បរទេស៖ ប្រធានាធិបតីស្រីលង្កាលោក Ranil Wickremesinghe កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចេញមកថ្លែងថា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF នឹងមិនអាចអនុញ្ញាតិឲ្យប្រទេសរបស់ លោកប្រើប្រាស់កញ្ចប់ជំនួយ បានឡើយរហូតដល់ចុងខែសីហា។ បញ្ហាចលាចលនៅទូទាំងប្រទេស គឺជាកត្តាដែលនាំឲ្យមានការរងចាំរហូតដល់ខែសីហាហើយ លោកបន្តថាយើងក៏មិនអាចមានអ្វីត្រូវទៅបន្ទោស អតីតប្រធានាធិបតីចាស់ បានឡើយប៉ុន្តែអំពាវនាវ សុំឲ្យមានការចូលរួមពីសំណាក់គ្រប់ភាគី ក្នុងការសហការគ្នាធ្វើយ៉ាងណាអាចស្តារប្រទេសដែល ដួលរលំវិស័យសេដ្ឋកិច្ចនេះ ឲ្យងើបឡើងវិញបាន។ លោកប្រធានាធិបតី ក៏បានបង្ហាញក្តីរំពឹងទុកទៀតដែរថា...
កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ថា ប៉ូលិសបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ពួកគេបានចាប់ខ្លួនមេដឹកនាំសហជីពស្រីលង្កា ដែលចោទប្រកាន់ថា បានយកទង់ជាតិផ្លូវការចំនួន២ពីវិមានរបស់ប្រធានាធិបតី Gotabaya Rajapaksa ដែលត្រូវគេទម្លាក់ ហើយប្រើវាជាក្រណាត់គ្រែ និងសារុង។ មនុស្សរាប់ម៉ឺននាក់ ដែលខឹងសម្បារដោយវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសដែនកោះមួយនេះ បានសម្រុកចូលលំនៅដ្ឋាន និងការិយាល័យនៅមាត់សមុទ្ររបស់លោក Rajapaksa...
កូឡុំបូ៖ សភារបស់ប្រទេសស្រីលង្កានៅថ្ងៃពុធនេះ បានបោះឆ្នោតអនុម័តលើការប្រកាស ដាក់ប្រទេសក្នុងភាពអាសន្ន កាលពីដើមខែកក្កដា ដោយប្រធានាធិបតីស្តីទីលោក Ranil Wickremesinghe ដែលអនុញ្ញាតឱ្យបន្ដភាពអាសន្ន។ នៅក្នុងការបោះឆ្នោតនោះ សមាជិកសភាចំនួន ១២០នាក់បានបោះឆ្នោត សម្រាប់ការដាក់បទបញ្ជាបន្ទាន់ ហើយ ៦៣សំឡេង បានបោះឆ្នោតជំទាស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ភាពអាសន្នត្រូវបានប្រកាសដោយ Wickremesinghe ចាប់ពីថ្ងៃទី១៨ ខែកក្កដា...
ស្រីលង្កា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ថា កងកម្លាំងសន្តិសុខ នៅក្នុងប្រទេសស្រីលង្កា បានវាយឆ្មក់ជំរុំតវ៉ាប្រឆាំងរដ្ឋាភិបាល ដ៏សំខាន់នៅក្នុងរដ្ឋធានីកូឡុំបូ ហើយបានចាប់ផ្តើមរុះរើតង់ ។ កងទ័ព និងប៉ូលិសរាប់រយនាក់ បានធ្វើចលនាលើបាតុករ នៅខាងក្រៅការិយាល័យប្រធានាធិបតី នៅប៉ុន្មានម៉ោងមុនពេលពួកគេ ត្រូវចាកចេញពីតំបន់នោះ ។ អ្នកកាសែតវីដេអូ របស់ទូរទស្សន៍ BBC...
កូឡុំបូ៖ លោកRanil Wickremesinghe នឹងធ្វើសច្ចាប្រណិធានរបស់លោក ជាប្រធានាធិបតីស្រីលង្កា នៅឯសភានៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកបានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតសភា ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី សម្រាប់ប្រទេសអាស៊ីខាងត្បូង កាលពីថ្ងៃពុធ។ មន្ត្រីមកពីការិយាល័យប្រធានាធិបតី បានប្រាប់ស៊ីនហួថា លោក Wickremesinghe នឹងចូលកាន់តំណែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយនឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មី ក្នុងរយៈពេលនៃថ្ងៃនោះ ។ បន្ទាប់ពីតែងតាំង នាយករដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីថ្មី ត្រូវបានគេរំពឹងថា...
