កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានចាត់ឲ្យមន្ត្រីពាក់ព័ន្ធ អាជ្ញាធរក្នុងក្រុងកំពង់ចាម រកទីកន្លែងសាធារណៈសមរម្យ ដើម្បីសាងសង់បង្គន់ សាធារណៈ បែបស្តង់ដារ ទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងគោលបំណង បញ្ចៀសការបន្ទោរបង់ អាណាធិបតេយ្យ ដើម្បីលើកកម្ពស់ សុខមាលភាពរបស់ប្រជាពលរដ្ឋ នឹងធ្វើឱ្យសុភណ្ឌភាព ក្នុងក្រុងកំពង់ចាម កាន់តែប្រសើរឡើង ។ លោកអភិបាលខេត្ត...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រារព្វខួបអនុស្សាវរីយ៍ លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ ដោយមានការចូលរួមពី លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងថ្នាក់ដឹកនាំក្នុងខេត្ត...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ២០២១ នេះបានមូលមតិ គ្នាដង្ហែកឋិនទានសាមគ្គី ចូលវត្តខេមវ័ន ហៅវត្តបឹងស្នាយ ស្ថិតក្នុងសង្កាត់សំបូរមាស ក្រុងកំពង់ចាម និងបាននាំបច្ច័យប្រគេនព្រះសង្ឃចំនួន ៣វត្ត ទៀតក្នុងក្រុងកំពង់ចាមផងដែរ ។ នាយករដ្ឋបាលខេត្តកំពង់ចាម លោក ឃន ប្រុស បានឲ្យដឹងថា កឋិនសាមគ្គី...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំអភិបាលរងខេត្តមន្ទីរអង្គភាពជំនាញអាជ្ញាធរមូលដ្ឋាននិងមន្ត្រីបច្ចេកទេស អញ្ជើញពិនិត្យស្ថានភាពផ្លូវថ្នល់ដែលបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ។ ទន្ទឹមនឹងការចុះពិនិត្យនោះ លោក អភិបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញ នៃ មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្ត កំពង់ចាម...
កំពង់ចាម ៖ ករណីបើកផ្លូវធ្លា ស្ថិតនៅក្នុងភូមិព្រែកដំបូកលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដែលជាទំនាស់រាំរៃយូរមកហើយនោះ ត្រូវបានអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំ ដោះស្រាយបញ្ចប់នារសៀលថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ ២០២១។ តាមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម ឲ្យដឹងថា ដំណោះស្រាយនេះ គឺក្នុងគោលបំណង ដើម្បីរក្សាការពារផ្លូវធ្លា ជាប្រយោជន៍រួម សម្រាប់ប្រើប្រាស់ជាសាធារណៈ...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម បានបើកឲ្យសិស្សវិទ្យាល័យសីហនុ ចូលរៀនវិញនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ ឱ្យអនុវត្តវិធានការ ការពារខ្លួនពីជំងឺកូវីដ១៩ នឹងខិតខំរៀនសូត្រដើម្បីប្រឡងឡើងថ្នាក់នាពេលខាងមុខ ។ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍បញ្ជាក់ថា សិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ពីព្រោះឆ្នាំនេះ...
កំពង់ចាម ៖ អភិបាល ខេត្តកំពង់ចាម និងជាប្រធានសាខា កាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារ នាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៨៥គ្រួសារ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ អភិបាលខេត្តកំពង់ចាម...
កំពង់ចាម ៖ លោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខា កាកបាទក្រហមខេត្ត រួមនិងសហការី នៅថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២១ នេះ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនដល់គ្រួសារក្រីក្រ រស់នៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់...
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ២៩ អាណត្តិទី ៣ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រី នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្ត ឲ្យរៀបចំផែនការ ដើម្បីជួយរកទីផ្សារកសិផល...
កំពង់ចាម ៖ អ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដែលកំពុងសម្រាកព្យាបា លនៅវិទ្យាល័យសីហនុ នឹងត្រូវផ្ទេរយកទៅព្យាបាល នៅមន្ទីរពេទ្យថ្មី ស្ថិតក្នុងស្រុកកំពង់សៀម នាពេលបុណ្យភ្ជុំបិណ្ឌរួច ។ លោក ឃុន ប្រុស នាយករដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ដូច្នេះនៅថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២១ ខណៈពេលអមដំណើរ អភិបាលខេត្តកំពង់ចាម លោក...