ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវឱ្យប្រទេសជប៉ុន “ដឹកនាំដំណើរនៃទំនាក់ទំនងទ្វេភាគី តាមទស្សនៈយុទ្ធសាស្ត្រ” បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នាកាលពីខែមុន ដើម្បីលើកកម្ពស់ស្ថិរភាព និងការរីកចម្រើននៃទំនាក់ទំនង។ លោក វ៉ាង យី បានឲ្យដឹងនៅក្នុងសុន្ទរកថា តាមប្រព័ន្ធអ៊ីនធឺណិតទៅកាន់ សន្និសីទទីក្រុងប៉េកាំងថា វាជារឿងសំខាន់សម្រាប់ ប្រទេសជិតខាងអាស៊ីទាំងពីរ “ដើម្បីជៀសវាងការថយក្រោយ និងត្រឡប់ថយក្រោយ...
តូក្យូ៖ ប្រទេសជប៉ុនបានអនុម័ត លើសេចក្តីព្រាងថវិកាចំនួន ១១៤,៣៨ពាន់ពាន់លានយ៉េន (៨៦៥ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធ ៣០២៣ ដោយការចំណាយលើវិស័យការពារជាតិ បានកើនឡើងខ្ពស់បំផុតក្រោមផែនការ ចុងក្រោយរបស់ទីក្រុងតូក្យូ ក្នុងការពង្រឹងសមត្ថភាពការពារជាតិ និងការចំណាយលើសន្តិសុខសង្គម ដែលកំពុងបន្តកើនឡើង។ ថវិកាសារពើពន្ធ ២០២៣ នៃគណនីទូទៅបានកើនឡើងដល់ ១០០ ពាន់ពាន់លានយ៉េន សម្រាប់រយៈពេល ៥ឆ្នាំជាប់គ្នា។ ទោះបីជាមានកំណត់ត្រា ចំណូលពន្ធចំនួន...
តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមអង្គការថ្មីមួយ ដើម្បីវិភាគព័ត៌មានដែលប្រមូល បានដោយឧបករណ៍ការពាររបស់ពួកគេ រួមទាំងយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិក ដែលថ្មីៗនេះបានដាក់ពង្រាយ នៅជិតសមុទ្រចិនខាងកើត ជាកន្លែងដែលចិន កំពុងបង្កើនសកម្មភាពយោធារបស់ខ្លួន។ ក្រុមថ្មីដែលមានមូលដ្ឋាន នៅមូលដ្ឋានទ័ពអាកាស Yokota នៅជាយក្រុងតូក្យូ និងដាក់ឈ្មោះថា កោសិកាវិភាគចារកម្មទ្វេភាគី អាមេរិក-ជប៉ុន ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា បន្ទាប់ពីកិច្ចព្រមព្រៀងទ្វេភាគីនៅឯកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិជប៉ុន-សហរដ្ឋអាមេរិក ក្នុងខែកញ្ញា...
តូក្យូ៖ ប្រទេសជប៉ុន ត្រូវបានកំណត់នៅថ្ងៃសុក្រ ដើម្បីសម្រេចចិត្ត មានសមត្ថភាព ក្នុងការវាយលុកមូលដ្ឋានសត្រូវ ក៏ដូចជាការចំណាយ លើវិស័យការពារជាតិទ្វេដង របស់ខ្លួន នៅក្នុងការផ្លាស់ប្តូរយ៉ាងខ្លាំងពីគោលនយោបាយសន្តិសុខ ក្រោយសង្គ្រាមរបស់ខ្លួន ក្រោមរដ្ឋធម្មនុញ្ញ ដែលបោះបង់ចោលសង្រ្គាម ។ ជាមួយនឹងបរិយាកាស សន្តិសុខជុំវិញប្រទេសជប៉ុន មិនស្ថិតស្ថេរក្នុងការប្រឈមមុខ នឹងការគំរាមកំហែងពីប្រទេសចិន និងកូរ៉េខាងជើង ទីក្រុងតូក្យូ ដែលបានបោះបង់ចោលសង្រ្គាមអស់រយៈពេល ៧៧...
តូក្យូ៖ ការចាប់ផ្ដើមអាជីវកម្មរបស់ជប៉ុន ដែលមានគោលបំណងក្លាយជា ក្រុមហ៊ុនឯកជនដំបូងគេក្នុងពិភពលោក ដែលទៅដល់ឋានព្រះច័ន្ទបានបាញ់ បង្ហោះយានចុះចតតាមច័ន្ទគតិ កាលពីថ្ងៃអាទិត្យនៅលើរ៉ុក្កែត ពីស្ថានីយ៍អវកាសអាមេរិកក្នុងរដ្ឋផ្លរីដា ។ យានចុះចតដែលអភិវឌ្ឍ ដោយខ្លួនឯងរបស់ក្រុមហ៊ុន Ispace Inc. ដែលជាផ្នែកមួយនៃកម្មវិធីរុករក Hakuto-R របស់ខ្លួន គ្រោងនឹងចុះទៅដល់ឋានព្រះច័ន្ទ នៅចុងខែមេសា ឆ្នាំក្រោយ ប្រសិនបើអ្វីៗដំណើរការទៅដោយរលូន ។ ដំណាក់កាលដំបូងនៃកម្មវិធី...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាចំណាយប្រហែល ៥ពាន់ពាន់លានយ៉េន (៣៧ពាន់លានដុល្លារ) ដើម្បីបង្កើត និងដាក់ពង្រាយកាំជ្រួចរយៈ ចម្ងាយឆ្ងាយចាប់ពីឆ្នាំសារពើពន្ធ ២០២៣ ដល់ឆ្នាំ២០២៧ ខណៈដែលប្រទេសមួយនេះ មានបំណងមានសមត្ថភាព វាយប្រហារមូលដ្ឋានសត្រូវ ដើម្បីដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ ដែលកំពុងកើនឡើង។ យោងតាមប្រភពបានឱ្យដឹងថា មីស៊ីលដែលផលិតក្នុងស្រុក ដែលមានសមត្ថភាពបាញ់ចេញ ពីចម្ងាយបាញ់របស់សត្រូវ នឹងក្លាយជាចំណុចកណ្តាល នៃអ្វីដែលរដ្ឋាភិបាលហៅថា...
តូក្យូ៖ សភាជាន់ខ្ពស់របស់ប្រទេសជប៉ុន បានអនុម័តសេចក្តីសម្រេចនៅថ្ងៃច័ន្ទ ដោយសម្តែងការព្រួយបារម្ភ អំពីស្ថានភាពសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ហុងកុង និងតំបន់ផ្សេងទៀតនៃប្រទេសចិន។ ដោយមិនបញ្ចេញឈ្មោះប្រទេសចិន សភាក្រុមប្រឹក្សាបានជំរុញឱ្យ “រដ្ឋាភិបាលនៃប្រទេសពាក់ព័ន្ធ” បំពេញការទទួលខុសត្រូវរបស់ខ្លួន ដើម្បីឱ្យសហគមន៍អន្តរជាតិ អាចកំណត់ការពិតនៃការចោទប្រកាន់ ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស។ ដំណោះស្រាយនេះក៏មិនបានបន្ទោស ទីក្រុងប៉េកាំងដោយផ្ទាល់ដែរ ដោយប្រទេសនានាប្រារព្ធខួបលើកទី៥០ នៃការធ្វើឱ្យមានប្រក្រតីភាព នៃទំនាក់ទំនងទ្វេភាគីនៅឆ្នាំនេះ។ ដោយលើកឡើងពីតំបន់ ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ ទីបេ...
តូក្យូ៖ ប្រទេសជប៉ុន កំពុងពិចារណាបង្កើនស្ទើរតែ ៣ដងនៃចំនួនអង្គភាពនៅក្នុងកងកម្លាំងស្វ័យការពាររបស់ខ្លួន ដែលបំពាក់ដោយសមត្ថភាពស្ទាក់ចាប់មីស៊ីលផ្លោងនៅក្នុងប្រជុំកោះភាគនិរតីដាច់ស្រយាលរបស់ប្រទេសនេះនៅចុងឆ្នាំសារពើពន្ធ ២០៣១។ ផែនការនេះត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់បញ្ចូលក្នុងគោលការណ៍ណែនាំកម្មវិធីការពារជាតិរបស់រដ្ឋាភិបាល ដែលជាគោលនយោបាយកសាងវិស័យការពារជាតិរយៈពេល ១០ឆ្នាំដែលនឹងត្រូវបានធ្វើបច្ចុប្បន្នភាពនៅចុងឆ្នាំនេះ ខណៈដែលប្រទេសនេះផ្តោតលើការបង្កើនសមត្ថភាពការពាររបស់ខ្លួននៅភាគនិរតីនៃប្រទេសជប៉ុន ដែលជាតំបន់សំខាន់ជាយុទ្ធសាស្ត្រនៅក្នុងពន្លឺនៃការបត់បែនសាច់ដុំរបស់យោធាចិននៅសមុទ្រចិនខាងកើត។ យោងតាមសេចក្តីព្រាងដែលទីភ្នាក់ងារសារព័ត៌មានក្យូដូ ទទួលបានកាលពីថ្ងៃអាទិត្យ ប្រទេសជប៉ុនគ្រោងនឹងបង្កើនចំនួនអង្គភាពការពារមីស៊ីលផ្លោង SDF នៅក្នុងកោះ Nansei ដែលជាខ្សែសង្វាក់កោះមួយលាតសន្ធឹងពីភាគនិរតីពីប្រជុំកោះ Kyushu ឆ្ពោះទៅកាន់កោះតៃវ៉ាន់ រហូតដល់ចំនួន...