បរទេស៖ សភារបស់ប្រទេសស្រីលង្កា បានទទួលយកការលាលែង ពីតំណែងរបស់ប្រធានាធិបតី Gotabaya Rajapaksa ដោយបញ្ចប់ការគ្រប់គ្រង ដោយគ្រួសារដែលកាន់អំណាចជិត ២០ឆ្នាំ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Rajapaksa បានលាលែងពីតំណែង បន្ទាប់ពីបានភៀសខ្លួន ទៅកាន់ប្រទេសសិង្ហបុរី ចំពេលមានការតវ៉ាដ៏ធំជុំវិញ ការគ្រប់គ្រងសេដ្ឋកិច្ច...
កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ថា លោកប្រធានាធិបតីស្រីលង្កា បានដាក់លិខិតលាលែង ពីតំណែងភ្លាមៗ បន្ទាប់ពីបានទៅដល់ប្រទេស សិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យប្រធានសភា បានឲ្យដឹងថា ប៉ុន្មានថ្ងៃបន្ទាប់ពីប្រមុខរដ្ឋ បានរត់ចេញពីការតវ៉ា ដែលបង្កឡើង ដោយវិបត្តិសេដ្ឋកិច្ច ដ៏អាក្រក់បំផុត មិនធ្លាប់មានរបស់ប្រទេសនេះ ។...
កូឡុំបូ៖ ប្រធានសភា នៃប្រទេសស្រីលង្កា លោក Mahinda Yapa Abeywardena បានទទួលលិខិតលាលែង ពីតំណែង របស់ប្រធានាធិបតីលោក Gotabaya Rajapaksa ហើយនឹងប្រកាសជាផ្លូវការ នូវការលាលែងពីតំណែង របស់លោកនៅថ្ងៃសុក្រនេះ បន្ទាប់ពីបានបញ្ចប់នីតិវិធីច្បាប់។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា លោក Rajapaksa បានផ្ញើអ៊ីមែល អំពីការលាលែងរបស់លោក ទៅកាន់ប្រធានសភា...
កូឡុំបូ៖ ការិយាល័យនាយករដ្ឋមន្ត្រីនៃប្រទេសស្រីលង្កាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសស្រីលង្កា បានសម្រេចចិត្តលាលែងពីតំណែង ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ដើម្បីបង្កើតរដ្ឋាភិបាលគ្រប់ភាគី។ នៅក្នុងកិច្ចពិភាក្សាដែលធ្វើឡើងជាមួយនាយករដ្ឋមន្ត្រី Ranil Wickremesinghe ក្នុងរដ្ឋធានីកូឡុំបូ រដ្ឋមន្ត្រីទាំងអស់ ដែលបានចូលរួមក្នុងការពិភាក្សាមានមតិថា នៅពេលដែលមានកិច្ចព្រមព្រៀងដើម្បីបង្កើតរដ្ឋាភិបាលគ្រប់ភាគី ពួកគេត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រគល់ការទទួលខុសត្រូវរបស់ពួកគេទៅឱ្យរដ្ឋាភិបាលថ្មី។ ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa កាលពីថ្ងៃសៅរ៍បាននិយាយថា លោកនឹងចុះចេញពីតំណែងនៅថ្ងៃទី១៣ ខែកក្កដា។ កាលពីថ្ងៃសៅរ៍...
កូឡុំបូ៖ ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បានជូនដំណឹងទៅកាន់ប្រធានសភារបស់ប្រទេសនេះ Mahinda Yapa Abeywardena ថាលោកនឹងលាលែងពីតំណែងនៅថ្ងៃទី១៣ ខែកក្កដា។ ការិយាល័យវាគ្មិនបានប្រាប់សារព័ត៌មានចិនស៊ិនហួឲ្យដឹងថា លោកប្រធានាធិបតី បានបង្ហាញការសម្រេចចិត្តរបស់លោក បន្ទាប់ពីសំណើដែលធ្វើឡើងដោយមេដឹកនាំគណបក្សនយោបាយ។ នាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe បានយល់ព្រមចុះចេញពីតំណែងនៅមុនមួយថ្ងៃ បន្ទាប់ពីមេដឹកនាំគណបក្សនៅក្នុងសភាបានជំរុញឱ្យទាំងលោក និងប្រធានាធិបតី ឱ្យចុះចេញពីតំណែង។ គួរបញ្ជាក់ថា...