យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានអំពាវនាវជាថ្មីម្តងទៀត ឱ្យមានបទឈប់បាញ់មនុស្សធម៌ ជាការឆ្លើយតបទៅនឹងការកើនឡើង ចំនួនអ្នកស្លាប់ នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សង្រ្គាមនេះ កំពុង មានចំនួនដ៏គួរឱ្យភ្ញាក់ផ្អើល និងមិនអាចទទួលយកបាន នៃជនរងគ្រោះស៊ីវិល រួមទាំងស្ត្រី និងកុមារ...
យូអិន ៖ ថ្លែងទៅកាន់ក្រុមរដ្ឋប្រហារ ជាបន្តបន្ទាប់នាពេលថ្មីៗនេះ ដែលគ្របដណ្តប់លើទ្វីបអាហ្រ្វិក អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបង្កើតអភិបាលកិច្ច ប្រជាធិបតេយ្យយូរអង្វែង ដែលគាំទ្រដោយនីតិរដ្ឋ ។ ការចូលកាន់កាប់យោធា កាលពីថ្ងៃពុធនៅប្រទេសហ្គាបុង បានកើតឡើងបន្ទាប់ប្រទេសនីហ្សេរីយ៉ា កាលពីខែមុន ប៊ូគីណាហ្វាសូក្នុងឆ្នាំ២០២២ និងប្រទេសឆាដ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាបេសកកម្មបញ្ចូលគ្នាពហុភាគី របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសម៉ាលី ហៅកាត់ថា MINUSMA បានប្រកាសកាលពីចុងសប្តាហ៍ហើយថា ខ្លួនបានពន្លឿនការជម្លៀសមូលដ្ឋាន របស់ខ្លួននៅភាគខាងជើង នៃទីក្រុង Ber ដោយលើកឡើងពីស្ថានភាពសន្តិសុខកាន់តែអាក្រក់។ សេចក្តីថ្លែងការណ៍ដែលធ្វើឡើងនៅលើបណ្តាញសង្គម X ដែលយើងស្គាល់ពីមុនថាជា Twitter នោះបានបញ្ជាក់ទៀតថាបេសកកម្មថែរក្សាសន្តិភាព កំពុងប្រឈមមុខទៅនឹងបញ្ហាសន្តិសុខខ្លាំងបានធ្វើឲ្យសមាជិក នៃកងកម្លាំងមួកខៀវរបស់ខ្លួនជួបបញ្ហា ប្រឈមមុខខ្ពស់ទៅនឹងគ្រោះថ្នាក់។ កាលពីខែមិថុនាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ...
យូអិន ៖ ក្រុមអ្នកជំនាញ របស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ បានចេញ សេចក្តីថ្លែងការណ៍រួមមួយ ដោយរិះគន់អ្វី ដែលពួកគេមើលឃើញថា ជាការប្រើប្រាស់កម្លាំងហួសហេតុ អំឡុងពេលបាតុកម្ម នៅប្រទេសបារាំង កាលពីដើមឆ្នាំនេះ ជុំវិញកំណែទម្រង់ប្រាក់ សោធននិវត្តន៍ដ៏សំខាន់ និងគម្រោងអាងធំមួយចំនួន ។ ពួកគេបានឲ្យដឹងថា “ប៉ូលីស បានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកដៃ...
យូអិន ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានថា អាហ្វហ្គានីស្ថានប្រឈមមុខនឹង “វិបត្តិមនុស្សធម៌ដ៏ធំបំផុត” នៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ ខណៈពេលដែលអំពាវនាវឱ្យផ្តល់មូលនិធិបន្ថែមទៀត សម្រាប់ផែនការឆ្លើយតបមនុស្ស ធម៌របស់អង្គការសហប្រជាជាតិ។ ប្រមុខអង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់នេះ ក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋធានីដូហា ប្រទេសកាតា បន្ទាប់ពីកិច្ចប្រជុំបិទទ្វាររយៈពេលពីរថ្ងៃ ស្តីពីអាហ្វហ្គានីស្ថាន ជាមួយបេសកជនពិសេសមកពីប្រទេសជាង ២០ និងអង្គការអន្តរជាតិ...
យូអិន ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានកាលពីថ្ងៃពុធថា ការកើនឡើងនៃជម្លោះក្នុងប្រទេសអ៊ុយក្រែន គឺជា “គ្រោះថ្នាក់ច្បាស់លាស់ និងបច្ចុប្បន្ន” ។ លោកបានប្រាប់អ្នកសារព័ត៌មាន នៅក្នុងសម័យប្រជុំពិសេសបន្ទាន់ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា “ក្នុងរយៈពេលមួយឆ្នាំ កន្លងមកនេះ មិនត្រឹមតែយើងឃើញការរងទុក្ខ និងការបំផ្លិចបំផ្លាញកើនឡើងប៉ុណ្ណោះទេ វាក៏កាន់តែបង្ហាញឱ្យឃើញកាន់តែច្បាស់ថា តើវាកាន់តែអាក្រក់ទៅៗប៉ុណ្ណា”។ លោកបានលើកឡើងថា...
បរទេស៖ បើយោងតាមការប្រកាស ដោយអនុរដ្ឋមន្ត្រីការបរទេស ប៉ូឡូញ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថាប្រទេសប៉ូឡូញធ្វើការស្នើសុំអន្តរាគមន៍ ពីអង្គការសហប្រជាជាតិហៅកាត់ថា UN រួចរាល់ហើយជុំវិញ សំណងសង្គ្រាមលោកលើកទី២ ពីសំណាក់ប្រទេស អាល្លឺម៉ង់ ។ លោក Arkadiusz Mularczyk បានថ្លែងនៅក្នុងអំឡុង នៃពេលធ្វើសន្និសិទកាសែតថា ៖ ប្រព័ន្ធអង្គការសហប្រជាជាតិ គឺជាឧបករណ៍ដែលដើរ តួសម្រាប់កិច្ចសន្ទនា...
យូអិន ៖ អ្នកនាំពាក្យ របស់លោកបានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសេចក្តីប្រកាសពី ប្រទេសរុស្ស៊ី ស្តីពីការចូលរួមឡើងវិញរបស់ខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀង ដើម្បីជួយសម្រួលដល់ការ នាំចេញគ្រាប់ធញ្ញជាតិ តាមរយៈសមុទ្រខ្មៅ ។ លោក Stephane Dujarric អ្នកនាំពាក្យបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
យូអិន ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវ ឱ្យប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីលុបបំបាត់ ការគំរាមកំហែងនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Guterres បានធ្វើការអំពាវនាវនេះ នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ ដើម្បីរំលឹក និងលើកតម្កើងទិវាអន្តរជាតិ...
យូអិន ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបើកមហាសន្និបាតប្រចាំឆ្នាំលើកទី៧៧ ជាមួយនឹងទស្សនវិស័យដ៏ក្រៀមក្រំថា “ពិភពលោករបស់យើង កំពុងមានបញ្ហាធំ” ។ ការជួបជុំរបស់ស្ថាប័នអន្តរជាតិ បានកោះប្រជុំបន្ទាប់ពីរយៈពេលពីរឆ្នាំនៃកិច្ចប្រជុំតាមអ៊ីនធឺណិតក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ និងបន្ទាប់ពីរយៈពេល ៦ខែ នៃសង្រ្គាមរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដែលធ្វើឡើងដោយសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រមុខយូអិនលោក Guterres បានលើកឡើងថា “កុំឱ្យយើងមានការបំភាន់ យើងស្ថិតនៅក្នុងសមុទ្របញ្ហាដ៏លំបាក” នេះយោងតាមការចុះផ្សាយ...