តេអេរ៉ង់៖ ប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) បានឲ្យដឹងថា ដល់ពេលដែលអាមេរិក ត្រូវកែប្រែគោលនយោបាយ ដែលមានគុណវិបត្តិរបស់ខ្លួន ហើយលុបចោលទណ្ឌកម្មទាំងអស់លើអ៊ីរ៉ង់ តាមលក្ខណៈជាក់ស្តែង និងអាចផ្ទៀងផ្ទាត់បាន នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA ។ នៅក្នុងសុន្ទរកថាមួយទៅកាន់សម័យប្រជុំលើកទី ៦៥ នៃសន្និសីទទូទៅនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលបានចាប់ផ្តើមនៅរដ្ឋធានីវីយែន ប្រទេស អូទ្រីស កាលពីថ្ងៃច័ន្ទ ហើយនឹងបន្តរហូតដល់ថ្ងៃទី២៤...
បរទេស៖មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា ភាគីទាំង៣ កំពុងតែធ្វើឲ្យខូចខាតធ្ងន់ធ្ងរ ចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់ បង្កើនការប្រកួតប្រជែងអាវុធ និងធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែង មិនពង្រីកនុយក្លេអ៊ែអន្តរជាតិ។ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី តាមសេចក្តីរាយការណ៍ បានប្រកាសភាព ជាដៃគូសន្តិសុខថ្មីមួយ សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងទង្វើមួយដែលសម្ពន្ធមិត្តក្នុងតំបន់ កោតសរសើរ ប៉ុន្តែត្រូវបានថ្កោលទោសដោយប្រទេសចិន ថាជាការបង្កើនការប្រកួតប្រជែង...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងរយៈចម្ងាយវែងថ្មីមួយ នៅចុងសប្តាហ៍នេះ ដែលអ្នកវិភាគមើលឃើញថា អាចជាអាវុធដំបូងគេរបស់ប្រទេស ដែលមានសមត្ថភាពនុយក្លេអ៊ែរ។ ទីភ្នាក់ងារសារព័ត៌មាន KCNA បានចុះផ្សាយថា មីស៊ីលទាំងនោះគឺជា“ អាវុធយុទ្ធសាស្ត្រ ដែលមានសារៈសំខាន់” ហើយហោះបានចម្ងាយ ១,៥០០ គីឡូម៉ែត្រ មុនពេលបាញ់ចំគោលដៅ ហើយធ្លាក់ចូលក្នុងដែនទឹករបស់ប្រទេស ក្នុងពេលធ្វើតេស្តនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)...
តេអេរ៉ង់៖ ប្រធានអង្គការថាមពលអាតូមិកថ្មីរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានយល់ព្រមបន្តការកត់ត្រារបស់ IAEA ជាមួយនឹងកាមេរ៉ាឃ្លាំមើល ដែលបានតំឡើងនៅឯកន្លែងនុយក្លេអ៊ែររបស់ប្រទេសនេះ។ ទោះយ៉ាងណាវីដេអូ ដែលបានថតនឹងមិនត្រូវបានផ្តល់ឱ្យ IAEA នោះទេ ហើយការត្រួតពិនិត្យរបស់វានឹងនៅតែត្រូវបានរឹតបន្តឹង ដែលធ្វើឱ្យមានការលំបាក សម្រាប់អ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ។ លោកបានធ្វើសុន្ទរកថានេះទៅកាន់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សាជាមួយអគ្គនាយក IAEA លោក រ៉ាហ្វាអែល ហ្គ្រូស៊ី...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាស៊ី បានលើកឡើងថា វិធីសាស្រ្តគ្មានរចនាសម្ព័ន្ធនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ឆ្ពោះទៅរកកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ នឹងបង្អាក់ដំណើរការចរចា ដែលស្វែងរកការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលគេស្គាល់ជាទូទៅថាផែនការសកម្មភាពរួម (JCPOA) ) ។ កិច្ចសហប្រតិបត្តិការដ៏តឹងរឹងរបស់អ៊ីរ៉ង់ ជាមួយ IAEA គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតម្លាភាពទាក់ទងនឹងសកម្មភាពនុយក្លេអ៊ែរលោក រ៉ាស៊ី បានធ្វើការកត់សម្គាល់នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Charles Michel...
