ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃ៩ តុលាខាងមុខ ។ ការកំណត់ថ្ងៃប្រជុំពេញអង្គរដ្ឋសភានេះ បន្ទាប់ពីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃទី២៨ កញ្ញានេះ ៕
ភ្នំពេញ ៖ សម្តេចធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ ពិភាក្សា លើសំណើរបស់រាជរដ្ឋាភិបាលដែលបានស្នើសុំឲ្យរដ្ឋសភា ធ្វើការពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃ១៤ កញ្ញានេះ បានបើកសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាឯកច្ឆ័ន្ទ ដោយសំឡេងគាំទ្រចំនួន១១៤សំឡេង។ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរាជរដ្ឋាភិបាលបង្កើតឡើងជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងគោលបំណងបង្កើតឲ្យមានស្ថាប័នថ្មីមួយមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថកិច្ចពេញលេញ ព្រមទាំងអាចស្រូបទាញបន្ថែមធនធានមនុស្សមានសមត្ថភាព...
ភ្នំពេញ ៖ សមាជិករដ្ឋសភា ដែលចូលរួមប្រជុំពេញអង្គរដ្ឋសភា បានឯកភាពលើកដៃ អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច ជាឯកច្ឆ័ន្ទដោយសំឡេង១១៤ នៃចំនួនសមាជិកសភាចូលរួម។ ការអនុម័តច្បាប់នេះ បន្ទាប់ពីមានពិភាក្សា ពីសមាជិករដ្ឋសភាមួយចំនួន និងលើកសំអាង ពីតំណាងរាជរដ្ឋាភិបាលរួច នៅក្នុងសម័យប្រជុំពេញ អង្គរដ្ឋសភានាព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា...
ភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣នេះ បាននិងកំពុង ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើត ក្រសួងអធិការកិច្ច ដែលច្បាប់នេះ និង សម្រេចប្តូរឈ្មោះ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទៅជាក្រសួងអធិការកិច្ចវិញ ។ ការពិភាក្សា...
ភ្នំពេញ ៖ រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គ នៅថ្ងៃទី១៤កញ្ញា ខាងមុខ ដើម្បីពិភាក្សានិងអនុម័តសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ការបើកសម័យប្រជុំពេញអង្គនេះ បន្ទាប់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧។...
ភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី បានចាត់ទុកដំណើរទស្សនកិច្ច របស់ប្រធានរដ្ឋសភាកូរ៉េ នៅកម្ពុជានាពេលនេះ ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងជាប្រវត្តិសាស្ត្រស្របពេល ដែលរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ទើបបានបង្កើតឡើង និងបានចេញដំណើរ ជាងពីរសប្តាហ៍។ ការបញ្ជាក់នេះធ្វើឡើង ក្នុងជំនួបជាមួយលោក គីម ជីន ព្យូ (Kim...
ភ្នំពេញ ៖ លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា ដើម្បីកំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ។ ជាលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់កាលបរិច្ឆេទ...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានសម្រេចប្រកាសសុពលភាព អាណត្តិតំណាងរាស្រ្តថ្មីចំនួន២៩រូប ជំនួសតំ ណាងរាស្រ្តដែលបានលាលែង និងបោះឆ្នោតជ្រើសតំាង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មួយរូបជាស្ថាពរ។ ការសម្រេចប្រកាសសុពលភាព និងជ្រើសសមាជិកក្រុមប្រឹក្សាធម្មនុញ្ញាមួយរូប ធ្វើឡើងក្នុងសម័យសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃ៣១ សីហា ។ សម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកនេះ...
ភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តបើកសម័យប្រជុំ ពេញអង្គរ ដើម្បីប្រកាសសុពលភាព តំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើស តាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ។ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រីឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា...