ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov បានផ្តល់សញ្ញាថា វិមានក្រឹមឡាំង អាចត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាបញ្ចប់ សង្គ្រាមអ៊ុយក្រែន ដរាបណាលោកខាងលិច បំពេញលក្ខខណ្ឌជាក់លាក់ ។ ការកត់សម្គាល់របស់លោក Lavrov ធ្វើឡើងជាង ៨ខែ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានចាប់ផ្តើម...
ម៉ូស្គូ៖ មន្ត្រីរុស្ស៊ីម្នាក់ បានរិះគន់សហរដ្ឋអាមេរិក ជុំវិញការឆ្លើយតបរបស់ខ្លួន ចំពោះអ្វីដែលខ្លួនហៅថា “ការវាយប្រហារភេរវកម្ម” លើកងនាវាចរសមុទ្រខ្មៅរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅសហរដ្ឋអាមេរិក លោក Anatoly Antonov បានឲ្យដឹងបន្ទាប់ពីការវាយប្រហារ ដោយយន្តហោះដ្រូននៅឯ កំពង់ផែសមុទ្រខ្មៅក្នុងទីក្រុង Sevastopol ក្នុងឧបសម្ព័ន្ធគ្រីមៀ កាលពីថ្ងៃសៅរ៍។ អ៊ុយក្រែនមិនបានអះអាងទទួលខុសត្រូវ...
ម៉ូស្គូ៖ រុស្ស៊ីបានប្រកាសថា ទីក្រុងមូស្គូ នឹងផ្អាកជាបន្ទាន់ និងគ្មានកំណត់នូវការអនុវត្តគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដោយចោទប្រកាន់អ៊ុយក្រែនថា បានបើកការវាយប្រហារដោយយន្តហោះដ្រូន ក្រោមការណែនាំរបស់អង់គ្លេស។ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់ និងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុង Sevastopol “កាលពីថ្ងៃទី 29 ខែតុលា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្រោមគម្របច្រករបៀងមនុស្សធម៌ ដែលបង្កើតឡើង សម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ សម្រាប់ការនាំចេញកសិផលអ៊ុយក្រែន បានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាស...
បរទេស៖ យោងតាមការលើកឡើងដោយលោករដ្ឋមន្ត្រីការបរទេសរុស្សី Sergey Lavrov កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានអះអាងថាសហរដ្ឋអាមេរិកនិងបំណងពិតប្រាកដរបស់ខ្លួន គឺជាការធ្វើឲ្យប្លុកអ៊ឺរ៉ុបចុះខ្សោយទាំងយោធានិងសេដ្ឋកិច្ច។ ថ្លែងទៅកាន់បណ្តាញសារព័ត៌មានបរទេសលោក Lavrov បានថ្លែងបែបនេះថា៖ អ្វីដែលយើងអាចមើលឃើញនៅពេលនេះគឺថាប្លុកអឺរ៉ុប និងពលរដ្ឋអឺរ៉ុប គឺជាអ្នកដែលទទួលរងគ្រោះនិងវិបតិ្តធ្ងន់ធ្ងរ ជាងបណ្តាប្រទេសណាទាំងអស់ ជាពិសេសអាមេរិកចំពោះជំហប្រឆាំងទៅនឹងប្រទេសរុស្សី។ លោកបានបន្តថា៖ ក្នុងនោះចំនួននៃអ្នកសេដ្ឋកិច្ចកាន់តែច្រើនឡើងផងដែរដែល បានធ្វើការលើកឡើងដូចគ្នានេះដែរមិនមែនមានតែប្រទេសរុស្សី នោះឡើយដោយមើលឃើញថាសហរដ្ឋអាមេរិក និងគោលបំណង របស់គេពិតប្រាកដគឺធ្វើយ៉ាងណាឲ្យ មានការបង្ហូរឈាមគ្នានិងធ្វើឲ្យចុះខ្សោយផ្នែក ឧស្សាហកម្មទាំងយោធានិងសកម្មភាពសេដ្ឋកិច្ចរបស់អឺរ៉ុបតែម្តង៕...