ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព ការងារសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ ដែលមានសេសសល់ប្រចាំខែឧសភា កន្លងមក នាព្រឹកមិញនេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានលើកឡើងថា ក្នុងនាមជាអ្នកផ្ដល់សេវាសាធារណៈ ទាំងថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃ ប.ស.ស. ត្រូវតែខិតខំរិះរកគ្រប់មធ្យោបាយ...
ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ រវាង ប.ស.ស. និងអង្គការអន្តរជាតិខាងការងារ (ILO) ស្តីពី”កំណែទម្រង់របបសោធន សម្រាប់មន្រ្តីសាធារណៈ” និង ផែនការការងារស្តីពី “ការងារហិរញ្ញវត្ថុ និងការវិនិយោគរបស់ ប.ស.ស. កន្លងមក នាព្រឹកថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាលើប្រធានបទ ស្តីពីការងារវាយតម្លៃហានិភ័យ ហិរញ្ញវត្ថុរបស់ ប.ស.ស.។ កិច្ចប្រជុំពិភាក្សារយៈពេល ពេញមួយព្រឹកនេះ បានប្រព្រឹត្តទៅយ៉ាងយកចិត្តទុកដាក់បំផុត ទាក់ទងទៅនឹងសារៈសំខាន់ នៃការវាយតម្លៃ ហានិភ័យហិរញ្ញវត្ថុ និងតម្លៃបន្ថែមនៃការងារ ដើម្បីវាយតម្លៃលើនិរន្តរភាព ហិរញ្ញវត្ថុនៃប្រព័ន្ធសន្តិសុខសង្គម ស្ថានភាពហិរញ្ញប្បទាននិងមូលនិធិ ភាពគ្រប់គ្រាន់ ផ្នែកតាវកាលិក ព្រមទាំងសមភាពនិងការផ្តល់លទ្ធផល។ ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានពិភាក្សា ឈ្វេងយល់បន្ថែម លើការអភិវឌ្ឍហិរញ្ញវត្ថុ បច្ចុប្បន្ននិងអនាគត សម្រាប់របបសន្តិសុខសង្គម មូលហេតុនៃ ឱនភាពបច្ចុប្បន្ន និងឱនភាពនាថ្ងៃអនាគត ដែលអាចកើតមាន ព្រមទាំងភាពគ្រប់គ្រាន់ នៃកម្រិតតាវកាលិក និងភាពត្រឹមត្រូវរបស់ប្រព័ន្ធ ជាពិសេសកត្តា ដែលបានជះឥទ្ធិពលលើការចំណាយ និងនិរន្តរភាពនៃរបបសន្តិសុខសង្គមផងដែរ។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួម ពីតំណាងនិយោជក និងកម្មករនិយោជិត តំណាងអង្គការអន្តរជាតិ ខាងការងារ (ILO) និងថ្នាក់ដឹកនាំ មន្ត្រីជំនាញ ប.ស.ស. សរុបប្រមាណជាង ២០រូប៕
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតកម្ពុជា” នាព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បានលើកឡើងថា កន្លងមក ប.ស.ស. បានធ្វើការសហការជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធជាច្រើន ក្នុងការរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំ ដល់កម្មករនិយោជិត...
ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ ដែលមានសេសសល់ខ្លះៗប្រចាំខែមេសាកន្លងមក នាព្រឹកមិញនេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប.ស.ស. បានថ្លែងថា ៖ ក្នុងនាមជាអ្នកផ្ដល់សេវាសាធារណៈ ទាំងថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ត្រូវតែខិតខំរិះរកគ្រប់មធ្យោបាយ ក្នុងការសហការដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងឡាយដែលបានកើតឡើង ដើម្បីជំរុញការផ្តល់អត្ថប្រយោជន៍របបសន្ដិសុខសង្គមជូនដល់សមាជិករបស់ខ្លួនឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ លោកអគ្គនាយក ប.ស.ស. បានថ្លែងទៀតថា៖ បច្ចុប្បន្នជាមួយគ្នានិងស្ថានភាពកូវីដនៅកម្ពុជាកំពុងមានលក្ខណៈកាន់តែល្អប្រសើរហើយនោះ តែយ៉ាងណាយើងក៏មិនភ្លេចការរក្សាសុខភាពដោយខ្លួនឯង តាមវិធានសុខាភិបាលផងដែរ ។ ក្នុងន័យនេះថ្នាក់ដឹកនាំប.ស.ស. ក៏ដូចជាប្រធានអង្គភាពចំណុះ ប.ស.ស. ទាំងអស់ ដាច់ខាតត្រូវបន្ដយកចិត្តទុកដាក់ពិនិត្យ តាមដាននូវរាល់កិច្ចការរបស់ខ្លួន ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីការពារអត្ថប្រយោជន៍ និងសិទ្ធិទទួលបានការប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលប្រកបដោយភាពច្បាស់លាស់ របស់បងប្អូនកម្មករនិយោជិតជាសមាជិក ប.ស.ស. ជាពិសេសកម្មករនិយោជិតជាស្ដ្រីមានផ្ទៃពោះ។ ជាមួយគ្នានេះដែរ លោកអគ្គនាយក ប.ស.ស. ក៏បានថ្លែងការកោតសរសើរ និងលើកទឹកចិត្ត ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី និងបុគ្គលិក ប.ស.ស. ទាំងអស់ ចំពោះកិច្ចសហការផ្ទៃក្នុងអង្គភាពបានយ៉ាងល្អប្រសើរផងដែរ ដែលកន្លងមកបានអនុវត្ត និងបំពេញការងាររបស់ខ្លួនប្រកបដោយទំនួលខុសត្រូវ ទន់ភ្លន់ និងម៉ឺងម៉ាត់ ក្នុងការអនុវត្តការងារផ្ដល់សេវា និងអត្ថប្រយោជន៍ជូនដល់សមាជិក ប.ស.ស. ទទួលបានលទ្ធផលដ៏ប្រសើរ និងមានប្រសិទ្ធភាពខ្ពស់គួរឱ្យកត់សម្គាល់។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ លោក លោកស្រី ដែលជាប្រធានការិយាល័យ សរុបប្រមាណជាង ១០០នាក់ តាមរយៈប្រព័ន្ធ Hybrid ៕
តាកែវ ៖ លោក អ៊ុក សំអូន ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ និងជាសមាជិកក្រុមការងារ ទប់ស្កាត់ករណីសន្លប់ និងបង្កាគ្រោះថ្នាក់ការងារ របស់កម្មករនិយោជិត (ទ.ស.ប.ក) បានបញ្ជាក់ឲ្យដឹងថា ការផ្សព្វផ្សាយអំពីលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនបងប្អូនកម្មករនិយោជិត វាគឺជារឿងសំខាន់ណាស់ ដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តែងតែយកចិត្តទុកដាក់ខ្ពស់...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី១៣ អាណត្តិទី១ របស់ខ្លួន ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖ ១....
