សេអ៊ូល៖ កូរ៉េខាងជើងបានប្រកាសថា ផ្កាយរណបឈ្លបយកការណ៍យោធាបានបាញ់បង្ហោះនៅថ្ងៃមុននឹងចាប់ផ្តើមបេសកកម្មជាផ្លូវការនៅថ្ងៃទី០១ ខែធ្នូ បន្ទាប់ពីដំណើរការកែតម្រូវរយៈពេល ៧ ទៅ ១០ថ្ងៃ។ កូរ៉េខាងត្បូងបានឲ្យដឹងនៅពេលក្រោយមកថា ខ្លួនបានវាយតម្លៃថា ផ្កាយរណបឈ្លបយកការណ៍យោធារបស់កូរ៉េខាងជើង បានចូលក្នុងគន្លង ទោះបីជាអគ្គសេនាធិការចម្រុះបានបន្ថែមថា ត្រូវការពេលវេលា និងការវិភាគបន្ថែមដើម្បីកំណត់ថាតើវាដំណើរការត្រឹមត្រូវនៅទីនោះឬយ៉ាងណា។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើងបានរាយការណ៍ថា ផ្កាយរណបចារកម្ម Malligyong-1 បានទៅដល់គន្លងដោយជោគជ័យ ហើយមេដឹកនាំលោក គីម ជុងអ៊ុន...
តូក្យូ៖ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ដូចជាការបង្កកទ្រព្យសម្បត្តិលើបុគ្គល និងអង្គការនានា ដើម្បីជាការឆ្លើយតបទៅនឹងការប៉ុនប៉ងបរាជ័យរបស់ទីក្រុងព្យុងយ៉ាង ក្នុងការបាញ់បង្ហោះផ្កាយរណបយោធាកាលពីសប្តាហ៍មុន។ គណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន កាលពីថ្ងៃសុក្របានសម្រេចចិត្តជ្រើសរើសបុគ្គលចំនួន ៤ នាក់ បុរសជនជាតិអង់គ្លេសម្នាក់ បុរសជនជាតិចិនម្នាក់ និងបុរសពីរនាក់មកពីប្រទេសកូរ៉េខាងជើង និងក្រុមចំនួន ៣ រួមទាំងក្រុម Hacker កូរ៉េខាងជើង និងក្រុម...
ព្យុងយ៉ាង៖ កូរ៉េខាងជើង បានការពារការបាញ់បង្ហោះកាំជ្រួចផ្ទុកផ្កាយរណបចុងក្រោយរបស់ខ្លួននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ ដោយថា ប្រទេសនេះបានអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន និងមិនបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់ប្រទេសជិតខាងណាមួយនោះឡើយ។ លោក Kim Song ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំស្ថាប័នពិភពលោក បានប្រាប់អង្គប្រជុំថា ទីក្រុងព្យុងយ៉ាង “នឹងមិនត្រូវបានចងភ្ជាប់ជាមួយនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខកន្លងមក ដែលហាមឃាត់ប្រទេសនេះពីការប្រើប្រាស់បច្ចេកវិទ្យាទាក់ទងនឹងមីស៊ីលផ្លោង ហើយបណ្តាលឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានឲ្យដឹងថា ប្រទេសនេះបានបាញ់បង្ហោះគ្រាប់រ៉ុក្កែត Chollima-1 ដែលដឹកផ្កាយរណបឈ្លបយកការណ៍យោធា Malligyong-1 កាលពីព្រឹកថ្ងៃព្រហស្បតិ៍...
