ភ្នំពេញ៖លោក តាន់ វុទ្ធា អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិបានលើកឡើងថា “String of Pearls” គឺជាយុទ្ធសាស្រ្តផ្លូវសមុទ្ររបស់ចិន ក្នុងភូមិសាស្រ្តនយោបាយតំបន់មហាសមុទ្រឥណ្ឌា ដែលចិនប្រើដើម្បីទ្បោមព័ទ្ធឥណ្ឌា ទាំងពាណិជ្ជកម្ម និងយោធាតាមផ្លូវសមុទ្រ។ នេះមិនមែនជារឿងចៃដន្យ ឬស្រមើស្រមៃទ្បើយ តែចិនបានសាងសង់រួចហើយ នូវកំពង់ផែយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីទ្បោមព័ទ្ធឥណ្ឌា មិនអោយរើខ្លួនរួច ដោយផ្តើមចេញពីអាស៊ីខាងត្បូងរហូតដល់តំបន់អាហ្រ្វិក។ ចិនបានសង់កំពង់ផែ Chittagong ក្នុងប្រទេស...
ប៉េកាំង៖ ចិន បានច្រានចោល ការចោទប្រកាន់ របស់សហរដ្ឋអាមេរិក ចំពោះប្រទេសនេះ ដែលបានធ្វើសកម្មភាពបំភិតបំភ័យ នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយបានអះអាងថា ស្លាកនៃការបំភិតបំភ័យ ឬការបង្ខិតបង្ខំ មិនអាចត្រូវបានគេដាក់ នៅលើប្រទេសចិននោះឡើយ ។ អ្នកនាំពាក្យក្រសួង ការបរទេស លោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅឯសន្និសីទ សារព័ត៌មានប្រចាំថ្ងៃមួយ នៅពេលត្រូវបានគេស្នើសុំ...
ប៉េកាំង៖ ប្រទេសចិន បានរិះគន់រដ្ឋបាល របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចំពោះកីឡានយោបាយដោយអះអាងថា សហគមន៍អន្តរជាតិ នឹងមិនទទួលយកការធ្វើពហិការដឹកនាំដោយសហរដ្ឋអាមេរិកនៃព្រឹត្តិការណ៍កីឡាអូឡាំពិករ ដូវរងាឆ្នាំ២០២២ ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនឡើយ។ ការបង្កហេតុចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសចិន ចំពេលមានការរិះគន់កាន់តែខ្លាំងឡើង ចំពោះការរំលោភសិទ្ធិមនុស្ស ដែលបានចោទប្រកាន់របស់ខ្លួន នឹងធ្វើឱ្យមានភាពតានតឹងតានតឹងរវាងមហាអំណាច ទាំងពីររបស់ពិភពលោក ខណៈដែលមហាអំណាចទាំងពីរ កំពុងស្ថិតក្នុងជំលោះ ជុំវិញបញ្ហាជាច្រើនរួមមានហុងកុង និងតៃវ៉ាន់។...
បរទេស៖ យោធារបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បានធ្វើសមយុទ្ធដែនអាកាសនិងលើសមុទ្រ នៅជិតកោះតៃវ៉ាន់ ស្របពេលដែលទីក្រុងប៉េកាំង បន្តជំទាស់ប្រឆាំងនឹងចំណងមិត្តភាព កាន់តែជិតស្និទ្ធខ្លាំងឡើង រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតៃប៉ិ ។ ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍នៅពេលថ្មីៗនេះថា កងកម្លាំងយោធារបស់ប្រទេសចិន បានបញ្ជូននាវាផ្ទុកយន្តហោះ និងនាវាអមដំណើររបស់វា ទៅក្នុងដែនទឹកស្ថិតនៅជិតកោះតៃវ៉ាន់ ដើម្បីធ្វើសមយុទ្ធហ្វឹកហាត់ តាមបែបប្រក្រតីមួយ។ សេចក្តីថ្លែងការណ៍ របស់ប្រទេសចិនបាននិយាយថា សមយុទ្ធនោះ...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ប្រឈមមុខនឹងបញ្ហាសិទ្ធិមនុស្ស ធ្ងន់ធ្ងររបស់ខ្លួន និងចាត់វិធានការជាក់ស្តែង ដើម្បីកែលម្អស្ថានភាពសិទ្ធិមនុស្ស របស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រឿងនេះបានកើតឡើង បន្ទាប់ពីការលើកឡើង របស់អ្នកនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Ned Price ជុំវិញបញ្ហាសិទ្ធិមនុស្ស លើជនជាតិភាគតិចតំបន់ស៊ីនជាំង...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃពុធនេះ បានជំរុញឱ្យប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU) ប្រឹងប្រែងរួមគ្នាជាមួយប្រទេសចិន ដើម្បីការពារ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុវត្ថិភាព និងស្ថេរភាពនៃ កិច្ចសហប្រតិបត្តិការរបស់ពួកគេ ដើម្បីនាំមកនូវភាពប្រាកដប្រជា និងស្ថេរភាពបន្ថែមទៀតដល់ពិភពលោក ដែលងាយនឹងបង្កជាហេតុមួយនេះ។ ប្រមុខរ្ដឋចិនលោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថាលោក និងអធិការបតីអាល្លឺម៉ង់លោកស្រី Merkel...
