ប៉េកាំង ៖ ខណៈដែលទីក្រុងវ៉ាស៊ីនតោន ស្វែងរកការប្រមូលផ្តុំប្រទេសមួយ ចំនួនដោយរៀបចំ “កិច្ចប្រជុំកំពូល លទ្ធិប្រជាធិបតេយ្យ ដែលដឹកនាំដោយ សហរដ្ឋអាមេរិក” មនុស្សជាច្រើននៅជុំវិញពិភពលោក កំពុងចោទសួរថាតើសហរដ្ឋអាមេរិក ស្ថិតក្នុងជំហររឹងមាំក្នុងការហៅទូរស័ព្ទនោះ ឬអត់ នេះបើយោងតាមការលើកឡើង របស់ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅបង់ក្លាដែស លោក Li Jiming ដែលបានចុះផ្សាយ ក្នុងកាសែត Daily...
ZAGREB៖ លោក Davor Gjenero អ្នកវិទ្យាសាស្ត្រនយោបាយជនជាតិក្រូអាត បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាលាយលក្ខណ៍អក្សរ ជាមួយកាសែតស៊ីនហួថា សហរដ្ឋអាមេរិក មានបញ្ហាធំជាបន្តបន្ទាប់ ជាមួយនឹងស្តង់ដារ ប្រជាធិបតេយ្យរបស់ខ្លួន។ តាំងពីយូរយារណាស់មកហើយ សហរដ្ឋអាមេរិកចាត់ទុកប្រទេសនេះ ផ្តាច់មុខលើលទ្ធិប្រជាធិបតេយ្យ ហើយវាជារឿងកំពូល ក្នុងការសម្រេចចិត្តថាតើ ប្រទេសមួយមាន លទ្ធិប្រជាធិបតេយ្យឬអត់។ លោក Gjenero បានកត់សម្គាល់ថា...
ញូវយ៉ក៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មនុស្សជាង ១០០នាក់ត្រូវបានគេភ័យខ្លាចថាបានស្លាប់នៅពេលដែលខ្យល់ព្យុះកំបុតត្បូងថូណាដូ បានបោកបក់កាត់រដ្ឋចំនួន៦ នៅក្នុងតំបន់ Midwest និងភាគខាងត្បូងនៃសហរដ្ឋអាមេរិកចាប់ពីយប់ថ្ងៃសុក្រ ដល់ថ្ងៃសៅរ៍។ ការខូចខាតដោយសារព្យុះកំបុតត្បូងត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋ Arkansas Illinois Kentucky Mississippi Missouri និងរដ្ឋ Tennessee ដោយរដ្ឋ Kentucky ហាក់ដូចជារងការវាយប្រហារខ្លាំងបំផុត។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសៅរ៍ កន្លងទៅអភិបាលរដ្ឋ...
តេអេរ៉ង់៖ ប្រធានអ្នកចរចារបស់អ៊ីរ៉ង់ បានលើកឡើងថា សហរដ្ឋអាមេរិក ត្រូវតែលុបចោលទណ្ឌកម្ម ដែលខ្លួនបានដាក់លើអ៊ីរ៉ង់ ជាថ្នូរនឹងការវិលត្រឡប់របស់ខ្លួន ទៅកាន់កិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ គោលដៅសំខាន់មួយ នៃកិច្ចចរចានៅទីក្រុងវីយែនគឺ “បង្កើតលក្ខខណ្ឌ ដែលជនជាតិអាមេរិកត្រូវតែជួប” លោក Ali Bagheri Kani ដែលជាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់...
បរទេស៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃអាទិត្យ បានប្រកាសថា មន្ត្រីការទូតជាន់ខ្ពស់មួយរូប ប្រចាំនៅតំបន់អ៊ឺរ៉ុបនឹងត្រូវ ធ្វើដំណើរទៅកាន់ប្រទេសរុស្សី និងអ៊ុយក្រែន ដើម្បីពិភាក្សាអំពីបញ្ហាបង្កើន កម្លាំងយោធារៀងខ្លួន នៅតាមតំបន់ព្រំដែន។ ប្រភពដដែលបានបញ្ជាក់ថា លោកស្រីសាស្ត្រាចារ្យ Dr. Karen Donfried ដែលជាមន្ត្រីជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការងារអ៊ឺរ៉ុប និងអាស៊ីនឹងត្រូវធ្វើដំណើរ ទៅដល់ទីក្រុង Kyiv ប្រទេសអ៊ុយក្រែននិងទីក្រុង...
វ៉ាស៊ីនតោន៖ គ្មានអ្វីគួរឱ្យសង្ស័យនោះទេ ដែលលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក មានហានិភ័យធ្ងន់ធ្ងរ” នេះបើយោងតាមអត្ថបទដែលចេញផ្សាយដោយគេហទំព័រព័ត៌មានអាមេរិក Vox នាពេលថ្មីៗនេះ។ អត្ថបទបានសរសេរថា មានមនុស្សមិនតិចនាក់នោះទេនៅសហរដ្ឋអាមេរិក កំពុងយកចិត្តទុកដាក់ចំពោះអ្វីដែលគេហៅថា “កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ” ហើយថាពាក្យរបស់សេតវិមាន ដែលបង្ហាញមកយ៉ាងចម្លែក” ។ នៅឆ្នាំនេះ អត្ថបទនោះបានឲ្យដឹងថា “បានចាប់ផ្តើមជាមួយនឹងការវាយប្រហារលើវិមានកាពីតូល ដែលរៀបចំឡើង ដើម្បីរារាំងការផ្លាស់ប្តូរអំណាច” ហើយអ្នកនយោបាយមួយចំនួនបន្តផ្សព្វផ្សាយការអះអាងមិនពិត អំពីការក្លែងបន្លំការបោះឆ្នោតនៅឆ្នាំ២០២០...
ជីកាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងដល់១០០នាក់ បន្ទាប់ពីព្យុះកំបុតត្បូងចំនួន៣០ព្យុះបានបោកបក់កាត់រដ្ឋចំនួន៦ ពេញមួយយប់ នៅផ្នែកកណ្តាលនