ភ្នំពេញ ៖ ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះគឺជាព្រឹត្តិការណ៍ខួបលើកទី៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ ព្រឹត្តិការណ៍នេះត្រូវបានផ្ដួចផ្ដើមឡើងដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្ដេចតេជោ ហ៊ុន សែន ក្នុងគោលបំណងស្វែងរកសន្តិភាព ចាកផុតចេញពីសង្គ្រាម និងជម្លោះរ៉ាំរ៉ៃជាង៥០០ឆ្នាំ ជូនដល់ជាតិមាតុភូមិ និងប្រជាជាតិទាំងមូល ។...
យូអិន៖ ប្រមុខរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់អំពីតម្រូវការ សម្រាប់ការគាំទ្រកាន់តែខ្លាំង ស្រប និងឯកភាពពីរដ្ឋជាសមាជិក សម្រាប់ស្ថាប័នពិភពលោក ដើម្បីសម្រេចបាននូវគោលដៅ រក្សាសន្តិភាពសំខាន់ៗរបស់ខ្លួន។ លោក Jean-Pierre Lacroix អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការ សន្តិភាពបានឲ្យដឹងថា ការបែកបាក់គ្នាកាន់តែខ្លាំងឡើង ក្នុងចំណោមរដ្ឋជាសមាជិក រួមផ្សំជាមួយនឹងភាពស្មុគស្មាញនៃជម្លោះនាពេលបច្ចុប្បន្ននេះ បង្កជាបញ្ហាប្រឈមដ៏ធំធេង ចំពោះការថែរក្សាសន្តិភាព...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា មានតែអ្នកប្រឹងប្រឹងរកសន្ដិភាព ទើបជាអ្នកការពារសន្ដិភាព ព្រោះរក្សាសន្តិភាពឱ្យបាន ទើបមានការអភិវឌ្ឍន៍។ នាឱកាសអញ្ជើញសំណេះសំណាលជាមួយ កម្មករ និយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH...
អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ថា លោក Kemal Kilicdaroglu ដែលគាំទ្រដោយសម្ព័ន្ធភាពប្រឆាំង៦ គណបក្សបានថ្លែងថា ប្រសិនបើគាត់ឈ្នះក្នុងការបោះឆ្នោត គាត់នឹងនាំមកនូវសេរីភាព និងលទ្ធិប្រជាធិបតេយ្យដល់ប្រទេសតួកគី ទោះត្រូវការអ្វីក៏ដោយ ។ គាត់បានប្រាប់ដល់ទូរទស្សន៍ BBC ថា “យុវជនចង់បានលទ្ធិប្រជាធិបតេយ្យ” ។ “ពួកគេមិនចង់ឲ្យប៉ូលិសមកដល់...
ភ្នំពេញ៖ លោកបណ្ឌិត វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្រ្តីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេស កុំមិនវែលដូមីនីក បានកោតសរសើរចំពោះកម្រិត នៃការអភិវឌ្ឍរបស់កម្ពុជា និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ទទួលបានដោយសារសន្តិភាពនិងស្ថិរភាព ដែលកម្ពុជាបានថែរក្សា ។ ការថ្លែងកោតរសរសើរនេះ ធ្វើឡើងក្នុងជំនួបទ្ធេភាគីរវាងលោក អ៊ុច បូររិទ្ធ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា កម្ពុជា មិនរង់ចាំទាល់តែមានសន្តិភាពពេញលេញ ទើបធ្វើកំណែទម្រង់នោះទេ ខណៈការរស់រានរបស់កម្ពុជានាពេលនេះ គឺបានមកពីធ្វើកំណែទម្រង់នេះឯង។ ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោមានប្រសាសន៍ថា «យើងមិនរង់ចាំទាល់តែមានសន្ដិភាពពេញលេញ ទើបយើងធ្វើការកែទម្រង់នោះទេ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះ ដ៏សំខាន់ ដែលនាំឲ្យកម្ពុជា ទទួលបាននូវព្រលឹងវប្បធម៌ដូនតាខ្មែរ ត្រឡប់មកវិញ។ ការបញ្ជាក់របស់សម្ដេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីទទួលវត្ថុបុរាណខ្មែរ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព នៃទីស្ដីការនាយករដ្ឋមន្ត្រី។ សម្តេចតេជោស្វាគមន៍ ដោយក្តីសោមនស្សរីករាយ...
ភ្នំពេញ៖ លោក កាណូ តាគេហ៊ីរ៉ូ (KANO Takehiro) អគ្គនាយកនៃទីស្នាក់ការកិច្ចសហប្រតិបត្តិការ សន្តិភាពអន្តរជាតិ នៃគណៈរដ្ឋមន្រ្តីជប៉ុន បានថ្លែងថា កម្ពុជាបង្ហាញពីគំរូដ៏ល្អនៅក្នុងវិស័យសន្តិភាព និងសន្តិសុខអន្តរជាតិ ហើយត្រូវបានទទួលស្គាល់ថា ជាអ្នកផ្តល់សន្តិភាព ។ ការលើកឡើងរបស់លោក កាណូ តាគេហ៊ីរ៉ូ បែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម ជាមួយលោ កប្រាក់...
បរទេស៖ ពលរដ្ឋអ៊ីតាលីរាប់ពាន់នាក់ បានចូលរួមការប្រមូលផ្តុំគ្នា នៅតាមទីក្រុងសំខាន់ៗ មួយចំនួនដែលមានដូចជា Genoa ព្រមទាំងទីក្រុង Milan ផងកាលពីថ្ងៃចុងសប្តាហ៍កន្លងមក ដើម្បីទាមទារសុំសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន។ សមាជិកសហភាពជាច្រើន ព្រមទាំងក្រុមសកម្មជនឆ្វេងនិយម របស់អ៊ីតាលីផងបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងចំណោមបញ្ហាជាច្រើនផ្សេងទៀត ក្នុងនោះក្រុមបាតុករបានអះអាងថា រដ្ឋាភិបាលនៃប្រទេសអ៊ីតាលី បានធ្វើសកម្មភាពល្មើសច្បាប់ ក្នុងការបន្តបញ្ជូនអាវុធទៅឲ្យ ប្រទេសអ៊ុយក្រែន។ គិតត្រឹមទីក្រុង Genoa...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា វិស័យកីឡា និងវិស័យផ្សេងៗទៀត រួមទាំងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មិនអាចរស់នៅដោយគ្មានសន្តិភាពនោះទេ ដូច្នេះត្រូវការពារសន្ដិភាពឱ្យបាន។ នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២...