ភ្នំពេញ៖ លោក អ៊ូ វីរៈ ប្រធាននិងជាស្ថាបនិកវេទិការអនាគត ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយ បានសង្ឃឹមទុកជាមុនថា ប្រទេសចិនដែលជាមហាអំណាច ក្នុងពិភពលោកហើយជាប្រទេសផលិត វ៉ាក់សាំងការពារជំងឺកូវី១៩ បានច្រើនប្រភេទដែលនោះ សម្រាប់ការពារជំងឺកូវីដ នឹងសហការជាមួយ អង្គការសុខភាពពិភពលោក (WHO) ដើម្បីផ្តល់ទំនុកចិត្តកាន់តែខ្លាំងឡើង សម្រាប់ដល់ប្រទេសបញ្ជាទិញ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ លោក...
ប៉េកាំង៖ ប្រេសិតចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មខុសច្បាប់ទាំងអស់ប្រឆាំងនឹងអ៊ីរ៉ង់ របស់ខ្លួនប្រឆាំងនឹងអង្គភាព និងបុគ្គលភាគីទី៣ រួមទាំងប្រទេសចិន ផងដែរនៅពេលកិច្ចចរចា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បានបន្តឡើងវិញ នៅទីក្រុងវីយែន។ អ្នកការទូតជាន់ខ្ពស់មកពីប្រទេសចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស និងអ៊ីរ៉ង់ បានជួបគ្នានៅក្នុងកិច្ចប្រជុំបិទទ្វារ នៃសណ្ឋាគារហ្គ្រេនវ៉េន។ កំពូលនៃរបៀបវារៈ គឺការដកទណ្ឌកម្មលើអ៊ីរ៉ង់ និងវិធានការអនុវត្ត...
បរទេស៖កាលពីថ្ងៃចន្ទម្សិលមិញនេះ កងកម្លាំងកងទ័ពជើងទឹករបស់ប្រទេសចិន បានបញ្ជាក់ថាក្រុមនាវាផ្ទុកយន្តហោះចម្បាំងមួយក្រុម របស់ខ្លួនដែលកំពុងប្រតិបត្តិការ នៅក្បែរកោះតៃវ៉ាន់នោះនឹងបន្តធ្វើបែបនេះជាញឹក ញាប់បន្ថែមទៀតជាលក្ខណៈសមយុទ្ធយោធា ក្នុងពេលដែលភាពតានតឹង រវាងភាគីទាំងពីរហាក់ដូចជា មិនទាន់មាន ភាពធូរស្រាលនៅឡើយ។ ប៉ុន្មានខែចុងក្រោយនេះកោះតៃវ៉ាន់ បានធ្វើការរិះគន់ ជាច្រើនមែនទែនចំពោះ វត្តមាននិងសកម្មភាពយោធារបស់ចិន នៅក្បែរដែនកោះរបស់ខ្លួនទោះបី ជាបានដឹងហើយថាចិនមិនដែលបោះបង់ចោលនូវគំនិត ចង់ក្តោបក្តាប់ មកលើទឹកដី កោះតៃវ៉ាន់នោះឡើយ។ ជាការឆ្លើយតបកងកម្លាំងកងទ័ពជើងទឹកចិន បាននិយាយថា ក្រុមនាវាចម្បាំងរបស់ខ្លួនដែលដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំងដំបូងបំផុត...
បរទេស៖ យោងតាមការតួលេខ ដែលត្រូវបានបង្ហាញដោយក្រុមអ្នកជំនាញ អចលនទ្រព្យចិននិងដោយការចេញផ្សាយរបស ទីភ្នាក់ងារចិនស៊ិនហួផងនោះ អាចឲ្យយើងឃើញបានថា តម្លៃលំនៅដ្ឋានរបស់ប្រទេសចិន នៅតាមបណ្តាទីក្រុងជាង 100 ដែលត្រូវបាន គេធ្វើការស្ទាបស្ទង់រកឃើញថា មានការកើនឡើងនូវតម្លៃបន្តិចប៉ុណ្ណោះ កាលពីខែមិនាកន្លងមក។ វិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យមួយ របស់ចិនបានធ្វើការសិក្សា តម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងតូចធំជាង 100 របស់ប្រទេសចិនហើយជា លទ្ធផលខ្លួនបានរកឃើញថា តម្លៃកាលពីខែមិនា មានការកើនឡើងប្រមាណតែជា 0.2...