ភ្នំពេញ៖ ខណៈសល់ពេលត្រឹមតែ ១៥ថ្ងៃទៀត កម្ពុជានឹងត្រូវធ្វើជា ប្រធានអាស៊ានពេញលេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យបណ្ដាប្រទេស ពាក់ព័ន្ធទាំងអស់ បង្ហាញនូវគោលជំហររបស់ខ្លួន ជុំវិញបញ្ហាសមុទ្រខាងត្បូង ។ ក្នុងឱកាសសម្ពោធដាក់ ប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ីភ្នំពេញ«HYATT REGENCY PHNOM PENH» នៅថ្ងៃទី១៥...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ថា ហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោស “ក្នុងន័យខ្លាំងបំផុត” លើសកម្មភាពរបស់នាវាឆ្មាំសមុទ្រចិន ចំនួន៣គ្រឿង ដែលខ្លួនបាននិយាយថា បានរារាំង និងប្រើប្រាស់កាណុងបាញ់ទឹក លើទូកផ្គត់ផ្គង់ដែលធ្វើដំណើរ ឆ្ពោះទៅកាន់ដែនកោះ ដែលកាន់កាប់ដោយហ្វីលីពីន នៅសមុទ្រចិនខាងត្បូង ។ លោក...
បរទេស៖ ប្រទេសហ្វីលីពីន នាពេលថ្មីៗនេះ បាននិយាយថា នាវា៣គ្រឿងមកពីកងកម្លាំងការពារដែនសមុត្រចិន បានរារាំងនិងបាញ់កាំភ្លើងបាញ់ទឹក ទៅលើនាវាដឹកគ្រឿងផ្គត់ផ្គង់ហ្វីលីពីន ពីរគ្រឿង នៅខាងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ហ្វីលីពីន ស្ថិតនៅលើដែនសមុទ្រចិនខាងត្បូង ដែលមានជម្លោះ។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin បានមានប្រសាសន៍ថា ហេតុការណ៍នេះ បានកើតមានឡើងនៅជិតតំបន់ Ayungin Shoal កាលពីថ្ងៃទី១៦...
ជាការពិត អ្នកយុទ្ធសាស្រ្តនៃភូមិសាស្រ្តនយោបាយ បានឃើញជាយូរមកហើយថា សហរដ្ឋអាមេរិក មានសន្លឹកបៀរ សម្រាប់លេងនៅក្នុងដៃយ៉ាងច្រើន បន្ទាប់ពីការងើបឡើង របស់ចិន ក្រោយពីចិនប្រកាសគោលនយោបាយBRIនៅឆ្នាំ២០១៣! ពិសេសជាងនេះ បន្ទាប់ពីមានព្រឹត្តិការណ៍ នយោបាយក្រឡាប់ចក្រ នៅក្នុងប្រទេសភូមា នៅអាហ្កានីស្ថាន និងកម្ពុជា ដែលនៅខាងក្នុងវាំងនន របស់ឧទ្ទវហេតុនៃព្រឹត្តិការណ៍ទាំងនេះ គេសុទ្ធតែបានមើលឃើញស្រមោល មិនច្បាស់នៃមហាយក្សចិន នៅពីក្រោយវាំងននទាំងអស់នេះ(Sic)!។ ការលេងសន្លឹកបៀរសមុទ្រចិនខាងត្បូង...
បរទេស៖ សារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា សមយុទ្ធយោធាដ៏ក្លាហាននេះត្រូវបានគេសន្មត់ថា ជាការឆ្លើយតបទៅនឹងការបន្តបេសកកម្ម « សេរីភាពនាវាចរណ៍ » របស់កងនាវាចរអាមេរិកនៅក្នុងដែនទឹកមានជម្លោះនៃសមុទ្រចិនខាងត្បូង ដែលភាគច្រើនគ្រប់គ្រងដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។ ការបោះពុម្ពផ្សាយរបស់ Global Times (ដែលជាកម្មសិទ្ធិរបស់គណៈកម្មាធិការកណ្តាលនៃគណបក្សកុម្មុយនីស្តចិន) បានស្នើនៅក្នុងវិចារណកថារបស់ខ្លួនថា ប្រទេសចិនគួរតែឆ្លើយតបទៅនឹងការបង្កហេតុដែលកំពុងបន្តពីសំណាក់យោធាអាមេរិកនៅសមុទ្រចិនខាងត្បូង ហើយបញ្ជូននាវាចម្បាំងផ្ទាល់ខ្លួនទៅកាន់ដែនទឹកក្បែរមូលដ្ឋានទ័ពអាមេរិក នៅអាស៊ីប៉ាស៊ីហ្វិក...
