ថ្ងៃទី២៥ ខែតុលា លោក XiJinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំ រំលឹកខួបទី៥០ នៃការដែលសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ ឡើងវិញ ក្នុងអង្គការសហប្រជាជាតិ ព្រមទាំងថ្លែង សុន្ទរកថា គន្លឹះនៅក្រុងប៉េកាំង។ ៥០ឆ្នាំកន្លងទៅនេះ ការអភិវឌ្ឍរបស់ប្រទេសចិន បានចារឹកក្នុងទំព័រវឌ្ឍនភាព របស់មនុស្សជាតិ ព្រមទាំងរួម ចំណែកកាន់តែច្រើនឡើងៗ ក្នុងការជំរុញការអភិវឌ្ឍ ដោយសន្តិភាព...
ក្រៅពីនេះ ប្រទេសចិនបានកាត់បន្ថយភាពក្រីក្រទាំងស្រុងក្នុងឆ្នាំ ២០២០ ដែលជាការរួមចំណែកលើសពី ៧០ នៃការងារកាត់បន្ថយភាពក្រីក្រទៅទូទាំងពិភពលោកស្របតាមគោលដៅសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ។ ជាពិសេស បន្ទាប់ពីការផ្ទុះរីករាលដាលជំងឺកូវីដ១៩ មក ក្រៅពីការផ្តល់ជំនួយជាសម្ភារៈវេជ្ជសាស្ត្រ ប្រទេសចិនបានផ្តួចផ្តើមឱ្យចាត់ទុកវ៉ាក់ជាផលិតផលសាធារណៈ ដែលបានក្លាយជាប្រទេសដំបូងបង្អស់លើពិភពលោកដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ ១៩ ដល់បរទេស និងមានបរិមាណច្រើនបំផុតគិតត្រឹមបច្ចុប្បន្ន ។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងក្នុងមហាសន្និបាតរំលឹកខួប៥០ ឆ្នាំនៃការដែលសាធារណរដ្ឋប្រជាមានិតចិនទទួលបានអាសនៈឡើងវិញក្នុងអង្គការសហប្រជាជាតិនាព្រឹកថ្ងៃទី...
មូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ថា ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា នាវាចម្បាំងរុស្ស៊ី និងចិន បានធ្វើការល្បាតរួមគ្នាជាលើកដំបូង របស់ពួកគេនៅតំបន់ភាគខាងលិច នៃមហាសមុទ្រប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ ខែតុលា ។ ក្រុងម៉ូស្គូ...
បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសចិន នៅថ្ងៃសុក្រនេះ បានជំរុញសហរដ្ឋអាមេរិកឲ្យជៀសវាងការផ្ញើសញ្ញាខុសណាមួយ ឲ្យដល់អ្នកគាំទ្រភាពឯករាជ្យរបស់តៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយថា សហរដ្ឋអាមេរិក នឹងចូលការពារតៃវ៉ាន់។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន បាននិយាយប្រាប់សន្និសីទកាសែតមួយ នៅក្នុងទីក្រុងប៉េកាំងថា ប្រទេសចិន គ្មានទីទំនេរសម្រាប់សម្បទាន នៅពេលនិយាយដល់ផលប្រយោជន៍ ស្នូលរបស់ខ្លួននោះទេ។...
បរទេស៖ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បាននិយាយនៅថ្ងៃពុធនេះថា សមយុទ្ធយោធាចិន នៅជិតកោះតៃវ៉ាន់ គឺមានគោលដៅផ្តោត លើកម្លាំងដែលលើកម្ពស់ភាពឯករាជ្យផ្លូវការរបស់តៃវ៉ាន់ និងត្រឹមតែជាសកម្មភាពការពារសន្តិភាពនិងស្ថិរភាពប៉ុណ្ណោះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិននេះ ក៏បាននិយាយផងដែរថា សមយុទ្ធយោធាទាំងនោះ ផ្តោតគោលដៅលើការជ្រៀតជ្រែកធ្វើឡើងដោយកម្លាំងពីខាងក្រៅ។ ថ្លែងប្រាប់សន្និសីទកាសែតមួយក្នុងទីក្រុងបកាំង លោក Ma...
