ភ្នំពេញ៖ តាងនាមថ្នាក់ដឹកនាំមន្រ្តីបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរូបខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមស្សរីករាយជាអនេក និងអំណរសាទរយ៉ាងក្លៀវក្លាបំផុត នៅក្នុងឱកាសដែល សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ការទទួលបានពានរង្វាន់សន្តិភាពដ៏អស្ចារ្យមួយនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត និងពិតជាបានឆ្លើយតបយ៉ាងស័ក្តិសមបំផុតចំពោះវីរភាព...
ភ្នំពេញ៖ ក្នុងឱកាសអង្គសន្និបាត បូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ នាថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ របស់បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ដែលបានអនុវត្តការងារកន្លងមក ក្នុងការបម្រើសេវាសង្គមជូនដល់សមាជិក ប.ស.ស. របស់ខ្លួន ប្រកបដោយភាពទន់ភ្លន់ ជាមួយនឹងក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាន លទ្ធផលល្អប្រសើរ បើទោះបីជាស្ថិតក្នុង ស្ថានភាពដ៏លំបាក នៃការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។ ជាមួយគ្នានឹងការថ្លែង ឡើងខាងលើនេះផងដែរ លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំមន្រ្តីបុគ្គលិកទាំងអស់ នៃ ប.ស.ស. ដែលបានសហការ ខិតខំបំពេញការងារ ជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា រួមទាំងអង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ រហូតទទួលបានសមិទ្ធផលយ៉ាងគាប់ប្រសើរ នាពេលនេះ ដែលបានរួមចំណែកគ្រប់សកម្មភាព ក្នុងការពង្រឹង និងអភិវឌ្ឍន៍យ៉ាងសកម្ម លើវិស័យសន្តិសុខសង្គមកម្ពុជា និងជាផ្នែកដ៏ធំក្នុងការលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង ឆ្លើយតបទៅនឹងគោលនយាបាយជាតិ គាំពារសង្គម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសសន្និបាតនេះដែរ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានថ្លែងបញ្ជាក់ថា៖បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម បានដំណើរការរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ ទាំងវិស័យឯកជន និងវិស័យសាធារណៈ ។ ក្នុងនោះសម្រាប់វិស័យឯកជន បានចុះបញ្ជីសរុបចំនួន ១៧៣១៧សហគ្រាស ដែលមានសមាជិកសរុបចំនួន ២ ៣០៥ ៩៥៨នាក់ និងផ្នែកថែទាំសុខភាព ចំនួន ១៤ ៦៨៩សហគ្រាស មានសមាជិកចំនួន ២ ៣០៥ ៩៥៨នាក់។ ចំណែកវិស័យសាធារណៈ បានចុះបញ្ជីផ្នែកថែទាំសុខភាព សរុបចំនួន ៣៨ស្ថាប័ន មានសមាជិកសរុប ៣៩៨ ៧៤០នាក់ និងផ្នែកហានិភ័យការងារ ចំនួន ៣៥ស្ថាប័ន មានសមាជិកសរុប ២៤៨ ៨៩២នាក់។ លោកអគ្គនាយក បានថ្លែងបន្ថែមទៀតថា៖ ក្នុងឆ្នាំ២០២១ កន្លងទៅនេះ ប.ស.ស. បានអនុវត្តបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល សម្រាប់កម្មករនិយោជិត ជាស្រី្ដនៅពេលសម្រាលកូន ទាំងក្នុង និងក្រៅប្រព័ន្ធ សរុបជាទឹកប្រាក់ចំនួន ២៦.២២ ប៊ីលានរៀល និងផ្ដល់តាវកាលិកជូនសមាជិករបស់ខ្លួន ចំពោះផ្នែកហានិភ័យការងារ សរុបជាទឹកប្រាក់ចំនួន ១០.៦៨ប៊ីលានរៀល និងផ្នែកថែទាំសុខភាព សរុបជាទឹកប្រាក់ចំនួន ១៥៦.២០ ប៊ីលានរៀលផងដែរ។ គួររំលឹកឱ្យដឹងផងដែរថា៖ ប.