ភ្នំពេញ ៖ នាយទាហាន Nall Dariddh បានក្លាយជាជនជាតិខ្មែរដំបូងគេ ដែលបានបញ្ចប់ការសិក្សា ពីរាជបណ្ឌិត្យសភាយោធា Sandhurst ជាសាលាយោធាមួយ ក្នុងចំណោមសាលាយោធា ដ៏ល្បីល្បាញបំផុត នៅលើពិភពលោក ។ ជាមួយគ្នានោះស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា បានអបអរសាទរដល់នាយទាហាន Nall Dariddh ដែលបានបញ្ចប់ការ សិក្សាពីរាជបណ្ឌិត្យសភាយោធា Sandhurst...
បរទេស ៖ យោងតាមការចេញផ្សាយ របស់Declassified UK បានរាយការណ៍ កាលពីថ្ងៃពុធដោយដកស្រង់សៀវភៅ ដែលបានបោះពុម្ពថ្មី ដោយអ្នកកាសែត ប៉ូឡូញ Zbigniew Parafianowicz ថា ក្រុមកងកម្លាំងពិសេស របស់ចក្រភពអង់គ្លេស ត្រូវបានបង្កប់ជាមួយកងទ័ពអ៊ុយក្រែន នៅក្នុងថ្ងៃដំបូងនៃជម្លោះ ជាមួយនឹងប្រទេសរុស្សី ។ លោក Parafianowicz គឺជាអ្នកឆ្លើយឆ្លងព័ត៌មានអ៊ុយក្រែន...
បរទេស៖ យោងតាមការដកស្រង់សំដីរបស់លោក Jack Blanchard នៃកាសែត Politico បានអះអាងថា អ្នកការទូតអង់គ្លេសអាចនឹងចាប់ផ្តើម ដាក់សម្ពាធលើអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើការចរចាសន្តិភាពជាមួយរុស្ស៊ី។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវបានដកស្រង់ដោយ RT បានបង្ហាញថា លោកខាងលិចមានការព្រួយបារម្ភ ចំពោះសមត្ថភាពរបស់រដ្ឋាភិបាលទីក្រុងគៀវ ក្នុងការរកជ័យជម្នះនៅក្នុងសមរភូមិ។ ថ្លែងកាលពីថ្ងៃច័ន្ទនៅវគ្គចុងក្រោយនៃកម្មវិធី Politics at Jack and...
ភ្នំពេញ ៖ កម្ពុជា-ចក្រភពអង់គ្លេស បានឯកភាពធ្វើការរួមគ្នា ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលមានសក្ដានុពលខ្ពស់ នាពេលខាងមុខ ។ ការឯកភាពនេះធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសកម្ពុជា-អង់គ្លេស ដែលភាគីកម្ពុជាដឹកនាំដោយលោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងភាគីអង់គ្លេសដឹកនាំដោយលោក Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា នាថ្ងៃទី៣១...
បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Suella Braverman បាននិយាយនៅក្នុងលិខិតណែនាំមួយផ្ញើកាលពីថ្ងៃអង្គារថាប៉ូលិសនៅក្នុងប្រទេសអង់គ្លេស និងវេល គួរតែចាត់ទុកទង់ជាតិប៉ាឡេស្ទីន ការស្រែកច្រៀង និងនិមិត្តសញ្ញាផ្សេងទៀតដែលបង្ហាញក្នុងបរិបទជាក់លាក់ថាជាពាក្យសម្ដីស្អប់ខ្ពើមនិងការើសអើងគ្នា។ យោងតាមការចេញផ្សាយរបស់ RT លោកស្រី Braverman បានសរសេរនៅក្នុងលិខិតមួយថា៖វាមិនមែនគ្រាន់តែជានិមិត្តសញ្ញាគាំទ្រក្រុមហាម៉ាសច្បាស់លាស់ទេ ដែលនាំឱ្យមានការព្រួយបារម្មណ៍ចំពោះអង់គ្លេស។ខ្ញុំសូមលើកទឹកចិត្តប៉ូលីសឱ្យពិចារណាថាតើការស្រែកបន្ទដូចជាពីទន្លេដល់សមុទ្រ ប៉ាឡេស្ទីននឹងមានសេរីភាពគួរតែត្រូវបានយល់ថាជាការបង្ហាញនៃបំណងប្រាថ្នាដ៏ឃោរឃៅក្នុងការឃើញអ៊ីស្រាអែលត្រូវបានលុបចេញពីពិភពលោក និងថាតើការប្រើប្រាស់របស់វានៅក្នុងបរិបទជាក់លាក់ដែរឬទេហើយវាគួរតែអាចចាត់ចូលជាបទល្មើសសណ្តាប់ធ្នាប់សាធារណៈផ្នែកទី ៥ ដែលមានស្ថានទម្ងន់ទោស។ លោកស្រី Braverman បានបញ្ជាក់ទៀតថា...