ភ្នំពេញ៖ លោក សយ សុភាព សហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា ចិន បានលើកឡើងថា ទំរាំខ្មែរបានដូចសព្វថ្ងៃនេះ ខ្មែរបានបាត់បង់ទឹកដី ព្រាត់ប្រាស់ជាតិសាសន៍ អស់ច្រើនលាននាក់ ដោយ បែងចែក ជា ៣ចម្រៀក( ខ្មែរលើ ខ្មែរកណ្តាល និង ខ្មែរក្រោម) ដោយឡែកខ្មែរកណ្តាល គេមិនឱ្យសុខទៀតដោយសារមហាអំណាច...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក មិនមានលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើការកត់សម្គាល់ ដោយគ្មានការទទួលខុសត្រូវ លើបញ្ហាសមុទ្រចិនខាងត្បូងនោះឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Dai Bing ដែលជាភារធារីនៃបេសកកម្ម អចិន្ត្រៃយ៍របស់ចិនប្រចាំ អង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីសន្តិសុខដែនសមុទ្រថា“ សហរដ្ឋអាមេរិក ខ្លួនឯងមិនមានលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើការកត់សម្គាល់ ដោយមិនទទួលខុសត្រូវ...
តូក្យូ៖ រដ្ឋមន្រ្តីការបរទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានឯកភាពគ្នា ពីសារៈសំខាន់នៃសេរីភាពនាវាចរណ៍នៅសមុទ្រចិនខាងត្បូងដែលចិនមានជម្លោះដណ្តើមទឹកដី ជាមួយបណ្តាប្រទេសសមាជិកទាំង ១០ ។ នៅក្នុងកិច្ចប្រជុំតាមអ៊ីនធឺណិតជាមួយសមភាគីអាស៊ានលោក Toshimitsu Motegi បានសង្កត់ធ្ងន់លើការជំទាស់របស់ជប៉ុន ចំពោះការប៉ុនប៉ងណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយឯកតោភាគី ដោយកម្លាំងប៉ុន្តែមិនបានចង្អុរទៅចិននោះទេ នេះបើយោងតាមក្រសួងការបរទេសជប៉ុន។ លោកបានលើកឡើងនៅដើមកិច្ចពិភាក្សាថា“ នៅពេលយើងប្រឈមមុខនឹងបញ្ហា ដែលបង្កឡើងដោយជំងឺរាតត្បាត វាមានសារៈសំខាន់សម្រាប់យើងក្នុងការរក្សា និងពង្រឹងគោលការណ៍នីតិរដ្ឋ...
ហាណូយ៖ រដ្ឋមន្ត្រីការពារជាតិវៀតណាម លោកឧត្តមសេនីយ៍ ផាន់វ៉ាន់យ៉ាង និងសមភាគីអាមេរិកលោក Lloyd Austin បានបញ្ជាក់ពីតម្រូវការគោរពច្បាប់ អន្តរជាតិនៅសមុទ្រចិនខាងត្បូង (ដែលត្រូវបានគេស្គាល់នៅវៀតណាមថា ជា សមុទ្រខាងកើត) អំឡុងកិច្ចពិភាក្សានៅទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រមុខការពារជាតិទាំងពីរបាននិយាយថា...
បរទេស៖ នៅពាក់កណ្តាលខែកក្កដា ក្រុមអ្នកធ្វើនាវាចម្បាំងរបស់ ចក្រភពអង់គ្លេសដឹកនាំដោយ HMS Queen Elizabeth បានចូលមហាសមុទ្រឥណ្ឌា ដើម្បីធ្វើសមយុទ្ធរួមគ្នា ជាមួយកងនាវាចរឥណ្ឌា បានធ្វើដំណើរទៅសមុទ្រចិនខាងត្បូង សម្រាប់ប្រតិបត្តិការ “ សេរីភាពក្នុងការធ្វើនាវាចរ” ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង ព្រមានរដ្ឋាភិបាលទីក្រុងឡុងដ៍ថា ខ្លួននឹងចាត់វិធានការ “ ការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន” នៅក្នុងតំបន់ដែលមានការប្រជែងគ្នា។ យោងតាមសារព័ត៌មាន...