ព័ត៌មានអន្តរជាតិ

តួកគី ពន្យល់មូលហេតុមិនព្រម ដាក់ទណ្ឌកម្មប្រឆាំង ទៅនឹងប្រទេសរុស្ស៊ី

បរទេស៖ អ្នកនាំពាក្យរបស់ ប្រធានាធិបតីតួកគីលោក Ibrahim Kalin បានធ្វើការប្រកាសកាលពន្យល់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ពាក់ព័ន្ធទៅនឹងមូលហេតុអ្វី ដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ា នឹងមិនដែលធ្វើការអនុវត្ត ទណ្ឌកម្មនានាប្រឆាំង ទៅនឹងប្រទេសរុស្សីឡើយ អស់រយៈពេលជាច្រើនខែ ក្រោយប្រតិបត្តិការយោធា លើប្រទេសអ៊ុយក្រែនមកនេះ។

ថ្លែងទៅកាន់ក្រុមអ្នកព័ត៌មានរបស់ Haberturk TV ជាបណ្តាញសារព័ត៌មានក្នុងស្រុកលោក Kalin បានបន្តទៀតថា តួកគីគឺតែងតែប្រកាន់យកគោលជំហរ នៃនយោបាយតម្លាភាពនៅពេល ដែលមានអ្នកលើកឡើង អំពីបញ្ហាទណ្ឌកម្មប្រឆាំងទៅនឹងរុស្សី។

លោកពន្យល់បែបនេះថា ពួកយើងជារដ្ឋដែលពឹងផ្អែកទៅលើ ថាមពលក្រៅប្រទេសទាំងស្រុង។ ពួកយើងបង្កើនទំនាក់ទំនង ជាមួយនឹងរុស្សី ឬអ៊ីរ៉ង់គឺជារឿងដែលត្រូវចាំបាច់ ដើម្បីប្រយោជន៍ជូនជាតិរបស់យើង ហើយតួគីក៏មានទំនាក់ទំនងល្អ ជាមួយនឹងសហរដ្ឋអាមេរិក និងលោកខាងលិចដូចគ្នា ក្នុងពេលដំណាលគ្នានេះ។

ផ្ទាំងពាណិជ្ជកម្ម

លោក Kalin បន្តថា៖ ទណ្ឌកម្មប្រឆាំងទៅនឹង ទីក្រុងមូស្គូនឹងធ្វើឲ្យមាន ផលប៉ះពាល់ធ្ងន់ធ្ងរដល់តួកគី ជាមិនខានពោលគឺខ្លាំងជាង ផលប៉ះពាល់ទៅលើប្រទេសរុស្សី។ ដូចនេះយើងនឹងឈរលើជំហ នៃគោលនយោបាយ តម្លាភាពជាប់ជានិច្ច ៕

ប្រែសម្រួល៖ ស៊ុន លី

To Top