ភ្នំពេញ ៖ រដ្ឋាភិបាល នៃចក្រភពអង់គ្លេស បានប្រកាសអំពីការផ្តល់ នូវប្រព័ន្ធអនុគ្រោះពន្ធថ្មីDCTSជំនួស GSPដល់កម្ពុជា ដើម្បីគាំទ្រកំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព។ តាមរយៈសេចក្ដីជូនដំណឹង របស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣ តុលា បានគូសបញ្ជាក់ថា «រដ្ឋាភិបាល នៃចក្រភពអង់គ្លេស បានប្រកាសអំពីការផ្តល់ នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries...
ឡុងដ៌៖ ចក្រភពអង់គ្លេសបានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ៤ពាន់លានផោន (៤,៨ ពាន់លានដុល្លារ) ជាមួយនឹងក្រុមហ៊ុនផលិតឈានមុខគេរបស់ចក្រភពអង់គ្លេស ដើម្បីបង្កើតនាវាមុជទឹកវាយប្រហារដ៏មានឥទ្ធិពល ដែលជាផ្នែកមួយនៃកម្មវិធី AUKUS ជាមួយប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក នេះបើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិចក្រភពអង់គ្លេស Grant Shapps។ លោក Shapps បានឲ្យដឹងនៅឯសន្និសីទគណបក្សអភិរក្សឆ្នាំ២០២៣ ថា “ខ្ញុំអាចប្រកាសថាយើងបានចុះហត្ថលេខាលើកិច្ចសន្យា ដែលមានតម្លៃ ៤ ពាន់លានផោន...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចប្រធានរដ្ឋសភាកម្ពុជា លោកឯកអគ្គរាជទូតអង់គ្លេស បានសន្យាថា អង់គ្លេសនឹងជួយដល់កម្ពុជា លើវិស័យពាណិជ្ជកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស សង្គមកិច្ច បរិស្ថាន ជាពិសេសជួយបោសសម្អាតមីនរហូតដល់ឆ្នាំ២០២៥។ ការសន្យានេះ ក្នុងឱកាសសម្តេចឃួន សុដារី ប្រធានរដ្ឋសភា អនុញ្ញាតឲ្យលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃ២៧ កញ្ញា ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាការិយាល័យកិច្ចការងារ ការបរទេសរបស់ចក្រភពអង់គ្លេស បានដាក់ការរឹតត្បិតមួយចំនួនទៅ លើការធ្វើដំណើរលើអ្នក ការទូតរុស្ស៊ី ដោយតម្រូវឱ្យពួកគេជូនដំណឹង ដល់អាជ្ញាធរអង់គ្លេស មុនពេលធ្វើដំណើរហួស ពីទំនួលខុសត្រូវ។ ប្រភពដដែលបានសរសេរទៀត ការសម្រេចចិត្តនេះបានធ្វើឡើងគឺ ជាការឆ្លើយតបទៅនឹងប្រទេសរុស្សី ដែលកន្លងមកក្រសួងការបរទេសរុស្ស៊ី បានប្រកាសច្បាប់ ស្រដៀងគ្នាសម្រាប់អ្នក ការទូតអង់គ្លេសកាលពីខែកក្កដា។ អនុរដ្ឋលេខាធិការសភា ចក្រភពអង់គ្លេស...
បរទេស៖ ចក្រភពអង់គ្លេស កាលពីថ្ងៃសុក្រម្សិលមិញនេះបានប្រកាសជាផ្លូវការហើយថាក្រុមទាហានឈុតប៉ារ៉ា Wagner គឺជាអង្គការភេរវកម្មដែលការសម្រេចចិត្តនេះនឹងធ្វើឲ្យច្បាប់អាចចែងថា ក្លាយជាសមាជិក ឬគាំទ្រក្រុមអង្គភាពនេះនឹងក្លាយទៅជាទោសឧក្រិដ្ឋកម្មដែលត្រូវបានកំណត់ទោស។ សេចក្តីប្រកាសបានបន្ថែមថា បទបញ្ជាដែលចូលជាធរមានដោយ មានប្រសិទ្ធិភាពភ្លាមៗ ហាមឃាត់គ្រប់ទម្រង់នៃការគាំទ្រណាមួយសម្រាប់ក្រុម និងផ្តល់អំណាចដើម្បីដាក់ ការកាត់ទោសជាប់គុកយ៉ាងហោចណាស់១៤ឆ្នាំនិងបូករួមទាំងការផាកពិន័យផងដែរ។ ការគាំទ្រសម្រាប់ក្រុមត្រូវបានកំណត់ដោយលក្ខខណ្ឌផ្សេងៗ រួមទាំងសមាជិកភាព ការចូលរួម ឬរៀបចំការប្រជុំ ដើម្បីបន្ថែមមហិច្ឆតារបស់ក្រុម ឬការបង្ហាញទង់ ឬនិមិត្តសញ្ញា Wagner ជាដើម។...