ស.ស. ធ្លាប់បានទទួលពានរង្វាន់ចំនួន ៥លើករួចមកហើយពី ប្រធានសមាគមសន្ដិសុខសង្គមអាស៊ាន(ASSA) ដែលក្នុងនោះរួមមាន៖ លើកទី១៖ ពានរង្វាន់អង្គភាពឆ្នើម ក្នុងការអនុវត្ត របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់នៅឆ្នាំ២០១៥ ។ លើកទី២៖ ពានរង្វាន់ផ្តើមស្តីពីការគ្របដណ្តប់ផ្នែកធានារ៉ាប់រង សន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅឆ្នាំ២០១៦ ។ លើកទី៣៖ ទទួលបានពានរង្វាន់ស្តីពីការផ្តល់សេវាល្អ សម្រាប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នៅឆ្នាំ២០១៨ ។ លើកទី៤៖ ពានរង្វាន់ស្តីពីការ ផ្តល់សេវាសាធារណៈ រ៉ាប់រងសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជននៅឆ្នាំ២០១៩ និងលើកទី៥៖ ពានរង្វាន់អង្គភាពឆ្នើមលើការពង្រីក របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់បុគ្គល នៃវិស័យសាធារណៈ នៅឆ្នាំ២០២១។ សូមបញ្ជាក់ថា ៖ អង្គសន្និបាតខាងលើ ប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រមាណជា២០០នាក់ទាំងការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូអនឡាញ (Zoom Meeting)៕
ភ្នំពេញ៖ ដើម្បីឆ្លើយតបក្នុងការផ្តល់សេវា ស្តារនីតិសម្បទាឲ្យទាន់ពេលវេលា ស្របទៅនឹងតម្រូវការជាក់ស្ដែង លោក ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. បានថ្លែងទៅកាន់ ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានស្តារនីតិសម្បទា ត្រូវបន្ដតាមដាន និងប្រមូលព័ត៌មានពិការភាព គ្រោះថ្នាក់ ឬជំងឺផ្សេងៗ របស់សមាជិក ប.ស.ស. ឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលគ្រប់គ្រង...
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយទទួលបានការចាត់តាំង ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានផ្ដល់កិត្តិយសធ្វើបទសម្ភាសន៍ និងពិគ្រោះយោបល់ ជាមួយអង្គការអន្តរជាតិខាងការងារ...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃនេះ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាង ប្រកាសចំនួន២ គឺសេចក្តីព្រាងប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់វិភាជន៍បូជាសព នៃរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ ស្ដីពីការងារ និងសេចក្តីព្រាង ប្រកាសស្ដីពីបែបបទ...
ភ្នំពេញ ៖ គណៈកម្មាធិការគណបក្សមូលដ្ឋាន នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានរៀបចំសន្និបាតប្រចាំឆ្នាំរបស់ខ្លួន នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន នៃ ប.ស.ស. និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានសង្កាត់ចំនួនបី គឺសង្កាត់ទួលស្វាយព្រៃទី១ សង្កាត់ទួលស្វាយព្រៃទី២...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារ ផ្សព្វផ្សាយព័ត៌មាន លិខិតបទដ្ឋានគតិយុត្ត និងឯកសារផ្សេងៗលើគេហទំព័ររបស់បេឡាជាតិ សន្ដិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំប្រកាសសមាសភាព ក្រុមការងារផ្សព្វផ្សាយព័ត៌មាន លិខិតបទដ្ឋានគតិយុត្ត និងឯកសារផ្សេងៗ របស់បេឡាជាតិសន្ដិសុខសង្គម...
