ថ្ងៃទី១៤ ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការ បរទេសចិន បានថ្លែងក្នុងសន្និសីទ សារព័ត៌មានជាប្រចាំថា ពិភពលោកមានការរំពឹងទុក ចំពោះប្រទេសចិន ប្រទេសចិន ក៏បានត្រៀមខ្លួនរួចហើយ ។ ការងារត្រៀមរៀបចំគ្រប់ផ្នែក សម្រាប់ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង បានសម្រេចជាមូលដ្ឋានរួចហើយ ។ ថ្ងៃទី១០ ខែមករា តាមម៉ោងអាមេរិកខាងជើង...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា សហរដ្ឋអាមេរិក គួរតែកាត់បន្ថយការ បំភាយឧស្ម័នផ្ទះកញ្ចក់ នៅពេល ដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការកើនឡើង នៃការបំភាយឧស្ម័ន ដែលត្រូវបានរាយការណ៍ថា មានចំនួន ៦,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២១ ។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់ក្នុងការឆ្លើយតបទៅនឹង...
បរទេស៖ ទីបំផុតក្រោយការបិទទ្វា ព្រំដែនអស់រយៈពេល ៣សប្តាហ៍កន្លងមកនេះ ដោយសារបញ្ហាកូវីដប្រទេសចិន បានសម្រេចចិត្តក្នុងការបើកដំណើរការឡើងវិញ នូវច្រកព្រំដែនចេញចូល ជាមួយនឹងវៀតណាមឡើងវិញ។ ព្រំដែនដែលត្រូវបានបើកឡើងវិញ គឺជាច្រកដែលមានសភាពដឹកជញ្ជូន និងធ្វើដំណើរដ៏មមាញឹកបំផុត រវាងប្រទេសទាំងពីរ និងវាបានបណ្តាលឲ្យមាន ការកកស្ទះនូវរថយន្តធន់ធំដឹកទំនិញ និងអ្នកធ្វើដំណើរជាច្រើនពាន់គ្រឿង ព្រមទាំងកំពុងទទួលបានរកការរិះគន់ខ្លាំងៗ ពីសំណាក់រដ្ឋាភិបាលក្រុងហាណូយ ផងដែរនាពេលកន្លងមក។ ច្រកព្រំដែននៃខេត្តឆ្នេរសមុទ្រ Dongxing ជាប់ព្រំដែនទៅនឹងខេត្ត Mong...
“កេនយ៉ានិងអាហ្វ្រិកត្រូវការមិត្តភក្តិដែលរីករាយធ្វើកិច្ចសហប្រតិបត្តិការជាមួយយើងនិងសម្រេចគោលដៅនិងគោលបំណងរបស់យើង ។” នៅពេលអញ្ជើញចូលរួមពិធីបិទបញ្ចប់ការសាងសង់កំពង់ផែផ្ទុកប្រេងកាតក្រុងម៉មបាសាដែលទទួលសាងសង់ដោយភាគីចិនជាមួយលោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនដែលទៅបំពេញទស្សនកិច្ចនៅប្រទេសកេនយ៉ានាពេលថ្មីៗកន្លងទៅនេះ លោក Uhuru Kenyatta ប្រធានាធិបតីកេនយ៉ាបានកោតសរសើរប្រទេសចិនដែលបានគាំទ្រការអភិវឌ្ឍរបស់កេនយ៉ា ព្រមទាំងចាត់ទុកប្រទេសចិនជា “””មិត្តភក្តិដ៏ពិតប្រាកដ” ។ ដូចផ្លូវដែកពីក្រុងម៉មបាសាដល់ក្រុងណៃរ៉ូប៊ីអ៊ីចឹង កំពង់ផែផ្ទុកប្រេងកាតក្រុងម៉មបាសាក៏ជាសំណង់ជានីមិត្តសញ្ញាក្នុងការស្តារសេដ្ឋកិច្ចជាតិកេនយ៉ាឡើងវិញ ។ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់កំពង់ផែថ្មី នឹងអាចសន្សំសំចៃថ្លៃហួសពេលកំណត់ដឹកជញ្ជូនប្រេងកាតលើសពី១១០លានយាន់ប្រាក់ចិនឱ្យកេនយ៉ាជារៀងរាល់ឆ្នាំ ។ នេះជាសមិទ្ធផលដ៏លេចធ្លោមួយទៀតក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”រវាងចិននិងអាហ្វ្រិក ។ ពីថ្ងៃទី៤ដល់ថ្ងៃទី៧ខែមករា រដ្ឋមន្ត្រីការបរទេសចិនបានបំពេញទស្សនកិច្ចនៅប្រទេសអេរីទ្រា