ព្រះសីហនុ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានឲ្យដឹងថា គ្រាន់តែនៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចំនួន ៣៧០ករណី បានកើតឡើងមកលើបងប្អូនកម្មករនិយោជិត ដែលបណ្តាលឲ្យមានជនរងគ្រោះចំនួន ៤០២នាក់ (ស្លាប់ ១៤នាក់ របួសធ្ងន់...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារសម្រេចបានប្រចាំខែ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. នាព្រឹកមិញនេះ បានរំលឹកឡើងថា បើទោះបីជាការអនុវត្តការងារ របស់ថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិក នៃនាយកដ្ឋានមួយនេះ ទទួលបានលទ្ធផលល្អប្រសើរ យ៉ាងណាក៏ដោយ តែបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ ក៏ត្រូវតែខិតខំរួមគ្នាដោះស្រាយ ឱ្យបានលឿនផងដែរ ដើម្បីបន្តអនុវត្តការងាររបស់ខ្លួន ឲ្យកាន់តែល្អប្រសើរទៅមុខទៀត។ ជាមួយគ្នានឹងការលើកឡើង ខាងលើនេះផងដែរ លោកអគ្គនាយករង ក៏បានផ្តល់ជាអនុសាសន៍ ណែនាំសំខាន់ៗទៅកាន់ថ្នាក់ដឹកនាំមន្ត្រីបុគ្គលិក នៃនាយកដ្ឋានខាងលើ ដើម្បីរៀបចំនូវផែនការ សកម្មភាពការងារបន្ត និងត្រូវអនុវត្តការងាររបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ជាមួយនឹងភាពទន់ភ្លន់ ម៉ឺងមាត់ក្នុងការងារ និងត្រូវខិតខំបន្ថែមទៀត ទៅលើការងារ ដែលសម្រេចបាន ធ្វើយ៉ាងណាឲ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកនៃនាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃប.ស.ស. សរុបប្រមាណជាង ២០រូប៕
ភ្នំពេញ៖ ក្រោមការចាត់តាំងពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២នេះ នៅបន្ទប់ប្រជុំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ លោក ប៉ែន នរៈវុធអគ្គនាយករង ប.ស.ស. បានដឹកនាំមន្ត្រី ប.ស.ស. ចូលរួម “វេទិកាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៧៧” ក្រោមអធិបតីភាពលោក សុខ ស៊ីឡូ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ (ក.ក.ជ) តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ។ វេទិកាខាងលើនេះ ត្រូវបានពិភាក្សា និងឈ្វេងយល់លើគន្លឹះសំខាន់ៗមួយចំនួន រួមមាន៖ (១) ស្វែងយល់ពីវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យដែលគិតគូរពីអាហារូបត្ថម្ភ (២) បច្ចុប្បន្នភាពនៃការវាយតម្លៃ បឋមស្ដីពីសុវត្ថិភាពម្ហូបអាហារ (៣) ស្ដីពីការស្ទង់មតិភាគីពាក់ព័ន្ធ លើគម្រោងលើកកម្ពស់អាហារូបត្ថម្ភចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការ (៤) យុទ្ធសាស្រ្ដបណ្ដាញធុរកិច្ច ចលនាបង្កើនអាហារូបត្ថម្ភ នៅកម្ពុជា (២០២១-២០២៥) និង (៥) របាយការណ៍បឋមនៃការវាយតម្លៃសមត្ថភាពលើទំនាក់ទំនងការផ្លាស់ប្ដូរឥរិយាបទសង្គម នៅក្នុងកម្មវិធីអាហារូបត្ថម្ភ។ សូមបញ្ជាក់ថា៖ វេទិកាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៧៧ ខាងលើនេះ រៀបចំឡើងដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ (ក.ក.ជ) ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាសរុបជាច្រើនរូប តាមរយៈប្រព័ន្ធវីដេអូ៕