ប៉េកាំង៖ លោក វ៉ាង យី តំណាងពិសេសរបស់ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងថា ក្រុមប្រទេស G20 គួរតែផ្តល់នូវអត្ថប្រយោជន៍ ពេញលេញរបស់ខ្លួន ដើម្បីរួមចំណែកដល់សន្តិភាពស្ថេរភាព វិបុលភាព និងការអភិវឌ្ឍន៍ របស់អាហ្វហ្គានីស្ថាន និងតំបន់។ លោកវ៉ាង យី ក៏ជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនផងដែរ...
ប៉េកាំង៖ កងកម្លាំងយោធា នៃប្រទេសចិនកាលពីថ្ងៃចន្ទ បានអះអាងថា ខ្លួនពិតជាបានធ្វើសមយុទ្ធយោធា ឈុតតូចមួយមែននៅលើ ឆ្នេរសមុទ្រនៃខេត្តមួយ ដែលមានទីតាំង ទល់មុខទៅនឹងកោះតៃវ៉ាន់ ប៉ុន្តែបញ្ជាក់ថា មិនមានគោលដៅឬផ្តោតទៅលើ បញ្ហាតានតឹងរវាងគ្នា ជាមួយនឹងកោះនេះនោះទេ។ កោះតៃវ៉ាន់ដែលតែងតែ បានហៅខ្លួនឯងថា កោះឯករាជ្យពីឥទ្ធិពល របស់ចិននោះតែងតែបានធ្វើការ ទិះតៀនជារឿយៗទៅលើប្រទេសចិនថា បានធ្វើការបង្កើនកម្លាំងយោធា ដើម្បីដាក់សំពាធមកលើ ដែនអធិបតេយ្យភាពរបស់ខ្លួន ដោយក្នុងនោះមានទាំងការហោះហើរ...
បរទេស ៖ សាស្ត្រចារ្យដ៏ល្បីឈ្មោះ លោក Antonio dos Santos Queiros នៃសកលវិទ្យាល័យ University of Lisbon នៃប្រទេសប៉ទុយហ្គាល់ កាលពីពេលថ្មីៗ នេះបានធ្វើការលើកឡើងថា បើមិនដោយសារតែចិនទេ នោះពិភពលោកទាំងមូល នឹងធ្លាក់ចុះទៅក្នុង វិបត្តិសេដ្ឋកិច្ជជាមិនខាន ។ លោក Queiros...
បរទេស៖កិច្ចពិភាក្សាគ្នា រវាងមេបញ្ជាការយោធាឥណ្ឌានិងចិន ដើម្បីដោះស្រាយភាពជាប់គាំង នៅតាមបណ្ដោយព្រំដែនជួរភ្នំហិមាល័យ បានរងភាពបរាជ័យ ហើយភាគីទាំងពីរ បានធ្វើការថ្កោលទោសដាក់គ្នាទៅវិញទៅមក នៅថ្ងៃចន្តនេះ សម្រាប់ការបរាជ័យមិនមានការវិវត្តទៅមុខ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា កាលពីថ្ងៃអាទិត្យ មេបញ្ជាការមកពីប្រទេសទាំងពីរ បានជួបគ្នាសម្រាប់លើកទី១៣ ដោយមន្ត្រីឥណ្ឌាធ្វើការសង្កត់ធ្ងន់ថា ការប្រឈមមុខដាក់គ្នា បានបង្កឡើងដោយការប៉ុនប៉ងជាឯកតោភាគីរបស់ចិន ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។ ក្រសួងការពារជាតិឥណ្ឌាបាននិយាយដូច្នេះថា “នៅក្នុងអំឡុងជំនួបពិភាក្សាគ្នានោះ ភាគីឥណ្ឌាបានបង្កើតការលើកឡើងដ៏មានអំណោយផលល្អ...
បរទេស ៖ កិច្ចព្រមព្រៀងហេដ្ឋារចនា សម្ព័ន្ធសម្រាប់រ៉ែរបស់ចិន នៅទូទាំងទ្វីបអាហ្វ្រិក កំពុងស្ថិត ក្រោមការត្រួតពិនិត្យ កាន់តែខ្លាំងឡើងចំពេលមានការព្រួយបារម្ភថា ផលប្រយោជន៍ ដែលបានសន្យាមិនបានសម្រេច ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប្រធានាធិបតីលោក Felix Tshisekedi...