តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ នឹងមិនសម្របសម្រួលលើបន្ទាត់ក្រហមរបស់ខ្លួន នៅក្នុងកិច្ចចរចានៅទីក្រុងវីយែន ដែលមានបំណងដោះស្រាយបញ្ហាជុំវិញការដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ និងការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នោះទេ។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប លោក Josep Borrell កាលពីថ្ងៃសៅរ៍ លោក Abdollahian បានសង្កត់ធ្ងន់ថា...
ប៉ារីស៖ ដោយសារតែការបិទ ដែនអាកាសសហភាពអឺរ៉ុប ទៅកាន់រុស្ស៊ី ក្រសួងការបរទេសបារាំង បានស្នើកាលពីថ្ងៃអាទិត្យ ឲ្យជនជាតិរបស់ខ្លួន ចាកចេញពីរុស្ស៊ីជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបារាំងបានឲ្យដឹង នៅក្នុងសេចក្តីជូនដំណឹង អំពីការធ្វើដំណើរចុងក្រោយថា “ដោយសារតែការរឹតត្បិតកាន់តែខ្លាំងឡើង លើចរាចរណ៍ផ្លូវអាកាសរវាងរុស្ស៊ី និងអឺរ៉ុប ខ្លួនត្រូវបានណែនាំយ៉ាងមុតមាំថា ជនជាតិបារាំង ដែលមិនមែនជានិវាសនជន នៅក្នុងប្រទេសរុស្ស៊ី រៀបចំការចាកចេញពីប្រទេស ដោយមិនមានការពន្យារពេល...
Top Story: ទំនាក់ទំនងរយៈពេល ពីរទសវត្សរ៍របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយលោកខាងលិច ដែលដំបូងឡើយ ត្រូវបានសម្គាល់ដោយការចាប់អារម្មណ៍ លើអ្វីដែលអតីតភ្នាក់ងារ KGB មាន។ ហើយបន្ទាប់មកកិច្ចសហប្រតិបត្តិការផ្ទុះឡើង បានឈានដល់ចំណុចនៃការវិលត្រឡប់មកវិញ ជាមួយនឹងការលុកលុយរបស់លោកប្រឆាំងនឹងប្រទេអ៊ុយក្រែន។ (AFP) ប្រែសម្រួលដោយ៖ សយ សុភា
Breaking: រុស្ស៊ី ផ្អាកការបាញ់បង្ហោះ យានអវកាស ពីហ្គីយ៉ាណា របស់បារាំង ជុំវិញទណ្ឌកម្ម, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ថា លោក Emmanuel Macron ប្រធានាធិបតីបារាំង បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសបារាំង នឹងបញ្ជូនជំនួយ ចំនួន៣០០លានអឺរ៉ូ ស្មើនឹង៣៣៧,៥៦ លានដុល្លារអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន ។ ការប្រកាសផ្តល់មូលនិធិនេះ បានធ្វើឡើង ក្នុងលិខិតមួយរបស់លោក Macron ផ្ញើទៅរដ្ឋសភាបារាំង...
Breaking: រដ្ឋមន្ត្រីការបរទេសបារាំង៖ បារាំងនឹងពង្រឹង ការគាំទ្រគ្រប់ទម្រង់ ដល់អ៊ុយក្រែន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ប្រែសម្រួលដោយ៖ សយ សុភា
ភ្នំពេញ៖ ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ នាដំណាក់កាលក្នុង និងក្រោយវិបត្តិកូវីដ-១៩ បារាំង មានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងក្របខណ្ឌអឺរ៉ុប-អាស៊ាន និងបារាំង-អាស៊ាន ហើយបានជ្រើសរើសកម្ពុជាជាដៃគូនាំមុខគេក្នុងការបង្កើន កិច្ចសហប្រតិបត្តិការនេះ ពីព្រោះកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។ មេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។ ក្នុងជំនួបជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ លោក ពើឡេត៍...
ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសមរវាងលោក ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) អភិបាលក្រុងម៉េស (Metz) នៃប្រទេសបារាំង និងលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ទីក្រុងទាំងពីរ គ្រោងនឹងចងសម្ព័ន្ធមេត្រីភាព ជាមួយគ្នានៅពេលដ៏ខ្លី ខាងមុខនេះ...
ភ្នំពេញ ៖ លោកវរនាវីឯក ហ្វ្រេដេរិក ដូម៉ាស អនុព័ន្ធយោធាបារាំង ប្រចាំកម្ពុជា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កងយោធពលខេមរភូមិន្ទ នៅក្នុងការបញ្ជូនកងទ័ពមួកខៀវកម្ពុជា ទៅចូលរួមបេសកកម្ម ថែរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការ សហប្រជាជាតិ ។ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស...
បរទេស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹង ធ្វើការហោះហើរ ទៅកាន់ទីក្រុងមូស្គូនៅថ្ងៃចន្ទនេះ និងទីក្រុងកៀវប្រទេសអ៊ុយក្រែ នៅថ្ងៃអង្គារបន្ទាប់ជាផ្នែកមួយ នៃ កិច្ចខិតខំប្រឹងប្រែងផ្នែកការ សម្រួបសម្រួលការទូត ចំពោះមុខបញ្ហាវិបត្តិ រវាងប្រទេសទាំងពីរ។ មកដល់ពេលនេះ វត្តមាន របស់យោធារុស្សី ប្រមាណជាជាង១០ម៉ឺននាក់ នៅតែបន្តស្ថិតនៅក្បែរព្រំដែន នៃប្រទេស...