បរទេស៖ មន្ត្រីយោធាជាន់ខ្ពស់ របស់អាមេរិកមួយរូប បាននិយាយប្រាប់នៅពេលថ្មីៗនេះថា ចំពោះការបង្កើនផលិត អាវុធនុយក្លេអ៊ែយ៉ាងលឿន ប្រទេសចិន នឹងជែងដាច់ប្រទេសរុស្ស៊ីឆាប់ៗនេះ ក្នុងនាមជាកំពូលការគម្រាមកំហែង នុយក្លេអ៊ែរបស់សហរដ្ឋអាមេរិក និងបានព្រមានថា ប្រទេសទាំងពីរ មិនមានយន្តការ ដើម្បីបញ្ចៀសការប្រាស្រ័យ ទាក់ទងគ្នាខុសនោះទេ។ ឧត្តមសេនីយ៍កងទ័ពអាកាសអាមេរិក លោក Thomas Bussiere ជាមេបញ្ជាការរងនៃ ទីបញ្ជាការយុទ្ធសាស្ត្រអាមេរិក ដែលគ្រប់គ្រងលើឃ្លាំអាវុធនុយក្លេអ៊ែ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសថ្មីលោក Hossein Amir-Abdollahian បានលើកឡើងថា អ៊ីរ៉ង់មានឆន្ទៈចូលរួម ក្នុងការចរចានុយក្លេអ៊ែរ ដែលសមហេតុផលដែល បម្រើផលប្រយោជន៍ប្រជាជនអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Amir-Abdollahian បានឲ្យដឹងនៅក្នុងសុន្ទរកថាមួយ ដែលមានគោលបំណង បង្កើនការជឿជាក់របស់សភា នៅក្នុងសុន្ទរកថាមួយថា“ យើងនឹងមិនរត់ចេញពី តុចរចាសមហេតុផលមួយ ដែលមានអំណាច និងប្រាជ្ញានោះទេ ប៉ុន្តែយើងនឹងមិនចង...
បរទេស៖ មិនថាទ្រង់ទ្រាយនិងរបៀបណាក៏ដោយ សមយុទ្ធយោធារួមគ្នាមានលក្ខណៈឈ្លានពាន ដូចដែលពួកគេបានធ្វើសមយុទ្ធ និងសមយុទ្ធសង្រ្គាមនុយក្លេអ៊ែរបឋម សម្រាប់ការបញ្ចប់ការត្រៀមសម្រាប់ការអនុវត្តផែនការប្រតិបត្តិការដោយការវាយប្រហារជាមុនចំពោះយើង ដូចដែលបានលើកឡើងនៅមូលដ្ឋានរបស់យើង។ នេះបើតាមការលើកឡើងរបស់លោកស្រី គីម ដែលត្រូវបានស្រង់ដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី គីម បានកត់សម្គាល់ថា “ យើងនឹងជំរុញបន្ថែមទៀតដើម្បីបង្កើនការទប់ស្កាត់សមត្ថភាពដាច់ខាត...
បរទេស៖ អតីតមន្ត្រីនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បាននិយាយថា វាទំនងជាកូរ៉េខាងជើងបានធ្វើការផលិតបាននូវសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចកម្រិតខ្ពស់ចំនួន៥៤០ គីឡូក្រាម នៅមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនុយក្លេអ៊ែ Yongbyon នៅត្រឹមចុងឆ្នាំ២០២០។ លោក Olli Heinonen ជាអតីតអគ្គនាយករងនៃទីភ្នាក់ងារ បានមានប្រសាសន៍នៅក្នុងបទវិភាគមួយ ដែលចេញផ្សាយថ្មីៗនេះលើគេហទំព័រ 38 North ថា ការផលិតសារធាតុអ៊ុយរ៉ានីញ៉ូមលំដាប់ថ្នាក់អាវុធនេះ បានក្លាយជាមូលដ្ឋានគ្រឹះនៃសមត្ថភាពកូរ៉េខាងជើង ក្នុងការផលិតវត្ថុធាតុសម្រាប់អាវុធនុយក្លេអ៊ែ។ តាមសេចក្តីរាយការណ៍...
ណាហ្គាសាគី៖ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ នៅសាកលវិទ្យាល័យណាហ្គាសាគី បានឲ្យដឹងថា ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមាននៅទូទាំងពិភពលោក ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ១៣,១៣០គ្រាប់ គិតត្រឹមខែមិថុនា គឺធ្លាក់ចុះ ២៨០គ្រាប់ បើធៀបនឹងខែដូចគ្នា កាលពីឆ្នាំមុន។ មជ្ឈមណ្ឌលស្រាវជ្រាវ អាវុធនុយក្លេអ៊ែរ របស់សាកលវិទ្យាល័យ បានឲ្យដឹងថា ចំនួនដែលបានកាត់បន្ថយ មិនបង្ហាញពីការថយចុះ នៃការប្រណាំងប្រជែងអាវុធ នុយក្លេអ៊ែរនោះទេ...