ភ្នំពេញ៖ បច្ចុប្បន្នស្ថានភាពជំងឺកូវីដ១៩ បំប្លែងថ្មីអូមីក្រុងកំពុងធ្វើឲ្យប្រជាជន តាមបណ្តាប្រទេសមួយចំនួន លើសកលលោក នូវតែមានការភ័យខ្លាច ពីការឈឺស្លាប់ដោយសារការឆ្លងរីករាលដាល នូវជំងឺដ៏កំណាចមួយនេះ មិនថាប្រទេសនោះធំ តូច មានក្រនោះឡើយ។ នេះបើតាមអនុសាសន៍លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម បានថ្លែងឡើង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងដាក់ចេញនូវផែនការ អនុវត្តការងារបន្តជាមួយថ្នាក់ដឹកនាំនាយកដ្ឋាននិងប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ ទាំងអស់នៃ ប.ស.ស. នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ។ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គមបានថ្លែងបញ្ជាក់ថា៖ យើងទាំងអស់គ្នាពិតជាមានសំណាងណាស់ មានមគ្គុទ្ទេសក៍ដឹកនាំប្រទេសប្រកបដោយ គតិបណ្ឌិតដ៏ឈ្លាសវៃខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាដែលបានដាក់ចេញនូវយុទ្ធសាស្រ្ត ចាក់ស្រោចវ៉ាក់សាំងជូនពលរដ្ឋទូទាំងប្រទេស ដើម្បីទប់ស្កាត់នៃការរីករាលដាល នៃជំងឺកូវីដ-១៩ នេះ រហូតកម្ពុជាទទួលបានជោគជ័យ និងបានកំពុងដាក់ឲ្យបើកដំណើរការឡើងវិញ លើគ្រប់វិស័យផងដែរ។ លោកប្រតិភូរាជរដ្ឋាភិបាល បានបន្តថា៖ដូច្នេះក្នុងនាមយើងជាអ្នកបម្រើសេវា ជូនប្រជាជនពិសេស សមាជិករបស់ខ្លួន ទាំងថ្នាក់ដឹកនាំមន្រ្តី បុគ្គលិកទាំងអស់ ពិតជាមានកិត្តិយសនិងមិនអាចភ្លេចពីការដឹងគុណបំផុត ចំពោះមគ្គុទ្ទេសក៍ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃខ្ពង់ខ្ពស់បំផុតនៃយើងបានឡើយ ។ ឆ្លើយតបទៅនិងគុណូបការគុណដ៏ថ្លៃថ្លានេះ យើងទាំងអស់គ្នាគប្បី ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ក្រមសីលធម៌ល្អ ក្នុងការដឹកនាំអនុវត្តការងារ ប្រកបដោយភាពទន់ភ្លន់ ម៉ឺងមាត់ ក្នុងការបំពេញកិច្ចការ ដោយធ្វើយ៉ាងណាឲ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព ទទួលបានលទ្ធផលខ្ពស់ និងបានអំពាវនាវឲ្យមន្ត្រី និងបុគ្គលិក បន្តរស់នៅតាមគន្លងប្រក្រតីថ្មី ដោយត្រូវគោរពអនុវត្ត នូវវិធានសុខាភិបាល ក្រោមការដាក់ចេញ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ពិសេសត្រូវអនុវត្តនូវវិធាន៣ការពារ និង ៣កុំ ឲ្យបានជាប់ជានិច្ច ក្នុងន័យរួមចំណែកទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺជំងឺកូវីដ-១៩។ ជាមួយគ្នានេះ លោកប្រតិភូរាជរដ្ឋាភិបាល បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ លោក លោកស្រីជា ប្រធាន អនុប្រធាន និងមន្រ្តីបុគ្គលិក ប.ស.ស. គ្រប់នាយកដ្ឋាន និងគ្រប់សាខាទាំងអស់ត្រូវបន្តពន្លឿនការដោះស្រាយបញ្ហាផ្សេងៗដែលនៅសេសសល់ក្នុងឆ្នាំចាស់ឲ្យអស់។ ក្នុងនោះការផ្ដល់ប្រាក់បំណាច់ប្រចាំថ្ងៃ និងប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ពិសេសការផ្តល់ការសម្របសម្រួលឲ្យទាន់ពេលវេលាចំពោះបងប្អូនដែលជាសមាជិក ប.ស.ស. ពេលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស.។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំផ្ទៃក្នុងខាងលើ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំធំ នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខាប.ស.ស. ខេត្ត-ខណ្ឌ សរុបប្រមាណជាង១០០នាក់ ទាំងតាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) និងដោយផ្ទាល់៕
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារ បច្ចេកទេស នៃគម្រោងSPIN តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា គម្រោង SPIN របស់អង្គការហ្រ្គេត (GRET) បានចូលរួមយ៉ាងសំខាន់...