ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ៣០.៧១៧នាក់ហើយ និងចំនួន ៧២.១៥៦នាក់ផ្សេងទៀតបានរងរបួស ។ នៅក្នុងរបាយការណ៍បានឲ្យដឹងថា នៅក្នុងអំឡុងពេល ២៤ម៉ោងចុងក្រោយនេះ កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន អស់ចំនួន៨៦នាក់ និងចំនួន ១១៣នាក់ផ្សេងទៀតបានរងរបួស ។ ដែលនេះនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣០.៧១៧នាក់...
វ៉ាស៊ីនតោន៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសុក្រថា ផែនការសម្រាប់ការទម្លាក់ស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់យោធា ទៅកាន់តំបន់ហ្គាហ្សា ដែលធ្វើឡើងរយៈពេលមួយថ្ងៃ ក្រោយពីការស្លាប់របស់ជនជាតិប៉ាឡេស្ទីន ដែលឈរតម្រង់ជួរគ្នាស្វែងរកជំនួយបន្ទាន់ បានធ្វើឱ្យមានការចាប់អារម្មណ៍ ពីគ្រោះមហន្តរាយមនុស្សធម៌ ដែលកំពុងកើតឡើងនៅក្នុងតំបន់ឆ្នេរសមុទ្រ ដែលមានក្រុមមនុស្សរស់នៅទីនោះ ។ លោក បៃដិន បានថ្លែងថា ការទម្លាក់តាមយន្តហោះ នឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ...
ហ្គាហ្សា៖ កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៨៦នាក់ និងរបួស ១៣១នាក់ផ្សេងទៀត នៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ ដោយបានបង្កើនចំនួនអ្នកស្លាប់សរុប នៅក្នុងឡោមព័ទ្ធ ដល់ ២៩,៦៩២នាក់ និងរបួសដល់ ៦៩,៨៧៩នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងហាម៉ាស។ ប្រភពបានកត់សម្គាល់ថា ជនរងគ្រោះជាច្រើននៅតែស្ថិតនៅ ក្រោមគំនរបាក់បែកដោយសារតែ ការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងការខ្វះខាតផ្នែកការពារស៊ីវិល...
អាមេន៖ ស្តេច Abdullah II នៃប្រទេសហ្ស៊កដានី បានព្រមានថា ការបន្តសង្រ្គាមនៅហ្គាហ្សា ក្នុងអំឡុងខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន អាចប្រថុយនឹងការពង្រីកជម្លោះកាន់តែខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ស្តេច Abdullah បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំនៅទីក្រុងអាមេន ជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស ក្នុងអំឡុងពេលដែលព្រះអង្គបានអំពាវនាវ ឱ្យមានកិច្ចខិតខំប្រឹងប្រែងជាអតិបរមា ដើម្បីឈានដល់បទឈប់បាញ់ជាបន្ទាន់ និងជាអចិន្ត្រៃយ៍នៅក្នុងតំបន់ហ្គាហ្សា...
ហ្គាហ្សាៈ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលដែលគ្រប់គ្រង ដោយក្រុមហាម៉ាសនៅទីក្រុងហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៤០នាក់បានស្លាប់ និង ១០០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុង ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើភាគកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពសន្តិសុខប៉ាឡេស្ទីន បានប្រាប់កាសែតស៊ិនហួឲ្យដឹងថា យន្តហោះអ៊ីស្រាអែល បានបើកការវាយឆ្មក់ជាច្រើន ទៅលើផ្ទះលំនៅដ្ឋានមួយចំនួននៅក្នុងទីក្រុង Deir el-Balah ដែលនាំឱ្យមានការបំផ្លិចបំផ្លាញទាំងស្រុង។ ក្រសួងសុខាភិបាល...
