ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចេញបញ្ជាទាហានរបស់ខ្លួន ឲ្យចាកចេញ ពីទីក្រុងភាគខាងកើត

បរទេស៖ មេបញ្ជាកំពូល ក្នុងតំបន់ម្នាក់ បានធ្វើការអះអាងប្រាប់ ទៅកាន់ទូរទស្សន៍ BBC កាលពីថ្ងៃម្សិលមិញថា រដ្ឋាភិបាលក្រុងគៀវ បានធ្វើការបញ្ជាឲ្យ កងកម្លាំងយោធាអ៊ុយក្រែន ធ្វើការចាកចេញ ពីទីក្រុង Severodonetsk។

ទីក្រុងភាគខាងកើតមួយនេះ បានទទួលរងការទំលាក់គ្រាប់បែក យ៉ាងច្រើនពីសំណាក់ប្រទេសរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ នេះដើម្បីធ្វើយ៉ាងណា អាចកាន់កាប់តំបន់នេះ ទាំងមូលបាន។

ការសម្រេចចិត្ត របស់អ៊ុយក្រែន ក្នុងការចាកចេញ ពីតំបន់បានធ្វើឲ្យតំបន់Luhansk នឹងធ្លាក់ចូលទៅក្នុងការគ្រប់គ្រង របស់រុស្ស៊ី ទាំងស្រុង លើកលែងតែតំបន់ Lysychansk។

គួរឲ្យដឹងដែរថា Luhansk គឺជាតំបន់ដែលប្រើប្រាស់ ភាសារុស្ស៊ីខ្លាំងជាងគេបំផុតមួយ នៅក្នុងទីក្រុងភាគខាងកើត អ៊ុយក្រែន ហើយក៏ជាកូនសោរ អទិភាពដ៏សំខាន់ របស់លោកប្រធានាធិបតីរុស្សី Vladimir Putin ផងដែរពីព្រោះថា វាបញ្ចូលជាមួយនឹង តំបន់ Donetsk គឺបានក្លាយទៅជាតំបន់ឧស្សាហកម្មដ៏ធំមួយ ដែលរុស្ស៊ី បានផ្តោតយកចិត្តទុកដាក់ និងគាំទ្រចលនាបំបែកខ្លួន មួយចំនួន មកហើយតាំងតែពិឆ្នាំ២០១៤៕

ប្រែសម្រួល៖ស៊ុនលី

To Top