បរទេស៖ យោងតាមការបញ្ជាក់ ដោយអនុរដ្ឋលេខាធិកា ក្រសួងការពារជាតិអាមេរិក ផ្នែកកិច្ចការងារនយោបាយលោក Colin Kahl កាលពីថ្ងៃអង្គារម្សិលមិញនេះបានប្រកាសថា អាមេរិកកំពុងតែបញ្ជូនឲ្យអ៊ុយក្រែន នូវមីស៊ីលធន់ធ្ងន់ដែលអាចបាញ់ រហូតទៅដល់៧០គីឡូម៉ែត្រ និងអាចប្រើប្រាស់ជាមួយ នឹងប្រព័ន្ធបាញ់រ៉ូក្កែត HIMARS ជាច្រើនគ្រាប់។ កន្លងមកសេតវិមានក៏ធ្លាប់ បានអះអាងហើយដែរថាខ្លួននឹង បន្តផ្តល់គ្រាប់ដែលអាច ប្រើប្រាស់ជាមួយនឹងប្រព័ន្ធ HIMARS នេះប៉ុន្តែមិនមែនជាប្រភេទ មីស៊ីលបញ្ជាពីចំងាយ...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃសុក្រ ដោយដកស្រង់ឯកសារ ដែលបង្ហាញជូនសភាក្នុងសប្តាហ៍នេះដោយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ Chung-Shan (NCSIST) ដែលជាអ្នកបង្កើតអាវុធកំពូលរបស់កោះនេះថា កោះតៃវ៉ាន់កំពុងធ្វើការលើកាំជ្រួច កម្ទេចលេណដ្ឋាន និងយន្តហោះគ្មានមនុស្សបើកវាយប្រហារថ្មី ដំណឹងនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំង ជាមួយក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមរបាយការណ៍...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាកាលពីថ្ងៃសុក្រម្សិលមិញនេះ មីស៊ីលជាច្រើនគ្រាប់ត្រូវបានគេដឹងថា បានបាញ់ចូលទៅដល់ តំបន់ភាគខាងត្បូងនៃប្រទេសរុស្សី Belgorod ប៉ុន្តែដោយមិនទាន់អះអាង ពីប្រភពបាននៅឡើយទេ។ គ្រាប់មីស៊ីលទាំងនោះ បានហោះធ្លាក់នៅក្នុងតំបន់ ព្រមទាំងបានបំផ្លាញប្រព័ន្ធ ផ្គត់ផ្គង់អគ្គិសនីដ៏សំខាន់ ព្រមទាំងផ្ទះរបស់ពលរដ្ឋរុស្សី មួយកន្លែងផងដែរហើយយោងតាម ការបញ្ជាក់ដោយអភិបាលក្រុង Vyacheslav Gladkov បានបញ្ជាក់សម្លេងផ្ទុះបាន លាន់លឺចេញពីរដ្ឋធានីរបស់ Belgordo។...
បាដាដ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០២២ថា ដ្ឋាភិបាល ក្នុងតំបន់បានឲ្យដឹងថា គ្រាប់មីស៊ីលផ្លោង ចំនួន១២គ្រាប់ ដែលត្រូវបានបាញ់ចេញពីខាងក្រៅ ប្រទេសអ៊ីរ៉ាក់ បានវាយប្រហារទីក្រុង Erbil ភាគខាងជើង នៃរដ្ឋធានីឃឺដ នៅថ្ងៃអាទិត្យនេះ ។ ការវាយប្រហារនេះបានកើតឡើងនៅម៉ោង១និង០០នាទីព្រឹក ត្រូវនឹងម៉ោង២២និង០០ម៉ោងសកល ត្រូវនឹងថ្ងៃសៅរ៍ នៅគ្រាដែល...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ថា មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ការសាកល្បងគ្រាប់មីស៊ីលថ្មីៗចំនួន២ដែលធ្វើឡើងដោយប្រទេសកូរ៉េខាងជើង គឺជាប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីប ហៅកាត់ (ICBM) ដែលបង្ហាញពី “ការកើនឡើងយ៉ាងធ្ងន់ធ្ងរ” ដោយទីក្រុងព្យុងយ៉ាង ដែលនឹងត្រូវទទួលទណ្ឌកម្មថ្មីបន្ថែមទៀត ។យោងតាមប្រទេសកូរ៉េខាងជើង ការធ្វើតេស្តនៅថ្ងៃទី២៦ ខែកុម្ភៈ និងថ្ងៃទី៤ ខែមីនា...
