បរទេស៖ កងកម្លាំងទ័ពអាកាស នៃប្រទេសឥណ្ឌា IAF បានប្រកាសក្នុងការលប់ចោល ផែនការទិញយកឧទ្ធម្ភាគចក្រប្រភេទ Mi-17V5 ចំនួន៤៨គ្រឿង ពីប្រទេសរុស្សី។ ប្រភពដដែលបានបញ្ជាក់ដែរថា ការសម្រេចចិត្តលប់ចោលនូវ ផែនការទិញលើកនេះគឺធ្វើឡើង មិនមានការពាក់ព័ន្ធទៅនឹង ជម្លោះរវាងអ៊ុយក្រែននិងរុស្សីឡើយ ប៉ុន្តែវាបានធ្វើឡើងមុនតាំងតែពីមុន ជម្លោះទៅទៀតក្នុងគោលបំណង ដើម្បីគាំទ្រនិងលើកស្ទួយបច្ចេកវិទ្យា ដែលផលិតក្នុងស្រុកឬ Make in India ។...
បរទេស៖ ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃពុធម្សិលមិញនេះបានព្រមានថា រដ្ឋាភិបាលទីក្រុងមូស្គូដែលកន្លងមកតែងតែធ្វើការហាមប្រាម ចំពោះការវាយប្រហារទៅលើបណ្តាក្រុមអ្នកសម្រេចចិត្ត របស់អ៊ុយក្រែននោះនឹងធ្វើការវាយប្រហារទៅលើ ទីក្រុងគៀវភ្លាម ប្រសិនបើសកម្មភាពមួយចំនួន របស់រដ្ឋាភិបាលក្រុងគៀវ ធ្វើឡើងឬប៉ះពាល់ដល់ទឹកដី របស់ប្រទេសរុស្សី។ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ បានពន្យល់ថា៖ ពួកយើងបានឃើញសកម្មភាពជាច្រើនរួចមកហើយដែលធ្វើឡើងដោយក្រុមកងកម្លាំងយោធាអ៊ុយក្រែន ប្រឆាំងទៅនឹងដែនដី របស់រុស្សីហើយប្រសិនបើ សកម្មភាពទាំងនេះនៅតែបន្តនោះ កងកម្លាំងរុស្សី នឹងបើកការវាយប្រហារ ទៅលើទីតាំងនៃការសម្រេចចិត្ត របស់អ៊ុយក្រែនភ្លាម ទាំងដែលកន្លងមករុស្សី...
បរទេស៖ ប្រទេសរុស្ស៊ី បានអះអាងថា ឧទ្ធម្ភាគចក្រអ៊ុយក្រែនចំនួនពីរគ្រឿងបានទទួលខុសត្រូវ ចំពោះការវាយប្រហារលើភូមិព្រំដែន Klimovo ក្នុងតំបន់ Bryansk កាលពីថ្ងៃព្រហស្បតិ៍ ដែលបានបណ្តាលឲ្យមនុស្ស ៧នាក់រងរបួស។ ឧប្បត្តិហេតុនេះត្រូវបានអភិបាល តំបន់ចាត់ទុកថាជាយោធាអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ការធ្វើបច្ចុប្បន្នភាពលើការវាយប្រហារនេះ ត្រូវបានផ្តល់ដោយគណៈកម្មាធិការស៊ើបអង្កេតជាតិ ដែលបាននិយាយថា...
បរទេស៖ អធិការបតីរបស់ប្រទេសអូទ្រីស លោក Karl Nehammer បាននិយាយនៅក្នុងបទសម្ភាសន៍មួយ បន្ទាប់ពីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា ការបញ្ឈប់ការដឹកជញ្ជូនឧស្ម័ន ពីប្រទេសរុស្ស៊ី នឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សមាជិកសហភាពអឺរ៉ុបមួយចំនួន ជាងអ្វីដែលរុស្ស៊ីប៉ះពាល់ទៅទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលដែលឈរនៅខាងអ៊ុយក្រែន...
