បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក Kelly Ortberg បាននិយាយកាលពីថ្ងៃពុធថា លោកមិនរំពឹងថាសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកជាមួយប្រទេសចិន នឹងរារាំងការងើបឡើងវិញផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះទេ ហើយក៏មិនរារាំងវាពីការឈានដល់គោលដៅដឹកជញ្ជូនយន្តហោះជាមួយក្រុមហ៊ុនអាកាសចរណ៍ចិន ដែលពេលនេះបានបដិសេធទទួលយកយន្តហោះ Boeing ដែរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងនៅលើស្ថានីយទូរទស្សន៍ CNBC លោក...
ភ្នំពេញ ៖ លោក យន់ ស៊ីណាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូអធិការកិច្ចបក្សកុម្មុយនិស្តចិន និងរដ្ឋ ខេត្តយូណានចំនួន ៥ រូប ដឹកនាំដោយលោក Lei Gang សមាជិកអចិន្ត្រៃយ៍ នៃគណៈអធិការកិច្ចបក្សកុម្មុយនិស្តចិនខេត្តយូណាន និងគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន...
ប៉េកាំង ៖ ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងខ្លាំង ចំពោះវិធានការរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតរបស់ខ្លួនលើវិស័យដែនសមុទ្រ ភស្តុភារ និងការសាងសង់កប៉ាល់ របស់ប្រទេសចិន ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ប្រទេសចិនបានអះអាងម្តងហើយម្តងទៀត នូវទស្សនៈរបស់ខ្លួនលើការស៊ើបអង្កេតផ្នែកទី៣០១ និងបង្ហាញអំពីជំហររបស់ខ្លួន ដោយជំរុញឱ្យសហរដ្ឋអាមេរិក ឈប់ស្ដីបន្ទោសប្រទេសចិន ចំពោះបញ្ហាឧស្សាហកម្ម ក្នុងស្រុករបស់ខ្លួន នេះបើតាមអ្នកនាំពាក្យ របស់ក្រសួងពាណិជ្ជកម្មចិន ។...
បរទេស៖ យោងតាមឯកសារផែនការផ្ទៃក្នុងដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters បានឱ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump គឺចង់កាត់បន្ថយថវិការបស់ក្រសួងការបរទេសប្រហែលពាក់កណ្តាល ដែលជាការកាត់បន្ថយដែលអាចឃើញបេសកកម្មទូតរបស់សហរដ្ឋអាមេរិកជិត៣០ ត្រូវបានបិទ និងកាត់បន្ថយយ៉ាងខ្លាំងដល់ជំនួយបរទេស។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការកាត់បន្ថយដែលបានស្នើឡើងចំនួនជិត ៣០ ពាន់លានដុល្លារនៅក្នុងសារពើពន្ធ ២០២៦ ត្រូវបានគូសបញ្ជាក់នៅក្នុងអ្វីដែលគេហៅថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសចិន បាននឹងកំពុងនាំចូលប្រេងឆៅ ក្នុងបរិមាណដ៏ច្រើន ពីប្រទេសកាណាដា និងកាត់បន្ថយការផ្គត់ផ្គង់ ពីសហរដ្ឋអាមេរិកយ៉ាងខ្លាំង ដោយសារសង្គ្រាមពាណិជ្ជកម្ម ជាមួយទីក្រុងវ៉ាស៊ីនតោន ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានអនុវត្តការដំឡើងពន្ធទៅវិញទៅមក ជាបន្តបន្ទាប់ ក្នុងរយៈពេលពីរខែកន្លងមកហើយ...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានថ្កោលទោសការកែសម្រួល ពន្ធគយរបស់សហរដ្ឋអាមេរិក លើកញ្ចប់តម្លៃទាបថាជា “ការរំខាន” ដោយកត់សម្គាល់ថា វិធានការនេះនឹង “ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ផលប្រយោជន៍អ្នកប្រើប្រាស់អាមេរិក”។ អ្នកនាំពាក្យចិនលោកស្រី He Yongqian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ ដោយសង្កត់ធ្ងន់ថា ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនផ្តល់ នូវអត្ថប្រយោជន៍ពិសេសដូចជាប្រសិទ្ធភាពខ្ពស់ ការដឹកជញ្ជូនលឿន និងការចំណាយទាប។ អ្នកនាំពាក្យរូបនេះបានបន្តទៀតថា វាមិនត្រឹមតែបំពេញតម្រូវការដែលកំពុង...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ពន្ធគយ ២៤៥ ភាគរយរបស់សហរដ្ឋអាមេរិក លើផលិតផលមួយចំនួនពីប្រទេសចិន លែងមានន័យសម្រាប់សេដ្ឋកិច្ចទៀតហើយ។ សេតវិមានបានចេញសន្លឹក ការពិតអំពីការស៊ើបអង្កេតផ្នែកទី២៣២ នៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃទី១៥ ខែមេសាដោយនិយាយថា ប្រទេសចិនប្រឈមមុខនឹងពន្ធរហូតដល់ ២៤៥ ភាគរយលើការនាំចូលទៅកាន់សហរដ្ឋអាមេរិក ដែលជាលទ្ធផលនៃសកម្មភាពសងសឹករបស់ខ្លួន។ ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធ អ្នកនាំពាក្យបានចង្អុលបង្ហាញថា ប្រទេសចិន បានបញ្ជាក់យ៉ាងច្បាស់ថា ការដំឡើងពន្ធជំរិតទារប្រាក់ របស់សហរដ្ឋអាមេរិកមកលើប្រទេសចិន បានក្លាយជាល្បែងលេខ...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» និងសកម្មភាពផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិន និងកម្ពុជា ក្រោមប្រធានបទ កម្ពុជា-ចិន រួមចិត្ត រួមដំណើរលើមាគ៌ាតែមួយ ក្នុងឱកាសដែលលោក...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយសហភាពអឺរ៉ុប ដើម្បីពង្រឹងកិច្ចសន្ទនា និងការទំនាក់ទំនង ពង្រីកការបើកចំហរគ្នាទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងរួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានមូលដ្ឋានលើច្បាប់ជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលជាស្នូលរបស់ខ្លួន។ អ្នកនាំពាក្យចិនលោក He Yongqian បានកត់សម្គាល់ថា ឆ្នាំ២០២៥ គឺជាខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងអឺរ៉ុប ហើយភាគីទាំងពីរជាអ្នកតស៊ូមតិនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច...
បរទេស៖ ប្រទេសចិននៅថ្ងៃពុធបានតែងតាំង អ្នកចរចាពាណិជ្ជកម្មអន្តរជាតិកំពូលថ្មីម្នាក់ ចំពេលមានភាពតានតឹងពន្ធជាមួយអាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលបាននិយាយថាលោក Li Chenggang ត្រូវបានតែងតាំងជំនួសលោក Wang Shouwen ដែលបានចូលរួមក្នុងការចរចាពាណិជ្ជកម្ម សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ ២០២០ រវាងប្រទេសចិន និងសហរដ្ឋអាមេរិក។ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ...