បរទេស ៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសរុស្សី លោក Sergey Lavrov បានធ្វើការពិភាក្សាគ្នា តាមទូរស័ព្ទជាមួយ នឹងរដ្ឋមន្ត្រីក្រសួង ការបរទេសអាមេរិក លោក Antony Blinken តបតាមការអញ្ជើញ របស់រដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន។ ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេស បានឲ្យដឹងដែរថា...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ក្រុមហ៊ុនថាមពលយក្ស របស់រុស្សី Gazprom បានឈានទៅដល់ការ សម្រេចចិត្តថា នឹងបញ្ឈប់ប្រតិបត្តិការ ម៉ាស៊ីនតួប៊ីន ទី២របស់ខ្លួន ហើយនៅក្នុងបំពង់បង្ហូរ ប្រេង Nord Stream 1 ។ ការប្រកាសនេះមានន័យថា...
បរទេស ៖ រដ្ឋាភិបាល នៃទីក្រុងមូស្គូ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការប្រកាសបន្ថែម នូវទំនិញផ្សេងទៀត ដូចជាគ្រាប់ធញ្ញជាតិប្រេងឆា និងសាច់មួយចំនួនទៀត ដែលស្ថិតនៅក្នុងបញ្ជី នាំចេញទៅក្រៅប្រទេស ត្រូវតែទូទាត់ជាលុយ រូបលរបស់ខ្លួន។ ការប្រកាសដែល ត្រូវបានធ្វើឡើង បានបញ្ជាក់ថាកាតព្វកិច្ច ដែលត្រូវទូទាត់ជាលុយរូបលនេះ នឹងត្រូវបន្តកាលកំណត់បន្ថែម១ឆ្នាំទៀត ពោលគឺរហូតទៅដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះជាដាច់ខាត។...
ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាស កាលពីថ្ងៃចន្ទថា ពលរដ្ឋអាមេរិកចំនួន ៦១នាក់បន្ថែមទៀត ត្រូវបានរារាំងមិនឱ្យចូល ទៅក្នុងប្រទេសរុស្ស៊ីជាការឆ្លើយតបទៅ នឹងការដាក់ទណ្ឌកម្មម្តងហើយម្តងទៀត ដោយទីក្រុងវ៉ាស៊ីនតោន។ រដ្ឋលេខាធិការរតនាគារ សហរដ្ឋអាមេរិកលោកស្រី Janet Yellen និងរដ្ឋមន្ត្រីថាមពល Jennifer Granholm ក៏ស្ថិតក្នុងចំណោមបញ្ជីខ្មៅផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះបានឲ្យដឹងថា សហភាពអឺរ៉ុបបានឈាន ទៅដល់ការសម្រេចចិត្ត ចុងក្រោយក្នុងការដាក់ទណ្ឌកម្មកញ្ចប់ទី៦ ប្រឆាំងទៅនឹងប្រទេសរុស្សី ហើយដែលក្នុងនោះក៏មានទាំងការ រារាំងការនាំចេញប្រេងឆៅ របស់រុស្សីផងដែរ ។ មន្ត្រីសហភាពអឺរ៉ុប ដែលសុំមិនបញ្ចេញឈ្មោះ និងបានថ្លែងទៅកាន់ក្រុមអ្នកកាសែត ក្នុងទីក្រុងប្រ៊ូស៊ែលបានបញ្ជាក់ថា ការសម្រេចចិត្ត នៃក្រុមរដ្ឋទូតត្រូវបានធ្វើឡើង ។...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ថា ប្រទេសរុស្ស៊ី បានអះអាងកាលពីថ្ងៃពុធថា យោធារបស់អ៊ុយក្រែនចំនួន៦៩៤នាក់ដែលត្រូវបានរារាំងនៅរោងចក្រ Azovstal ក្នុងទីក្រុង Mariupol បានទម្លាក់អាវុធចុះចាញ់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងនោះមាន២៩នាក់បានរងរបួស ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមសកម្មប្រយុទ្ធសរុបចំនួន៩៥៩នាក់បានចុះចាញ់ចាប់តាំងពីថ្ងៃទី១៦ ខែឧសភា រួមទាំង៨០នាក់បានរងរបួស” ។ ដោយបានបន្ថែមថា ៥១នាក់ក្នុងចំណោមពួកគេកំពុងត្រូវការជំនួយផ្នែកវេជ្ជសាស្រ្ត...
