ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃ៨ វិច្ឆិកា នេះបានចេញសេចក្តីសម្រេចស្តីពីការបិទមន្ទីរសម្រាកព្យាបាល វេជ្ជសាស្រ្តសហគមន៍ថែទាំសុខភាព ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៣៣ ផ្លូវលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញរបស់លោកវេជ្ជបណ្ឌិត ហេង សៀកឡេង ដោយសារពុំបានសុំច្បាប់ពីក្រសួង៕
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំអាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ចូលរួមទប់ស្កាត់ ឬលុបបំបាត់ការផ្តល់សេវាសុខាភិបាល ដែលគ្មានការអនុញ្ញាតពីក្រសួង ហើយសុខាភិបាលឯកជនទាំងអស់ ត្រូវគោរពឲ្យបានហ្មត់ចត់ នូវក្រមសីលធម៌វិជ្ជាជីវៈ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១២ តុលា បានឲ្យដឹងថា ក្រសួងសុខាភិបាល បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយ ក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល របស់បុគ្គលមួយចំនួន ដែលពុំមានមូលដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងការទទួលស្គាល់ពីក្រសួងសុខាភិបាល ឬគណៈវិជ្ជាជីវៈសុខាភិបាល បាននិងកំពុងធ្វើឱ្យមានការ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបិទ និងដកហូតសេចក្ដីសម្រេចឲ្យបើកមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ «ស្ពានមង្គល» បន្ទាប់ពីស្រាវជ្រាវករណីស្លាប់អ្នកជំងឺម្នាក់ ក្រោយបានបញ្ជូនចេញពីមន្ទីរសម្រាកព្យាបាលមួយនេះ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា តាមការចុះត្រួតពិនិត្យរបស់ក្រុមការងារចម្រុះ នៅមន្ទីរសម្រាកព្យាបាល ស្ពានមង្គល មានទីតាំងស្ថិតនៅផ្ទះលេខ ៥១០ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានធ្វើណែនាំពីវិធានការសុខាភិបាលបន្ដ សម្រាប់ការឆ្លើយតបវិបត្តិកូវីដ-១៩ និងការត្រៀមលក្ខណៈ សម្រាប់បង្ការការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗ ដែលអាចកើតមាននាពេលខាងមុខ។ បើតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នាថ្ងៃ១២ មិថុនា គូសបញ្ជាក់ឲ្យសាធារណជនបន្តវិធានការ ៣ការពារ និង៣កុំ និងបន្ដចាក់វ៉ាក់សាំងកូវីដ-១៩ ។ ការចេញមកជាថ្មីអំពីការណែនាំ របស់ក្រសួងសុខាភិបាលខ្មែរនេះ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានសម្រេចប្រកាសនៅថ្ងៃ៥ ឧសភាកន្លងមកថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរសំរាកព្យាបាល ដើមអង្រ្គង ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បន្ទាប់ពីប្រើប្រាស់បុគ្គលិកផ្សេងគ្មានការបណ្តុះបណ្តាល ខណៈម្ចាស់ទីតាំងនិងអ្នកប្រព្រឹត្ត ទទួលខុសត្រូវចំពោះមុខច្បាប។ យោងតាមសេចក្ដីសម្រេចរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៨ ធ្នូ បានបញ្ជាក់ថា “បិទ និងដកហូតលិខិតអនុញ្ញាតឱ្យបើកមន្ទីរសំរាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្ដល់សេវាសុខាភិបាលនៅក្នុងមូលដ្ឋានសុខាភិបាលឯកជន។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ លោក ម៉ម ប៊ុនហេង បានឱ្យដឹងថា ក្រសួងសង្កេតឃើញថា មូលដ្ឋានសុខាភិបាលមួយចំនួន ពុំទាន់បានគោរពឱ្យបានត្រឹមត្រូវតាមច្បាប់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វេីការណែនាំដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការការពារការចម្លងជំងឺកូវីដ-១៩ ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីត សំពះ ព្រះខែ និងអកអំបុក។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៨ តុលា នេះបានឱ្យដឹងថា អនុវត្តន័តាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្វីត្បិតតែឆ្នាំ២០២២នេះ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ពិនិត្យឃើញ មានការចែកចាយ និងលក់វ៉ាក់សាំង INDIRAB mcf គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល ស្រដៀងនឹងវ៉ាក់សាំង INDIRAB មានលេខបញ្ជីកា CAM R1 0376 IV-12 ដែលចែកចាយដោយក្រុមហ៊ុន VAC PHARMA Co., LTD។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសប្រឡងជ្រើសរើស ក្របខណ្ឌមន្រ្តីថ្មីចំនួន ៣.៣២៤នាក់ ដើម្បីដាក់ឲ្យទៅបម្រើការងារ នៅតាមអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយផុតកំណត់នៅថ្ងៃ១៤ ខែតុលា ឆ្នាំ២០២២ ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃទី២១ខែសីហា នេះ បានបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន៣២នាក់ និងជាសះស្បើយចំនួន៣៨នាក់ ។ សូមជម្រាបថា គិតត្រឹមការប្រកាស របស់ក្រសួងសុខាភិបាល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៤២៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,១៥២នាក់, ស្លាប់សរុបចំនួន...