តួកគី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ ដោយភ្លើងឆេះព្រៃ នៅតំបន់ឆ្នេរភាគខាងត្បូង ប្រទេសតួកគី បានកើនឡើងដល់៤នាក់ ហើយក្រុមអ្នកពន្លត់អគ្គីភ័យ កំពុងតែទប់ទល់នឹងអណ្តាតភ្លើង សម្រាប់ថ្ងៃទី៣ហើយ គិតត្រឹមថ្ងៃសុក្រ បន្ទាប់ពីបានធ្វើការជម្លៀសខ្លួន អ្នកស្រុករាប់សិបនាក់ និងសណ្ឋាគារមួយចំនួន...
បរទេស៖អង្គការសម្ពន្ធមិត្តយោធាណាតូ បានធ្វើសេចក្តីប្រកាសថា យន្តហោះចម្បាំង F-16 ចំនួន៤គ្រឿងរបស់កងកម្លាំងជើងអាកាសតួកគី និងកងទ័ពចំនួន៨០នាក់ កំពុងស្ថិតនៅក្នុងប្រទេសប៉ូឡូញ ដើម្បីជួយក្នុងភារកិច្ចល្បាតដែនអាកាសបស់ណាតូ។ តាមសេចក្តីរាយការណ៍ យន្តហោះចម្បាំងនិងកងទ័ពតួកគី បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស Malbork ក្នុងប្រទេសប៉ូឡូញភាគខាងជើង កាលពីថ្ងៃអង្គារ សម្រាប់ការចាត់តាំងរយៈពេល១០សប្ដាហ៍ ជាមួយកងទ័ពអាកាសប៉ូឡូញ និងកងកម្លាំងដទៃទៀត ក្នុងដំណើរគាំទ្រដល់បេសកកម្មល្បាតដែនអាកាសរបស់ណាតូ នៅក្នុងតំបន់ភាគខាងកើតរបស់ខ្លួន។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ អង្គការណាតូបាននិយាយថា វត្តមានបច្ចុប្បន្នរបស់កងកម្លាំងជើងអាកាសអេស្ប៉ាញនៅប្រទេសលីទុយអានី...
បរទេស៖ ក្រសួងការពារជាតិនៃប្រទេសអាហ្ស៊ែបៃហ្សង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសតួកគីនិងអាហ្ស៊ែបៃហ្សង់ បានចាប់ផ្តើមសហសមយុទ្ធយោធា នៅទីក្រុងបាគូ នាថ្ងៃចន្ទនេះ ដោយធ្វើការដាក់ពង្រាយរថក្រោះ ឧទ្ធម្ភាគចក្រ និងកូនដ្រូន ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវអន្តរប្រតិបត្តិការប្រយុទ្ធរបស់ប្រទេសទាំងពី។ ក្រសួងការពារជាតិនៃប្រទេសអាហ្ស៊ែបៃហ្សង់ បាននិយាយប្រាប់យ៉ាងដូច្នេះថា “គោលបំណងដ៏ចម្បងនៃសហសមយុទ្ធនេះ គឺដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវអន្តរប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ នៅក្នុងអំឡុងប្រតិបត្តិការប្រយុទ្ធ និងដើម្បីអភិវឌ្ឍជំនាញធ្វើការសម្រេចចិត្តយោធារបស់មេបញ្ជាកា និងសមត្ថភាពគ្រប់គ្រងអង្គភាពយោធា”។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន India...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu បានរាយការណ៍ថា ប៉ូលិសតួកគី នៅថ្ងៃចន្ទនេះ បានឃាត់ខ្លួនមន្ត្រីប៉ូលិសចំនួន៤៧នាក់ ដោយពួកគេមានជាប់សង្ស័យនឹងបណ្តាញ នៃការធ្វើរដ្ឋប្រហារមួយដែលបរាជ័យនៅក្នុងឆ្នំា២០១៦ ។ ទីភ្នាក់ងារខាងលើបានឲ្យដឹងថា ប៉ូលិសបានបើកប្រតិបត្តិការបង្ក្រាបនៅក្នុងខេត្តចំនួន៣២ ដើម្បីចាប់ខ្លួនជនសង្ស័យ តាមការបញ្ជាពីក្រុមសុភាចារបុរស នៅខេត្ត Balikesir ។ ក្រុមសុភាចារបុរសបានឲ្យដឹងថា...
