ព្រុចសែល៖ អង្គការណាតូ បានរិះគន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចំពោះអ្វីដែលខ្លួនហៅថា វោហាសាស្ត្រនុយក្លេអ៊ែរ “គ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ” បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីរូបនេះ បានប្រកាសថា ប្រទេសរបស់លោក នឹងដាក់ទីតាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស។ លោក ពូទីន បានឲ្យដឹងថ្មីៗនេះថា ការដាក់ពង្រាយនេះ គឺស្រដៀងគ្នាទៅនឹងការផ្លាស់ប្តូរពីសហរដ្ឋអាមេរិក ដែលរក្សាទុកអាវុធបែបនេះនៅក្នុងមូលដ្ឋាននៅទូទាំងប្រទេសបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថារដ្ឋាភិបាលនៃទីក្រុង Prague ប្រទេសឆេកបានអះអាងថា ខ្លួនមិនមានអាវុធនៅសេសសល់ក្នុងស្តុក ទៀតទេដើម្បីផ្គត់ផ្គង់ឲ្យទៅប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីនៃប្រទេសឆេកលោក Petr Pavel បានថ្លែងថាប្រទេសរបស់លោកបានជួយគាំទ្រ និងផ្តល់ឲ្យអស់ ពីលទ្ធភាព ហើយ ទៅដល់អ៊ុយក្រែន នៅក្នុងជម្លោះជាមួយនឹងរុស្សីប៉ុន្តែប្រទេស របស់លោកនៅពេលនេះមិនអាចផលិតអាវុធ បន្ថែមសម្រាប់ការងារនេះទៀតនោះទេពីព្រោះថា មានបញ្ហាជាច្រើនដែលត្រូវដោះស្រាយដូចជាបញ្ហាកង្វះ ខាតធនធានមនុស្សធ្វើការជាដើមផង។ លោក Petr...
បរទេស៖ សភានៃប្រទេសហ្វាំងឡង់ កាលពីថ្ងៃពុធបានអនុម័តច្បាប់ ដែលអនុញ្ញាតឱ្យប្រទេសនេះ ចូលរួមជាមួយអង្គការណាតូ ដែលមានន័យថារុស្ស៊ី អាចចែករំលែកព្រំដែនបន្ថែមទៀត ជាមួយសមាជិកសម្ព័ន្ធភាព ក្នុងពេលឆាប់ៗនេះ។ អ្នកចូលថ្មីទៅក្នុងអង្គការណាតូ ត្រូវតែត្រូវបានអនុម័តដោយ សមាជិកដែលមានស្រាប់ទាំង ៣០ ហើយទាំងប្រទេសស៊ុយអែត និងហ្វាំងឡង់នៅតែរង់ចាំការ ទទួលយកពីប្រទេសហុងគ្រី និងតួកគី ។ ទោះជាហ្វាំងឡង់ ចូលរួមក៏ដោយ ទង្វើនេះនឹងជាការប៉ះទង្គិច ដល់ប្រធានាធិបតីរុស្ស៊ីលោក...
បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា សមូហភាពដឹកនាំ ដោយសហរដ្ឋអាមេរិក លោកខាងលិច ត្រូវតែផ្លាស់ប្តូរវិធីសាស្រ្ត របស់ពួកគេ ចំពោះសន្តិសុខពិភពលោក ហើយទីបំផុតយកកង្វល់ របស់ទីក្រុងមូស្គូមកពិចារណា មុនពេលកិច្ចពិភាក្សា ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ New START អាចត្រូវបានបន្ត ។ យោងតាមសារព័ត៌មាន...
បរទេស ៖ អគ្គលេខាធិកា អង្គការ ណាតូ លោក Jens Stoltenberg បានធ្វើការអះអាងថា ប្រទេសចិនកំពុង តែធ្វើការត្រៀមខ្លួនមួយ ជំហានទៀត ក្នុងការជួយគាំទ្រ ទៅដល់ប្រទេសរុស្សី ដែលក្នុងនោះគឺការគាំទ្រ ផ្នែកយោធា ផ្តោតសំខាន់លើ ប្រតិបត្តិការក្នុងប្រទេសអ៊ុយក្រែន តែម្តងទោះបីជារដ្ឋាភិបាលក្រុងប៉េកាំង បានបន្តបដិសេធក្តី ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន...