កេនយ៉ានៃអាហ្វ្រិកខាងកើតនិងកូម័រនៅតំបន់ភាគខាងត្បូងនៃអាហ្វ្រិក ។ នេះជាប្រពៃណីការទូតរបស់ប្រទេសចិនដែលបានប្រកាន់ខ្ជាប់អស់រយៈពេល៣២ឆ្នាំ ពោលគឺរដ្ឋមន្ត្រីការបរទេសចិនតែងតែទៅបំពេញទស្សនកិច្ចនៅអាហ្វ្រិកនាដើមឆ្នាំថ្មី ។ ក្នុងអំឡុងពេលទៅបំពេញទស្សនកិច្ចនៅអាហ្វ្រិក ភាគីចិនបានសន្យាថា នឹងផ្តល់វ៉ាក់សាំងចំនួន១០លានដូសទៀតដល់កេនយ៉ា និងគាំទ្រកូម័រសម្រេចបាននូវគោលដៅឱ្យប្រជាពលរដ្ឋទាំងអស់បានចាក់វ៉ាក់សាំងគ្រប់ៗគ្នាក្នុងឆ្នាំនេះ ។ ក្នុងវិស័យជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ភាគីចិននិងកេនយ៉ាបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថល វិនិយោគទុននិងកសិកម្មជាដើម ។ ភាគីចិនគាំទ្រភាគីកេនយ៉ាក្នុងការបង្កើតខ្សែក្រវាត់សេដ្ឋកិច្ចតាមបណ្តោយផ្លូវដែកនិងសួនឧស្សាហកម្ម ស្វាគមន៍ភាគីកេនយ៉ាប្រើប្រាស់ “ផ្លូវបៃតង”ដែលដឹកជញ្ជូនកសិផលអាហ្វ្រិកទៅប្រទេសចិនឱ្យបានល្អ ដើម្បីនាំចេញផលិតផលប្រកបដោយគុណភាពខ្ពស់កាន់តែច្រើនឡើងៗទៅកាន់ទីផ្សារប្រទេសចិន ។ ផ្លូវដែកដែលមានប្រវែងជាង១ម៉ឺនគីឡូម៉ែត្រ ផ្លូវថ្នល់ដែលមានប្រវែងជិត១សែនគីឡូម៉ែត្រ ស្ពានចំនួនជិត១ពាន់ កំពង់ផែជិត១០០ និងមន្ទីរពេទ្យនិងសាលារៀនជាច្រើន។ល។ សមិទ្ធផលគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកពោលដូចខាងលើនេះបានបម្រើផលប្រយោជន៍របស់ប្រជាជនអាហ្វ្រិកឥតឈប់ឈរ ។ ពី “គំនិតផ្តួចផ្តើមទាំង៨”ដល់ “សំណង់ចំនួន៩” ហេតុអ្វីបានជាកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកអាចដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ? លោក Kenyatta ប្រធានាធិបតីកេនយ៉ាបាននិយាយពីមូលហេតុគន្លឹះគឺ “ប្រទេសចិនបានជួយយើងដោះស្រាយបញ្ហាយ៉ាងស្មោះស្ម័គ្រតាមរយៈការអនុវត្តជាក់ស្តែង” ហើយ“ចិននិងអាហ្វ្រិកគឺគោរពគ្នាទៅវិញទៅមកនិងរាប់អានគ្នាដោយស្មើភាព” ។ តាំងពីបុរាណកាលដល់បច្ចុប្បន្នកាល ចិនបាននាំមកនូវមិត្តភាពនិងទំនុកចិត្តដល់អាហ្វ្រិកជាប់រហូតមក ដូច្នេះ កិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកមិនអាចបំបែកបំបាក់ដោយកម្លាំងបរទេសណាមួយឡើយ។ ប្រទេសលោកខាងលិចដែលអះអាងថា “យកចិត្តទុកដាក់”ដល់អាហ្វ្រិក សូមខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីជំរុញការអភិវឌ្ឍរបស់អាហ្វ្រិកតាមរយៈសកម្មភាពជាក់ស្តែងដូចប្រទេសចិនអញ្ចឹងដែរទៅ៕
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិន បានជំរុញប្រទេសលីទុយអានី កុំឱ្យដើរតួជាកូនអុកសម្រាប់កងកម្លាំងប្រឆាំងចិន និងបានជំរុញឱ្យសហរដ្ឋអាមេរិក ឈប់លេង “សន្លឹកបៀតៃវ៉ាន់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wang បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការកត់សម្គាល់របស់តំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិកលោកស្រី...