បរទេស៖ នាវិកទាំងអស់របស់នាវាផ្ទុកមីស៊ីល ‘Moskva’ ត្រូវបានជម្លៀសចេញ បន្ទាប់ពីការផ្ទុះគ្រាប់ ដែលបង្កឡើងដោយភ្លើងឆេះ។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ កាលពីយប់ថ្ងៃពុធ ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ីជាច្រើន រួមមាន RIA, TASS និង Interfax ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ រុស្ស៊ីនឹងយល់ឃើញថា ក្បួនដឹកជញ្ជូនអាវុធដូចគេហែរកឋិន ពីបណ្តារដ្ឋណាតូ ទៅកាន់អ៊ុយក្រែន ជាគោលដៅស្របច្បាប់សម្រាប់យោធារបស់ខ្លួន នៅពេលពួកគេទៅដល់ទឹកដី ដែលទីក្រុងគៀវគ្រប់គ្រង។ អនុរដ្ឋមន្ត្រីការបរទេសលោក Sergey Ryabkov បានព្រមានបែបនេះ នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Sergey...
បរទេស៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានពន្យល់កាលពីថ្ងៃអង្គារ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីបេឡារុស្ស លោក Alexander Lukashenko ថា ពេលវេលានៃការវាយលុកយោធានៅអ៊ុយក្រែន ត្រូវបានកំណត់ដោយភាពខ្លាំងរបស់អរិភាព ហើយរុស្ស៊ី នឹងធ្វើទៅតាមផែនការរបស់ខ្លួន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ថា ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅថ្ងៃពុធទី១៣ ខែមេសានេះថា ទាហានចំនួន១.០២៦នាក់ នៃកងពលតូចម៉ារីនទី៣៦ របស់អ៊ុយក្រែន បានចុះចាញ់នៅទីក្រុងកំពង់ផែ Mariupol ដែលត្រូវបានឡោមព័ទ្ធ ។ “នៅក្នុងទីក្រុង Mariupol ក្បែរ Ilyich Iron...
បរទេស៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានអះអាងថា រដ្ឋាភិបាលទីក្រុងគៀវ បានដើរថយក្រោយ ទៅលើកិច្ចព្រមព្រៀងដែលមិនច្បាស់លាស់ ដែលធ្វើឡើងរវាងក្រុមចរចាអ៊ុយក្រែន និងរុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីចុងខែមីនា។ យោងតាមប្រធានាធិបតីរុស្ស៊ី ការចរចាសន្តិភាពឥឡូវនេះ «បានវិលទៅរកភាពជាប់គាំងហើយ»។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោកពូទីនបានពន្យល់នៅឯ...
បរទេស៖ ប្រធានាធិបតីប្រទេសរុស្សី លោក Vladimir Putin កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងថាប្រទេសរុស្សីទោះកំពុងជួបបញ្ហាក្តី ជាពិសេសទណ្ឌកម្មសេដ្ឋកិច្ចនានា ប៉ុន្តែរុស្សីនៅតែអាចមានសមត្ថភាព ក្នុងការឆ្លើយតបទៅនឹង បេសកកម្មរុករកទីអវកាសជាធម្មតា ហើយអះអាងថាប្រទេសរបស់លោកនឹងបន្តការងារ ក្នុងការវិលត្រឡប់ទៅកាន់ភពព្រះច័ន្ទសាជាថ្មី។ ថ្លែងទៅកាន់ពលរដ្ឋនៅក្នុងតំបន់ Vostochny Cosmodrome ជាមួយនឹងលោកប្រធានាធិបតីបេឡារូស Alexander Lukaschenko ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសរុស្សីនោះ លោក Putin បានបញ្ជាក់ថា៖ពួកយើងនឹងដំណើរការកម្មវិធី...