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា ការប៉ុនប៉ងលើកទីពីរ សម្រាប់ការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ដោយកូរ៉េខាងជើង បានបរាជ័យនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ KCNA បានរាយការណ៍ថា ការហោះហើរនៃដំណាក់កាលទី១ និងទី២ នៃគ្រាប់រ៉ុក្កែតមានលក្ខណៈធម្មតា ប៉ុន្តែការបាញ់បង្ហោះ បានបរាជ័យដោយសារតែមានកំហុសក្នុងប្រព័ន្ធបំផ្ទុះសង្គ្រោះបន្ទាន់អំឡុងពេលហោះហើរដំណាក់កាលទី៣។ រដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិរបស់កូរ៉េខាងជើង (NADA) បានធ្វើការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ជាលើកទីពីរ Malligyong-1 នៅលើរ៉ុក្កែតដឹកជញ្ជូនប្រភេទថ្មី Chollima-1 នៅឯទីលានបាញ់បង្ហោះផ្កាយរណប Sohae...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នំា២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឲ្យដឹងថា ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង នៅថ្ងៃពុធនេះបានបញ្ចប់ដោយការបរាជ័យ ដោយបានបញ្ជូនឧបករណ៍ជំរុញ និងបន្ទុកធ្លាក់ចូលទៅក្នុងសមុទ្រ ហើយយោធាកូរ៉េខាងត្បូងបានលើកឡើងថា ខ្លួនបានរកឃើញផ្នែកខ្លះនៃយានបាញ់បង្ហោះនោះ ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ហៅកាត់ថា KCNA បានរាយការណ៍ថា គ្រាប់រ៉ុក្កែតដែលបាញ់បង្ហោះផ្កាយរណបថ្មី...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ថា រមណីយដ្ឋានឆ្នេរដែលមានកំពែងរឹងមាំ និងផ្លូវធំមួយ និងមានប្រឡាយសម្រាប់ ប្រឆាំងនឹងរថពាសដែក ។ បើតាមការវិភាគតាមផ្កាយរណប ដោយទូរទស្សន៍ BBC Vបានរកឃើញការការពារ ដ៏ទូលំទូលាយមួយចំនួនដែល សាងសង់ដោយប្រទេសរុស្ស៊ី ខណៈដែលប្រទេសនេះត្រៀមសម្រាប់ការ វាយប្រហារតបតរបស់អ៊ុយក្រែនដ៏ធំមួយ ។ គួរបញ្ជាក់ថា បន្ទាប់ពីការជាប់គាំងជាច្រើនខែ...
តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ថា ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបភ្លោះ Tianhui-6 ដោយជោគជ័យនៅម៉ោង ៦និង៤១នាទីព្រឹកថ្ងៃសុក្រ ដែលបានបាញ់បង្ហោះពី មជ្ឈមណ្ឌលបង្ហោះផ្កាយរណប តៃយួន នៅក្នុងខេត្ត Shanxi ភាគខាងជើងនៃប្រទេសចិន ។ ផ្កាយរណបភ្លោះ Tianhui-6 A និង Tianhui-6...
ប៉េកាំង៖ ប្រទេសចិន បានបញ្ជូនផ្កាយរណបថ្មីមួយទៅកាន់ទីអវកាសដោយជោគជ័យពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang នៅខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន នៅថ្ងៃសុក្រនេះ។ ផ្កាយរណបទូរគមនាគមន៍ APSTAR-6E ត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែតត្រកូល Long March-2C ហើយបានចូលទៅក្នុងគន្លង ដែលបានគ្រោងទុកដោយជោគជ័យ។ ផ្កាយរណបនេះត្រូវបានប្រើជាចម្បងដើម្បីផ្តល់សេវាទំនាក់ទំនងឆ្លងកាត់កម្រិតខ្ពស់សម្រាប់តំបន់អាស៊ីអាគ្នេយ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ គួរបញ្ជាក់ថា ការបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍ខាងលើនេះ គឺជាបេសកកម្មហោះហើរលើកទី៤៦០ នៃស៊េរីរ៉ុក្កែតត្រកូល Long March...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ថា នាយកប្រតិបត្តិ និងអ្នកវិភាគបានលើកឡើងថា ប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះតាមអាកាសចល័ត ដែលត្រូវប្រើក្នុងការបាញ់បង្ហោះផ្កាយរណប ក្នុងស្រុកជាលើកដំបូងរបស់ចក្រភពអង់គ្លេស អាចសាបព្រួសគ្រាប់សម្រាប់ សមត្ថភាពឆ្លើយតបយ៉ាងឆាប់រហ័ស ដែលបំបែកជាសកលដើម្បី ដាក់ការឃ្លាំមើលបន្ថែមទៀត នៅក្នុងលំហក្នុងពេលមានសង្គ្រាមកើតឡើង ។ ក្រុមហ៊ុន Virgin Orbit...
ស៊ីចាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ប្រទេសចិន បានបាញ់បង្ហោះរ៉ុក្កែតប្រភេទ Long March-3B ដោយប្រើគ្រាប់រ៉ុក្កែតនេះ ដើម្បីបញ្ជូនផ្កាយរណបពិសោធន៍ថ្មីមួយ ទៅកាន់ទីលំហ។ គេបានដឹងថា គ្រាប់រ៉ុក្កែតបានផ្ទុះនៅវេលាម៉ោង ១២និង៤៣នាទីរសៀល ម៉ោងនៅទីក្រុងប៉េកាំង ដោយបានបាញ់ចេញពី មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបស៊ីចាង នៅភាគនិរតីនៃប្រទេសចិន ហើយបានបញ្ជូនផ្កាយរណប Shiyan-10 02...