បរទេស៖យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា ប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានធ្វើការអំពាវនាវឲ្យឥណ្ឌាក្នុងការបញ្ចប់អាជីវកម្មប្រេង និងហ្កាសជាមួយនឹងរុស្សីដោយអះអាងថា ជំនួញទាំងនោះមិនស្ថេរភាពនោះឡើយ។ ការប្រយុទ្ធគ្នានៅអ៊ុយក្រែន ដែលមិនទាន់មានផលប៉ះពាល់ឬប៉ះទង្គិច ទៅលើសមាជិកណាមួយរបស់អឺរ៉ុប នៅឡើយមកទល់ពលនេះប៉ុន្តែវាបានក្រើនរំលឹកថា ការពឹងផ្អែកទៅលើធនធានហ្កាសនិងប្រេងរបស់រុស្សីគឺមិនមានភាព គួរឲ្យទុកចិត្តនោះទេ។ ទោះបីជាបានរិះគន់ចំៗ ទៅលើសកម្មភាពនេះក្តីប៉ុន្តែលោកស្រី ក៏មិនមានភាពទាក់ទើក្នុងការបញ្ចូលឥណ្ឌា នៅក្នុងវិសាលភាពនៃឥទ្ធិពលក្នុងតំបន់អឺរ៉ុបនោះដែរដោយនិយាយថា៖ឥណ្ឌានិងអឺរ៉ុបគឺនៅតែជាដៃគូដែល បានចែករំលែកគ្នានូវតម្លៃជាមូលដ្ឋាន...
បរទេស ៖ ធនាគារកណ្តាល នៃប្រទេសរុស្សី CBR កាលពីថ្ងៃពុធកន្លងមក បានបញ្ជាក់ថា ខ្លួននឹងបញ្ចប់ការបើកចំហអត្តសញ្ញាណ នៃអ្នកចូលរួមនៅ ក្នុងប្រព័ន្ធទូទាត់លុយរបស់ខ្លួន ដែលមានឈ្មោះថា SPFS គឺជាប្រព័ន្ធទូទាត់លុយ ដែលត្រូវបានដំណើរ ការក្រោយធនាគារ SWIFT បានប្រកាសដករុស្សី ចេញពីប្រព័ន្ធទូទាត់ លុយអន្តរជាតិរួចមក ។ CBR នៅក្នុងសន្ទរកថា...
បរទេស ៖ អគ្គលេខាធិកាអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើការប្រកាសថាជំហមិនថ្កោលទោស ទៅលើប្រទេសរុស្សី ដោយរដ្ឋាភិបាល ក្រុងប៉េកាំងនោះ បានក្លាយជាឧបសគ្គរារាំង ដល់ដំណើរការ ដោះស្រាយបញ្ហា រវាងអ៊ុយក្រែន និង រុស្សី ។ មកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលក្រុងប៉េកាំង នៅតែមិនទាន់មានទំនោរ ទៅខាងណាឡើយ...
បរទេស៖ យោងតាមការអះអាងដោយនាយករដ្ឋមន្ត្រីរុស្សីលោក Mikhali Mishustin កាលពីថ្ងៃចន្ទម្សិលមិញបានឲ្យដឹងថា ប្រទេសរុស្សីបានដាក់ផែនការក្នុងការអនុញ្ញាតិ ឲ្យមានការហោះហើរឡើងវិញទៅកាន់ បណ្តាប្រទេសចំនួន៥២ ចាប់ពីថ្ងៃទី៩ ខែមេសា ខាងមុខនេះ។ ការប្រកាសនេះគឺជាការប្រកាសលើកលែង ការរឹតត្បិតដែលធ្លាប់ត្រូវបានដាក់ឲ្យអនុវត្តនៅ ក្នុងប្រទេសជាយូរមកហើយដោយសារ តែបញ្ហារីករាលដាលនៃវិបត្តិកូវីដ។ ប្រទេសរុស្សីបានហៅប្រទេសទាំង៥២ ថា ជាប្រទេសគួរឲ្យរាប់អានឬ friendly countries ដែលក្នុងនោះមានទាំងអាហ្សង់ទីន ប្រទេសអាហ្វ្រិកខាងត្បូងផងដែរ។...