តូក្យូ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានកំពុងធ្វើការព្យាយាមស្នើសុំ ទៅកាន់ក្រុមគណៈរដ្ឋមន្ត្រីឲ្យសម្រេចចិត្ត ក្នុងការគាំទ្រនូវផែនការបង្កើន ប្រាក់ចំណាយប្រចាំឆ្នាំលើ វិស័យការពារជាតិឲ្យបានទៅដល់ ២ភាគរយនៃ GDP នៅក្នុងឆ្នាំ២០២៧។ ផែនការក្នុងការបង្កើនសមត្ថភាព កម្លាំងការពារជាតិនៅក្នុងឆ្នាំនេះ នឹងត្រូវអនុវត្តឡើងនៅក្នុងខែមេសា ឆ្នាំ២០២៧ នេះបើយោងតាមការណែនាំ និងបង្ហាញផ្លូវដោយ លោកនាយករដ្ឋមន្ត្រីទៅកាន់ លោករដ្ឋមន្ត្រីការពារជាតិជប៉ុន...
តូក្យូ៖ ការស្ទង់មតិមួយបានបង្ហាញថា ក្រុមហ៊ុនជប៉ុនប្រហែល ៧៧ភាគរយ នៅអឺរ៉ុបមើលឃើញថា ប្រតិបត្តិការរបស់ពួកគេរងផលប៉ះពាល់ ដោយការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែនជាចម្បង តាមរយៈការកើនឡើង នៃតម្លៃថាមពល និងអាហារ និងការរំខានក្នុងការដឹកជញ្ជូន។ អ្នកផលិតមានអារម្មណ៍ថា មានផលប៉ះពាល់កាន់តែខ្លាំង ដោយ ៨៣,៧ ភាគរយនៅក្នុងវិស័យនេះ បានឲ្យដឹងថា អាជីវកម្មរបស់ពួកគេបានរងទុក្ខ ដោយសារសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការស្ទង់មតិតាមអ៊ីនធឺណិត របស់ក្រុមហ៊ុនចំនួន១៤៤៥ ដែលធ្វើឡើងនៅចន្លោះថ្ងៃទី០១-២៦ ខែកញ្ញា ដោយអង្គការពាណិជ្ជកម្ម ខាងក្រៅរបស់ប្រទេសជប៉ុន ជាមួយនឹងការឆ្លើយតបត្រឹមត្រូវពី ៧៩៩។ ក្នុងចំណោមក្រុមហ៊ុនចំនួន ៦០៥ ដែលបានឆ្លើយតបទៅនឹងសំណួរពហុជ្រើសរើស អំពីកត្តាអវិជ្ជមាន ៦៥,១ភាគរយបានលើកឡើងពីការកើនឡើង តម្លៃថាមពល ៥៥,៩ភាគរយបានឲ្យដឹងថាតម្លៃខ្ពស់នៃវត្ថុធាតុដើម និងធនធានដូចជាផលិតផលប្លាស្ទិក និងកៅស៊ូខណៈដែល ៥៤ ភាគរយបានបង្កើនការរំខាន និងការរាំងស្ទះក្នុងការដឹកជញ្ជូន។ លោកស្រី Akiko Ueda មន្ត្រីនៅ JETRO បានឲ្យដឹងថា “ការស្ទង់មតិនេះបង្ហាញពីភាពធ្ងន់ធ្ងរ នៃផលប៉ះពាល់នៃសង្រ្គាមអ៊ុយក្រែន លើប្រតិបត្តិការអាជីវកម្ម” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ ហសារព័ត៌មានក្យូដូជប៉ុន ។ លោកស្រី Ueda បានលើកឡើងថា “ការពិតដែលថាជិត ៨០ភាគរយ នៃក្រុមហ៊ុនបាននិយាយថា ពួកគេមានអារម្មណ៍អវិជ្ជមានពីសង្រ្គាមអ៊ុយក្រែន គូសបញ្ជាក់ស្ថានភាពដែលពួកគេមិនអាចគេចផុតពីការខូចខាត សូម្បីតែពួកគេពន្លឿនកិច្ចខិតខំប្រឹងប្រែងដូចជាការឡើងថ្លៃ ដល់អតិថិជនក៏ដោយ”៕ ប្រែសម្រួល ឈូក បូរ៉ា