LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ថា កងកម្លាំងរុស្ស៊ីបានបើកការ វាយលុកដែលរំពឹងទុករបស់ពួកគេ នៅភាគខាងកើតអ៊ុយក្រែន ដោយព្យាយាមរុញច្រានតាម ខ្សែការពារតាមបណ្តោយជួរមុខ ទាំងមូលនៅព្រឹកថ្ងៃអង្គារនេះ នៅក្នុងអ្វីដែលមន្ត្រីអ៊ុយក្រែន បានពិពណ៌នាថា ជាដំណាក់កាលទី២នៃសង្រ្គាម។ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ថា ក្រសួងការបរទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារនេះថា ប្រទេសចិន បានប្រាប់រុស្ស៊ីថា ខ្លួននឹងបន្តបង្កើន “ការសម្របសម្រួលជាយុទ្ធសាស្ត្រ” ជាមួយខ្លួនដោយមិនគិតពីការប្រែប្រួលអន្តរជាតិ ។ សេចក្តីថ្លែងការណ៍បានដាក់ថា អនុរដ្ឋមន្ត្រីការបរទេសចិន លោក Le Yucheng...
បរទេស៖ អភិបាលនៃតំបន់ Belgorod ភាគនិរតី ប្រទេសរុស្ស៊ី លោក Vyacheslav Gladkov បាននិយាយថា ភូមិរបស់រុស្សីមួយទៀតត្រូវបាន វាយប្រហារពីសំណាក់អ៊ុយក្រែន កាលពីព្រឹកថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា អភិបាលតំបន់បានប្រកាសនៅលើប៉ុស្តិ៍ Telegram របស់គាត់ថា ភូមិ...
ម៉ូស្គូ ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិ រុស្ស៊ី លោក Igor Konashenkov បានឲ្យដឹងថា ទាហានរុស្ស៊ី បានបំផ្លាញឃ្លាំងអាវុធ ដែលផ្គត់ផ្គង់ ដោយប្រទេសលោកខាងលិច នៅជិតទីក្រុង Lviv ភាគខាងលិចប្រទេស អ៊ុយក្រែន កាលពីព្រឹកថ្ងៃចន្ទ។ លោក Konashenkov បានប្រាប់សន្និសីទ សារព័ត៌មានមួយថា...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា លោក Oleksiy Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានព្យាយាមចាប់ផ្តើមដំណាក់កាល សកម្មនៃការវាយលុក នៅភាគខាងកើតអ៊ុយក្រែន។ យោងតាមលោក Danilov បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទម្សិលមិញនេះថា នៅតាមខ្សែបន្ទាត់ជួរមុខស្ទើរតែទាំងស្រុងនៅក្នុងតំបន់ Donetsk តំបន់ Lugansk...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងនៅក្នុងសុន្ទរកថា វីដេអូមួយកាលពីថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ីបានចាប់ផ្តើមសមរភូមិសម្រាប់តំបន់ ដុនបាស ប៉ុន្តែអ៊ុយក្រែន នឹងការពារខ្លួនជាប់ជានិច្ច។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Ukrinform បានដកស្រង់សម្ដីលោកប្រធានាធិបតីថា “ឥឡូវនេះយើងអាចនិយាយបានថា កងទ័ពរុស្ស៊ីបានចាប់ផ្តើមសមរភូមិដុនបាស ដែលពួកគេបានរៀបចំជាយូរមកហើយ។ មួយផ្នែកធំនៃកងទ័ពរុស្ស៊ី ទាំងមូលឥឡូវនេះកំពុងផ្តោតលើការវាយលុកនេះ”។ លោកបានបន្ថែមថា”មិនថាទាហានរុស្ស៊ីប៉ុន្មាននាក់ត្រូវបានជំរុញទៅទីនោះទេ យើងនឹងប្រយុទ្ធ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ...
បរទេស៖ យោងតាមការអះអាង ដោយប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky និងក្រុមអ្នកប្រឹក្សារបស់គាត់ផង កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា ការវាយលុកដោយកងកម្លាំង យោធារុស្ស៊ី មកលើប្រទេសអ៊ុយក្រែន ដំណាក់កាលទី២ គឺទើបតែបានចាប់ផ្តើម។ រដ្ឋាភិបាលទីក្រុងគៀវ បានធ្វើការរាយការណ៍ថា ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំ នៅក្នុងតំបន់ជាច្រើនដូចជា Donetsk, Luganskនិង Khkarkov...
បរទេស៖ កងកម្លាំងយោធារុស្ស៊ី បានធ្វើការអះអាង កាលពីថ្ងៃចន្ទម្សិលមិញនេះថា បានបំផ្លាញនូវទីតាំងរោងចក្រមួយកន្លែង របស់ ប្រទេសអ៊ុយក្រែន ដែលប្រើប្រាស់សម្រាប់ ការជួសជុលក្បាលគ្រាប់មីស៊ីល ប្រភេទ Tochka-U មានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុង Dnepr។ គ្រាប់មីស៊ីលប្រភេទ Tochka-U គឺជាគ្រាប់មីស៊ីលបែបយុទ្ធសាស្ត្រ ដែលបន្សល់ទុកតាំង ពីសម័យសហភាពសូវៀត មកម្ល៉េះនិងបន្ត ប្រើប្រាស់ ដោយកងកម្លាំងយោធាអ៊ុយក្រែន រហូតមកជាពិសេស...
បរទេស ៖ រូបថតដែលបានបង្ហោះតាមអ៊ីនធឺណិត កាលពីព្រឹកថ្ងៃចន្ទ ហាក់ដូចជាបង្ហាញ ពីនាវាចម្បាំងរបស់កង នាវាចរសមុទ្រខ្មៅ របស់រុស្ស៊ីត្រូវភ្លើងឆេះ មុនពេលលិច ។ រូបថតកម្រិតទាបចំនួនពីរ ដែលថតពីមុំផ្សេងៗគ្នា បានបង្ហាញពីកប៉ាល់ចម្បាំងដ៏ធំមួយ ដែលជាក់ស្តែងគឺ Moskva បានហុយផ្សែង និងខ្ទេចខ្ទីនៅលើលំហរទឹក ។ យោងតាមសារព័ត៌មាន The Mosco Times...
ឡុងដ៌៖ ក្រុមអ្នកវិភាគការពារជាតិបានឲ្យដឹងថា សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងនាំឱ្យអង្គការណាតូ ផ្លាស់ប្តូរយ៉ាងខ្លាំងនូវ សមត្ថភាពសន្តិសុខរយៈពេលវែងរបស់ខ្លួន នៅអឺរ៉ុបខាងកើត នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ អ្នកជំនាញព្យាករណ៍ថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ទំនងជានឹងបង្កើតមូលដ្ឋានអចិន្ត្រៃយ៍ នៅលើផ្នែកខាងកើតរបស់ខ្លួន និងជំរុញការចំណាយយ៉ាងច្រើន។ ពួកគេបានឲ្យដឹងទៀតថា សហរដ្ឋអាមេរិក នឹងបន្តដើរតួនាទីសំខាន់នៅក្នុងតំបន់ ប៉ុន្តែសម្ពាធនឹងមានលើសមាជិកអឺរ៉ុប ក្នុងការបង្កើនការចំណាយ ដើម្បីដោះស្រាយការគំរាមកំហែង កើនឡើងពីរុស្ស៊ី។ អគ្គលេខាធិការអង្គការណាតូលោក...