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលាតត្រដាងថា លោកមិនបានផ្តល់ការជូនដំណឹងជាមុន អំពីប្រតិបត្តិការយោធា នៅអ៊ុយក្រែន ដល់មេដឹកនាំចិន លោក ស៊ី ជីនពីង នោះទេ។ លោកពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅឯកិច្ចប្រជុំ Valdai Discussion Club ដោយបន្ថែមថា រុស្ស៊ីនិងចិន...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ពិភពលោកកំពុងប្រឈមមុខនឹងទសវត្សរ៍ ដ៏គ្រោះថ្នាក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ខណៈដែលលោកបានចោទប្រកាន់លោកខាងលិចថា បានព្យាយាមលុបប្រទេសរុស្ស៊ី “ចេញពីមុខផែនទីនយោបាយ”។ នៅក្នុងទិដ្ឋភាពទូលំទូលាយប្រឆាំង នឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលលោកបានចោទប្រកាន់ពីបទញុះញង់ឱ្យមានជម្លោះក្នុងប្រទេសអ៊ុយក្រែន លោក ពូទីន បានឲ្យដឹងថា លោកខាងលិច កំពុងលេងអ្វីដែលលោក ចាត់ទុកជាល្បែងភូមិសាស្ត្រនយោបាយដ៏គ្រោះថ្នាក់ បង្ហូរឈាម និងកខ្វក់ដែលកំពុងសាបព្រួស ភាពវឹកវរជុំវិញពិភពលោក។...
គៀវ៖ រុស្ស៊ីបានទទួលស្គាល់ ជាលើកដំបូងថា ខ្លួនមិនមានឧបករណ៍គ្រប់គ្រាន់ សម្រាប់ការចល័តទាហាន ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន ពិតមែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា មានបញ្ហាជាមួយឧបករណ៍ សម្រាប់បុរសរាប់សែននាក់ ដែលត្រូវបានបញ្ជូនទៅប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន ក្រោមក្រឹត្យស្តីពីការចល័ត ដោយផ្នែករបស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន។...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា ការដាក់ពង្រាយកងទ័ពអាមេរិក នៅក្នុងប្រទេសរូម៉ានី បានបង្កើនហានិភ័យ សម្រាប់សន្តិសុខ របស់រុស្ស៊ី ហើយនឹងជំរុញឱ្យ ទីក្រុងម៉ូស្គូ ចាត់វិធានការតបតវិញ ។ លោកបាននិយាយសំដៅ ទៅកងពលធំទ័ពអាកាសទី ១០១ របស់កងទ័ពអាមេរិក ដែលបច្ចុប្បន្នកំពុងឈរជើង ក្នុងប្រទេសរ៉ូម៉ានី ជាប់ព្រំដែនអ៊ុយក្រែន។...
បរទេស៖ លោក Umaro Mokhtar Sissoco Embalo ប្រធានាធិបតីប្រទេស Guinea-Bissau បានអះអាងកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន Vladimir Putin បានស្នើឱ្យលោកបញ្ជូន “សារ” ទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky អំពីសារៈសំខាន់នៃ...
បរទេស៖ ប្រធានាធិបតីរុស្សី លោក Vladimir Putinក្នុងឱកាសថ្លែង ទៅកាន់កិច្ចប្រជុំ នៃក្រុមការងារសន្តិសុខ និងទីភ្នាក់ងារសំងាត់ កាលពីថ្ងៃពុធម្សិលមិញនេះ បានលើកឡើងថាអាវុធរបស់លោកខាងលិច ជាច្រើនដែលត្រូវបញ្ជូនមកប្រទេសអ៊ុយក្រែននោះ បែរជាកំពុងចាប់ផ្តើមមានវត្តមាន នៅក្នុងទីផ្សារងងឹតជំនួសវិញ។ មេដឹកនាំរុស្សីរូបនេះក៏បានធ្វើការអំពាវនាវ ឲ្យបណ្តាអ្នកចូលរួមក្នុងកិច្ចប្រជុំ ដើម្បីចូលរួមសហការគ្នា ក្នុងការធ្វើកិច្ចការងារប្រយុទ្ធប្រឆាំងទៅនឹង សកម្មភាពភេវរកម្មនិងព្រមាន អំពីភាពគ្រោះថ្នាក់ ដែលអាចកើតមានឡើងនៅពេលដែលអាវុធ ទាំងនោះ ត្រូវបានហូរចូលទៅដល់ទីផ្សារ...