ហ្គាហ្សា/យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារ យ៉ាងធ្ងន់ធ្ងររបស់កងទ័ពអ៊ីស្រាអ៊ែល ទៅលើទីក្រុង Rafah ដែលស្ថិតនៅភាគខាងត្បូង និងតំបន់ជុំវិញនៃហ្គាហ្សា ស្ទ្រីប បានកើនឡើងលើសពី១០០នាក់ នៅថ្ងៃចន្ទនេះដោយមានការ រងរបួសរាប់រយនាក់រួមទាំងស្ត្រី និងកុមារផងដែរ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសប្រហែល ៤០លើកមកលើតំបន់ Rafah កាលព្រឹកថ្ងៃចន្ទ នេះត្រូវបានធ្វើឡើងដោយកងទ័ពអ៊ីស្រាអ៊ែល ជាមួយនឹងការបាញ់គ្រាប់ផ្លោងពីដីជាច្រើនគ្រាប់...
ហ្គាហ្សា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈនេះថា កងទ័ពអ៊ីស្រាអែល បានធ្វើការវាយប្រហារយោធាទៅលើទីក្រុងរ៉ាហ្វា ភាគខាងត្បូង និងតំបន់ជុំវិញនៃតំបន់ហ្គាហ្សាស្ទ្រីប។ យ៉ាងហោចណាស់មនុស្ស ៥២នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់រងរបួស នៅក្នុងការវាយប្រហារដ៏ខ្លាំងក្លា របស់កងទ័ពអ៊ីស្រាអែល ទៅលើទីក្រុងរ៉ាហកវា ភាគខាងត្បូង និងតំបន់ជុំវិញតំបន់ហ្គាហ្សាស្ទ្រីប។ កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួនបានធ្វើការវាយប្រហារជាបន្តបន្ទាប់ ទៅលើតំបន់ហ្គាហ្សាភាគខាងត្បូងនៅថ្ងៃចន្ទ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតនោះទេ។...
យូអិនៈ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវជាបន្ទាន់ សម្រាប់វិធានការកាត់បន្ថយ ភាពតានតឹងនៅក្នុងតំបន់ហ្គាហ្សា និងតំបន់ជិតខាងរបស់ខ្លួន។ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានប្រាប់កិច្ចប្រជុំគណៈកម្មាធិការ ស្តីពីការអនុវត្តសិទ្ធិមិនអាចកាត់ផ្តាច់ បានរបស់ប្រជាជនប៉ាឡេស្ទីនថា “ខ្ញុំអំពាវនាវឱ្យមានវិធានការបន្ទាន់ ដើម្បីបន្ថយស្ថានការណ៍ និងរំដោះតំបន់ពីអំពើហិង្សាបន្ថែមទៀត មុនពេលវាយឺតពេល” ។ អគ្គលេខាធិការរូបនេះបានលើកឡើងថា “នៅពេលដែលយើងស្វែងរក ដើម្បីដោះស្រាយតម្រូវការ កើនឡើងនៅក្នុងតំបន់ហ្គាហ្សា...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែលឲ្យដឹងថា ដំណាក់កាល “ខ្លាំង” នៃសង្រ្គាមរបស់ខ្លួនលើក្រុមហាម៉ាស នៅភាគខាងត្បូងហ្គាហ្សានឹងបញ្ចប់ “ក្នុងពេលឆាប់ៗនេះ” ខណៈពេលដែលការកើនឡើង នៃអំពើហិង្សានៅតំបន់ វេសបែង បានធ្វើឱ្យប្រជាជនប៉ាឡេស្ទីន ជាច្រើននាក់បានស្លាប់។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា យោធាបានបញ្ចប់ “ដំណាក់កាលធ្វើសមយុទ្ធដ៏ខ្លាំងក្លា នៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើង”។ លោកបានបន្ថែមទៀតថា នៅក្នុងតំបន់ភាគខាងត្បូង...
អាប៊ូដាប៊ី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ថា ប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម ហៅកាត់ (UAE) Sheikh Mohamed bin Zayed Al Nahyan និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានសង្កត់ធ្ងន់នៅទីនេះកាលពីថ្ងៃចន្ទស្តីពីសារៈសំខាន់នៃការជៀសវាងការពង្រីកជម្លោះនៅក្នុងតំបន់ និងការស្វែងរកដំណោះស្រាយច្បាស់លាស់ ដើម្បីសម្រេចបាននូវស្ថិរភាពនៅក្នុងតំបន់ ។...