បរទេស ៖ អ្នកនាំពាក្យ របស់វិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា ការចូលរួមពាក់ព័ន្ធ ដោយអង្គការណាតូ នៅក្នុងជម្លោះនៅអ៊ុយក្រែ នឹងអាចក្លាយទៅជារឿងកាន់ តែអាក្រក់ឡើងជារៀងរាល់ថ្ងៃ ទោះបីជាមានការអះអាងផ្ទុយគ្នា ដោយណាតូក្តី ។ លោកបានបញ្ជាក់ បែបនេះថា ៖ អង្គការណាតូគឺជាអង្គការ ដែលមានគោលនយោបាយប្រឆាំង...
បរទេស៖ អគ្គលេខាធិការ អង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការ បរទេសអាមេរិក លោក Antony Blinken ក្នុងទីក្រុងវ៉ាស៊ីនតោនថា ប្លុកយោធាដែលដឹកនាំ ដោយសហរដ្ឋអាមេរិក បានបញ្ជូនឱ្យរដ្ឋាភិបាលទីក្រុងគៀវជាង ១០០ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ។ យោងតាមសារព័ត៌មាន RT...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានឲ្យដឹងថា ការផ្គត់ផ្គង់សព្វាវុធ របស់លោកខាងលិច ដល់អ៊ុយក្រែន កំពុងអូសអង្គការណាតូ ដោយផ្ទាល់ទៅក្នុងជម្លោះ ហើយអាចនាំឱ្យមានការភាពតានតឹង កើនឡើង “ដែលមិនអាចទាយទុក ជាមុនបាន” ។ រដ្ឋមន្ត្រីការពារជាតិលោក Sergey Shoigu បានឲ្យដឹងនៅក្នុងសន្និសីទមួយ កាលពីថ្ងៃអង្គារជាមួយមន្ត្រីយោធាថា “សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងព្យាយាមអូសបន្លាយ ជម្លោះឱ្យបានច្រើន...
បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា ប្រាក់រង្វាន់យ៉ាងច្រើននឹងត្រូវបាន ផ្តល់ឲ្យដោយបណ្តា ក្រុមអ្នកជំនួញជនជាតិរុស្សី និងមន្ត្រីរដ្ឋាភិបាលរុស្សី ចំពោះជនណាដែលអាចឃាត់ ឬបំផ្លាញអាវុធរបស់បណ្តាប្រទេសលោកខាងលិច ដែលបានបំពាក់ក្នុងប្រទេសអ៊ុយក្រែន។ លោកបន្តថា ទោះបីជារថក្រោះរបស់លោកខាងលិច ដែលធ្លាប់បានសន្យានៅមិនទាន់ បញ្ជូនមកដល់ប្រទេសអ៊ុយក្រែនក្តី ដែលក្នងនោះរួមមានទាំងរថក្រោះ Leopard និង M1 Abram...
បរទេស៖ អគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា ទំនាក់ទំនងរវាងចិននិងរុស្សី នឹងក្លាយទៅជាកម្លាំងរុញច្រានមកវិញ ចំពោះរបៀបរៀបរយរបស់អន្តរជាតិ។ លោកបានបន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះប្រសិនបើ ទំនាក់ទំនងផ្នែកសន្តិសុខ និងយោធាត្រូវបានបន្ថែម កាន់តែខ្លាំងជាងនេះទៀតនោះ វានឹងធ្វើឲ្យមានការគម្រាមកំហែង ដល់បណ្តាប្រទេសលោកខាងលិច និងក៏ដូចជាបណ្តាប្រទេស ក្នុងតំបន់អាស៊ីរបស់គេផងដែរ។ លោក Stoltenberg បានថ្លែងបែបនេះថា៖ ការពិតដែលរុស្សីនិងចិន...