូនតាផ្សេងៗ។ ក្រសួងបានគូសបញ្ជាក់ថា៖« ក្នុង...