បរទេស ៖ ប្រទេសចិននៅថ្ងៃចន្ទនេះ បានប្រកាសថា ខ្លួនបានដាក់សំណើរ ក្នុងការផ្តល់កញ្ចប់ផែនការ ហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយទៀត នៅក្នុងតំបន់អាហ្វ្រិក ខាងកើតដោយក្នុងនោះរួមមានទាំងការពង្រីក បណ្តាញផ្លូវដែកធំៗ ចំនួន២គម្រោង ព្រមទាំងការអភិវឌ្ឍផែសមុទ្រ បន្ថែមទៀត តាមសមុទ្រក្រហមនិងសមុទ្រឥណ្ឌា ។ ស្ថិតនៅក្រោមផែនការនេះ ដែលក៏ធ្លាប់ត្រូវបានប្រកាសតាំងតែ ពីសប្តាហ៍មុនផងដែ រដោយរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi...
បរទេស៖ ទីក្រុងកំពង់ផែ Tianjin របស់ប្រទេសចិន មានគោលបំណងធ្វើតេស្ត អ្នកស្រុករបស់ខ្លួនចំនួន ១៤លាននាក់ក្នុងរយៈពេល ៤៨ម៉ោង បន្ទាប់ពីការរកឃើញករណី ឆ្លងជាចង្កោមរបស់វីរុសកូវីដ១៩ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកស្រុកត្រូវបានណែនាំឱ្យស្នាក់នៅ ផ្ទះរហូតដល់ការធ្វើតេស្តរួច ហើយត្រូវតែផ្តល់លទ្ធផលអវិជ្ជមាន ដើម្បីទទួលបានបណ្ណសុខភាព ដែលត្រូវការសម្រាប់ប្រើប្រាស់...
ប៉េកាំង ៖ យោងតាមមន្ត្រីជាន់ខ្ពស់មួយរូប បានឱ្យដឹងថា ប្រទេសចិន បានឈានដល់ចំណុច សំខាន់មួយនៅឆ្នាំ២០២១ ជាមួយនឹងសមិទ្ធិផលសំខាន់ៗ ដែលធ្វើឡើងនៅក្នុងពាណិជ្ជកម្មបរទេស របកគំហើញបច្ចេកវិទ្យា និងភាពធន់ នៃខ្សែសង្វាក់ឧស្សាហកម្ម ។ លោក Han Wenxiu មន្ត្រីនៃគណៈកម្មាធិការកណ្តាលសម្រាប់កិច្ចការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចបានឲ្យដឹងនៅក្នុងអត្ថបទមួយកាលពីពេលថ្មីៗនេះ ដោយលើកឡើង ពីវឌ្ឍនភាព របស់ប្រទេសក្នុងការ...
ប៉េកាំង ៖ ក្រសួងការបរទេសចិន បានជំរុញឱ្យប្រទេសពាក់ព័ន្ធ ជាអ្នករួមចំណែកដល់សន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍន៍ក្នុងតំបន់ ជំនួសឱ្យការក្លាយ ជាអ្នកបង្កើតបញ្ហា ដែលផ្សព្វផ្សាយភូតកុហក និងបង្កើតឧបសគ្គ ។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស និង ការពារជាតិ របស់សហរដ្ឋអាមេរិក...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថា ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិក នឹងឈប់ប្រើប្រាស់ លទ្ធិប្រជាធិបតេយ្យ ជាឧបករណ៍ នៃឧបាយកលនយោបាយ របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការ កត់សម្គាល់នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវ...