កំពង់ចាម ៖ ប្រកាស លោក លី សុវណ្ណ ចូលកាន់តំណែង ជាអភិបាលក្រុងកំពង់ចាម ដោយលោក ចាន់ ផល្លី អតីតអភិបាលក្រុង ចូលនិវត្តន៍ ។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក...
កំពង់ចាម ៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ដើម្បីរៀបចំរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកឡើងថា ផ្ដើមចេញពីការរួមសាមគ្គីគ្នា ពីសំណាក់ថ្នាក់ដឹក នាំគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តកំពង់ចាម បម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ បានធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត លើថ្នាក់ដឹកនាំរបស់ខ្លួន...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារ របស់សាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តកំពង់ចាម ឆ្នាំ២០២១ និងទិសដៅឆ្នាំ ២០២២ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយស សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្ត...
ខេត្តកំពង់ចាម ៖ ក្រុមហ៊ុនទឹកពិសាវីតាល់ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានរៀបចំកម្មវិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់ សមទ្ធិផលនានា ក្រោមជំនួយ ឧបត្ថម្ភ ពីមូលនិធិ២៥រៀល ក្នុងគម្រោងវីតាល់ សាលារៀនខ្ញុំ អនាម័យខ្ញុំ ដែលបានរៀបចំឡើង នៅក្នុងបរិវេណ នៃបឋមសិក្សាស្វាយពក ភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម...
កំពង់ចាម ៖ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប៉ុស្តិ៍រដ្ឋបាលមហាខ្ញូង និងប៉ុស្តិ៍រដ្ឋបាលពង្រ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន នាព្រឹកថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២២ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជម្រុញ ឲ្យសមត្ថកិច្ចនគរបាល បន្តខិតខំធ្វើការងារ ឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងរៀបចំឥរិយាបថ ឱ្យសក្កិសមជាអ្នកបម្រើប្រជាពលរដ្ឋ ។ លោកអភិបាលខេត្តបន្តថា...
កំពង់ចាម ៖ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋាន ឲ្យខិតខំបម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរថែមទៀត ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្នុងពេល អញ្ជើញចុះសំណេះសំណាល ជាមួយអាជ្ញាធរស្រុកជើងព្រៃ នៅសាលាស្រុកជើងព្រៃ...
កំពង់ចាម៖ នៅក្នុងវេទិកាពិគ្រោះយោបល់យុវជន ស្តីពីកការចូលរួមរបស់យុវជន និងសហគ្រិនស្ត្រីវ័យក្មេង ក្នុងភាពជាអ្នកដឹកនាំ និងការងារសង្គម នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម អភិបាលរងខេត្តកំពង់ចាម លោក ខ្លូត ចិន្តា បានលើកទឹកចិត្តដល់យុវជន ឲ្យត្រងត្រាប់ស្តាប់រៀនសូត្រ ក្រេបជញ្ជក់យកគំនិតល្អៗ ពីវាគ្មិនជំនាញ ដើម្បីផ្ដល់ឱកាសឲ្យខ្លួនឯង ក្នុងការស្វែងរកភាពជោគជ័យ នាពេលអនាគត...
កំពង់ចាម ៖ នាព្រឹកថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០២២ នៅក្នុងពិធីសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ ២០២២ របស់រដ្ឋបាល ខេត្តកំពង់ចាម ជាថ្ងៃទីពីរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់វិធានការ ឱ្យអាជ្ញាធរ អង្គភាពពាក់ព័ន្ធ កុំទទួលយករាល់ផ្លូវសាងសង់រួច...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ដោយការសហការចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការគាំទ្រការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានា ធ្វើឲ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះ ឆ្នាំ២០២១ ។ លោកអភិបាលខេត្តបានបញ្ជាក់ដូច្នេះនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីប្រកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម...
កំពង់ចាម ៖ ដោយប្រទេសជាតិ មានសុខសន្តិភាព ពេញលេញ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ បាននិងកំពុងគិតគូរ អំពីសុខមាលភាព ពោលគឺ សន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត ជូនប្រជាពលរដ្ឋផងដែរ ។ នេះជាការលើកឡើងរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងពិធីសំណេះសំណាល មុនពេលបើកការពិនិត្យ...