ការប្រកួតបើកឆាកព្រឹត្តិការណ៍អ៊ឺរ៉ូ ឆ្នាំ២០២០ បានធ្វើឡើងនៅក្នុងទីក្រុងរ៉ូម ចប់រួចរាល់ដោយជាលទ្ធផល ម្ចាស់ផ្ទះអ៊ីតាលីអាចរកបាន ៣ពិន្ទុដំបូងក្នុងពូលក្រោយ យកជ័យជំនះងាយៗ ទៅលើក្រុមតួកគី ។ លទ្ធផលបញ្ចប់ការប្រកួត ៣ទល់នឹង០ បានធ្វើឡើងនៅចំពោះមុខអ្នកគាំទ្រ រាប់ពាន់នាក់ជាលើកដំបូង ចាប់តាំងតែពីបញ្ហារាតត្បាត នៃកូវីដហើយក្នុងនោះ ១គ្រាប់ ដំបូងកើតឡើងគឺជា បាល់បញ្ចូលទីខ្លួនឯងដោយ កីឡាករខ្សែការពារតួកគី Demiral នៅនាទីទី៥៩។ ការប្រកួតចូលដល់នាទីទី៦៦...
អង់ការ៉ា ៖ ក្រសួងការពារជាតិ បានឲ្យដឹងថា កម្លាំងសន្តិសុខតួកគី បានសម្លាប់សមាជិក នៃគណបក្សពលករ ឃឺដឃឺដ (PKK) ដែលបានធ្វើខុសច្បាប់ នៅក្នុងប្រតិបត្តិការ ចំនួន ១៨១លើក នៅក្នុងប្រទេស និងនៅខាងក្រៅព្រំដែន របស់ខ្លួន នៅក្នុងឆ្នាំ២០២១ ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួង...
អង់ការ៉ា ៖ ប៉ូលីសតួកគីបានឃុំខ្លួន ជនសង្ស័យយ៉ាងហោចណាស់ ៣០ នាក់ កាលពីថ្ងៃសុក្រជុំវិញការចោទប្រកាន់ របស់ពួកគេ ចំពោះបណ្តាញ ដែលត្រូវបានចោទប្រកាន់ថា បានរៀបចំការប៉ុនប៉ងធ្វើរដ្ឋប្រហារ ក្នុងឆ្នាំ២០១៦ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ដីកាឃុំខ្លួនត្រូវបានចេញ សម្រាប់អតីតនិស្សិតបណ្ឌិតសភា ប៉ូលីសចំនួន ៤៦ នាក់នៅទូទាំងទីក្រុងចំនួន ៦ ហើយទាហាន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បានព្រមានប្រទេសតួកគី ចំពោះអ្វីដែលលោកនិយាយថា ជាការប៉ុនប៉ងចាក់សាំងបន្ថែម លើមនោសញ្ចេតនាយោធានិយម នៅក្នុងប្រទេសអ៊ុយក្រែន ក្រោយទីក្រុងអង់ការ៉ា បានជំរុញបង្កើនសហប្រតិបត្តិការ ជាមួយទីក្រុងគៀវ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រធានាធិបតីតួកគី លោក Tayyip...
អង់ការ៉ា ៖ មន្រ្តីថ្នាក់កណ្ដាល នៃទីភ្នាក់ងារ Anadolu បានរាយការណ៍ថា ប៉ូលីសតួកគី នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឃុំខ្លួនមនុស្សចំនួន ៣៧ នាក់នៅក្នុងខេត្ត Aegean នៃតំបន់ Izmir ពីបទសង្ស័យពាក់ព័ន្ធ នឹងបណ្តាញដែលគេជឿថា ស្ថិតនៅពីក្រោយការប៉ុនប៉ង ធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៦ ហើយអ្នកដែលត្រូវបានចាប់ខ្លួនរួមមានទាហាន ដែលត្រូវបានបណ្តេញចេញពីការងារ ។ នៅក្នុងប្រតិបត្តិការដាច់...
បរទេស ៖ អនុប្រធានាធិបតីតួកគី លោក Fuat Oktay បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា បណ្ដាប្រទេសមូស្លីម ត្រូវតែបង្ហាញគោលជំហរ រួបរួមគ្នាច្បាស់លាស់ ជុំវិញជម្លោះ របស់ប្រទេសអ៊ីស្រាអែល ជាមួយចលនា ពួកឥស្លាមហាម៉ាស ដោយលោកធ្វើការរិះគន់ ចំពោះមហាអំណាចពិភពលោក សម្រាប់ការថ្កោលទោសអំពើហិង្សា តែមិនចាត់វិធានការ ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ...