បរទេស ៖ នាយករដ្ឋមន្ត្រី ហុងគ្រី លោក Viktor Orban កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា វាគឺជាការពិតណា ដែលរដ្ឋាភិបាលក្រុងគៀវ នឹងមិនអាចយកឈ្នះសង្គ្រាម ប្រឆាំងនឹងប្រទេសរុស្សី បានឡើយ ។ យោងតាមការ ចេញផ្សាយ របស់ RT បានឲ្យដឹងដែរថា លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ...
បរទេស៖ រដ្ឋាភិបាលទីក្រុង Budapest បានប្រកាសត្រៀមខ្លួនរួចរាល់ហើយ ក្នុងការជួយសម្របសម្រួលនៃ កិច្ចប្រជុំដើម្បីសន្តិភាពរវាងប្រទេសរុស្សី និងអ៊ុយក្រែននាពេលខាងមុខនេះ។ ការប្រកាសដែលធ្វើឡើងដោយ រដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី Peter Szijjart និងត្រូវបានយកមកចេញផ្សាយដោយ RT បានសរសេរថាប្រទេសហុងគ្រី បានប្តេជ្ញាចិត្តត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំទាំងឡាយ នៅក្នុងគំនិតផ្តួចផ្តើមដើម្បីធ្វើឲ្យ សន្តិភាពឡើងវិញរវាងប្រទេសអ៊ុយក្រែន និងរុស្សីហើយក្នុងនោះលោករដ្ឋមន្ត្រី បានពោលដែរថា៖ តាំងតែពីដើមដំបូងខ្ញុំ បានបញ្ជាក់ហើយថា...
ប៊ូដាពែស៖ អ្នកជំនាញកសិកម្មហុងគ្រីបានឲ្យដឹងថា សហភាពអឺរ៉ុប បានធ្វើកំហុសដ៏ធំមួយ ដោយផ្តល់ពាណិជ្ជកម្មសេរីដល់គ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។ អ្នកជំនាញហុងគ្រីលោក Toth Laszlo Levente បានប្រាប់កាសែត នៅក្នុងបទសម្ភាសន៍មួយថា “ខ្ញុំត្រូវតែនិយាយថា វិធីសាស្ត្ររបស់សហភាពអឺរ៉ុប ក្នុងការដោះស្រាយបញ្ហានេះ គឺចម្លែកណាស់” ។ នៅពេលដែលគេស្គាល់ថា ជាច្រកធំរបស់អឺរ៉ុប អ៊ុយក្រែន មានផលិតផលកសិកម្មថយក្រោយច្រើនរួចទៅហើយ ដោយសារតែជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី មុនពេលការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងខែមិថុនា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា ប្រទេសរបស់លោក នឹងមិនត្រូវបានជំរុញ ឱ្យផ្គត់ផ្គង់អាវុធដល់ អ៊ុយក្រែនឡើយ។ អ្នកការទូតរបស់ហុងគ្រីរូបនេះ បានចោទប្រកាន់សហភាពអឺរ៉ុប អំពីយុទ្ធនាការដាក់សម្ពាធប្រឆាំង នឹងទីក្រុង Budapest ។ បណ្តារដ្ឋមន្ត្រីនៃប្លុកនេះត្រូវបានគេរាយការណ៍ថា បានយល់ព្រមបញ្ជូនគ្រាប់រំសេវ ដែលមានតម្លៃ២ពាន់លានដុល្លារ ទៅឱ្យកងកម្លាំងរបស់ទីក្រុងគៀវ ។ យោងតាមសារព័ត៌មាន...
បរទេស៖រដ្ឋមន្ត្រីការបរទេសនៃប្រទេសហុងគ្រីសាជាថ្មីកាលពីថ្ងៃអាទិត្យ បានធ្វើការលើកឡើងថាសហភាពអឺរ៉ុប ដែលតែងតែបានបន្តធ្វើកា រអំពាវនាវឲ្យមានការគាំទ្រផ្នែកអាវុធបន្ថែមទៀតឲ្យអ៊ុយក្រែន នោះគឺនឹងបានត្រឹមតែតែបង្កជម្លោះនេះ ឲ្យកាន់តែយូរជាងនេះប៉ុណ្ណោះ។ ថ្លែងទៅកាន់វិទ្យុ Kossuth លោករដ្ឋមន្ត្រី Peter Szijjarto បានថ្លែងធ្វើការកត់សំគាល់ទៅលើជំហរបស់លោក ប្រធានសភាអឺរ៉ុប Roberta Metsola ដែលជម្រុញឲ្យមានការផ្គត់ផ្គង់យន្តហោះចម្បាំង និងអាវុធដែលអាចប្រើប្រាស់ក្នុង ចំងាយឆ្ងាយជាច្រើនទៀតទៅឲ្យរដ្ឋាភិបាលក្រុងគៀវ។ លោករដ្ឋមន្ត្រីរូបនេះដដែលបានថ្លែងទៀតថាអ្វីដែលជាការលើកឡើងរបស់មន្ត្រីកំពូលរបស់អឺរ៉ុបរូបនេះទៅលើឲ្យអ៊ុយក្រែនមិនត្រឹមតែនឹងធ្វើឲ្យអឺរ៉ុបកាន់តែខូចខាតធ្ងន់ធ្ងរនិងអាក្រក់ឡើងនោះទេវានឹងធ្វើឲ្យសង្គ្រាមនេះនឹងកាន់តែអូសបន្លាយហើយគ្រោះថ្នាក់ខ្លាំងទៀតផង៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ ហុងគ្រី បានបង្ហាញពីសញ្ញាណវិជ្ជមាន ចំពោះការស្នើសុំ របស់ភាគីកម្ពុជា ពាក់ព័ន្ធនឹងការផ្តល់ប្រព័ន្ធ អនុគ្រោះពន្ធ GSP+ នៅពេលដែលកម្ពុជា ចាកចេញ ពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ។ ការបង្ហាញពីសញ្ញាណវិជ្ជមាន ពីសំណាក់ភាគីហុងគ្រី ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មជាមួយលោកបណ្ឌិត ធីប័រ បាឡូហ្គ៍ឌី...
បរទេស៖ យោងតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto នៅក្រោយជំនួបជាមួយនឹង រដ្ឋមន្ត្រីកិច្ចការងារថាមពលរបស់អឺរ៉ុប ជាច្រើនរូបរួចមកបានឲ្យដឹងថាវិបត្តិថាមពល ដែលកំពុងបន្តកើតមានឡើង នៅក្នុងប្លុកអឺរ៉ុប ទំនងជានឹងអូសបន្លាយរយៈពេលយ៉ាងយូរ ហើយបន្តទៅដល់ឆ្នាំ២០២៣ និង២០២៤ ឬលើសនេះជាមិនខាន។ លោក Szijjarto បានបន្តបែបនេះថា៖ ពួកយើងនៅពេលនេះ កំពុងមើលឃើញទាំងអស់គ្នា ហើយនូវអ្វីដែលជាវិបត្តថាមពល ជាប្រវត្តិសាស្ត្រ...
កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ លោកWang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលោកPeter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី តាមការណាត់ ។ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ប្រទេសចិន មិនមែនសាមីភាគី ក្នុងវិបត្តិអ៊ុយក្រែននោះទេ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសហុងគ្រីលោក Peter Szijjarto កាលពីថ្ងៃអង្គារកន្លងទៅ បានថ្លែងប្រាប់ទៅកាន់ទូរទស្សន៍ CNN ថាហុងគ្រីបានបដិសេធមិនព្រម បញ្ចូនអាវុធទៅឲ្យអ៊ុយក្រែន ក៏ព្រោះតែមិនចង់មានការពាក់ព័ន្ធ ទៅនឹងជម្លោះរវាងអ៊ុយក្រែន និងរុស្សីឡើយ លើគ្រប់លក្ខខណ្ឌណាទាំងអស់។ រដ្ឋមន្ត្រីការបរទេសរូបនេះ បានពន្យល់ទៀតដែរថា ព្រំដែនរវាងហុងគ្រីនិងអ៊ុយក្រែន គឺជាច្រកព្រំដែនដែលមានសុវត្ថិភាពបំផុត ព្រមទាំងប្រើប្រាស់ សម្រាប់តែការផ្គត់ផ្គង់ជំនួយមនុស្សធម៍ប៉ុណ្ណោះ ហើយចង់ប្រាប់ទៅគ្រប់ភាគីដែរថា ហុងគ្រីនឹងមិនផ្គត់ផ្គង់អាវុធណាឡើយ...
បរទេស៖នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រីលោក Viktor Orban កាលពីថ្ងៃអង្គារម្សិលមិញនេះ បានសម្រេចចិត្ តក្នុងការប្រកាសដាក់ប្រទេសក្នុងកម្រិតអាសន្ន ក្នុងវិបតិ្តជម្លោះនៅអ៊ុយក្រែន ពោលគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសភាបានអនុម័តនូវវិធានការដើម្បីទប់ស្កាត់បញ្ហានានា ដែលនឹងអាចកើតឡើងនាពេលខាងមុខ។ លោក Orban បានប្រកាសដាក់ប្រទេសក្នុងកម្រិត អាសន្នតាមវិដេអូមួយលើបណ្តាញសង្គមហ្វេសប៊ុក ហើយវានឹងចូលជាធរ មានចាប់ពីពាក់កណ្តាលយប់ថ្ងៃអង្គារតទៅដែលកម្រិតនិង លក្ខណ្ឌព្រមទាំងការ ចំណាត់ការលំអិតនឹងប្រកាសនៅព្រឹកថ្ងៃពុធនេះ។ លោក Orban បានថ្លែងបែបនេះថា៖ ដើម្បីការពារសន្តិសុខនិងអត្ថប្រយោជន៍របស់ហុងគ្រី...