បរទេស៖ មន្ទីរប៉ង់តាហ្គោន របស់សហរដ្ឋអាមេរិក បានប្រកាសក្នុងការផ្លាស់ប្តូរ ពេលវេលាសាជាថ្មីទៅលើការ ធ្វើតេស្តគ្រាប់មីស៊ីលឆ្លងទ្វីប Minuteman III ដែលដំបូងឡើយត្រូវបានត្រៀម ធ្វើឡើងនៅចុងសប្តាហ៍នេះ។ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិលោក John Kirby បានប្រកាសកាលពីថ្ងៃពុធម្សិលមិញនេះដែរថា សកម្មភាពនេះគឺសំដៅទៅ លើការអនុវត្តទៅលើការងារ ដែលអាមេរិកគួរតែធ្វើក្នុងនាម ជាមហាអំណាចនុយក្លេអ៊ែរដែល ពោរពេញទៅដោយទំនួលខុសត្រូវ។ លោកបន្តថា នៅក្នុងកិច្ចខំប្រឹងប្រែង ដើម្បីអនុវត្តមួយដែលពួកយើង...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្រុមហ៊ុនរដ្ឋរបស់អ៊ីស្រាអ៊ែល IAI នឹងធ្វើការប្រគល់ប្រព័ន្ធ ការពារដែនអាកាស និងមីស៊ីលបច្ចេកវិទ្យាចុងក្រោយមួយ ទៅឲ្យប្រទេសម៉ារ៉ុកក្រោយ កិច្ចព្រមព្រៀងដែលមានតម្លៃ ប្រមាណជាជាង ៦០០លានដុល្លាររួចមក។ តាមការចេញផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានក្នុងស្រុក របស់អ៊ីស្រាអ៊ែលផងដែរ បានឲ្យទៀតថា ប្រព័ន្ធការពារដែនអាកាស ដែលហៅឈ្មោះថា Barak MX គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងមួយ...
បរទេស៖ ប្រទេសកូរ៉េខាងជើង បានបញ្ចេញរូបថតដែល ប្រទេសនេះនិយាយថា ថតបានពីការបាញ់មីស៊ីលដ៏ខ្លាំងបំផុត របស់ខ្លួនក្នុងរយៈពេល៥ឆ្នាំ ។ រូបភាពមិនធម្មតាដែលថតចេញពីលំហ បង្ហាញពីផ្នែកខ្លះនៃឧបទ្វីបកូរ៉េ និងតំបន់ជុំវិញ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានបញ្ជាក់នៅថ្ងៃចន្ទថា ខ្លួនបានធ្វើតេស្តមីស៊ីលផ្លោង រយៈចម្ងាយមធ្យម Hwasong-12 (IRBM)។...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ ក្នុងទិសដៅឆ្ពោះទៅសមុទ្រជប៉ុន នៅព្រឹកថ្ងៃអាទិត្យនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន យ៉ុនហាប់ បានផ្សាយដោយដកស្រង់សំដី អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) ថា ការបាញ់បង្ហោះមីស៊ីល ឆ្ពោះទៅសមុទ្រខាងកើត...
បរទេស៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា វិបត្តិមីស៊ីលនុយក្លេអ៊ែ រវាងទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន គឺមិនអាចជៀសវាងរួចនោះទេ ដោយគ្មានវិធានការធានាដល់ ការអត់ធ្មត់និងភាព អាចព្យាករទុកមុនបាននោះ។ លោក Vladimir Ermakov ជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរុស្ស៊ីមួយរូប បាននិយាយប្រាប់ថា ទីក្រុងមូស្គូបានគិតថា សហរដ្ឋអាមេរិក កំពុងតែត្រៀមធ្វើការដាក់ពង្រាយ មីស៊ីលវាយប្រហារក្នុងចម្ងាយខ្លី និងមធ្យម ទៅកាន់តំបន់អឺរ៉ុប...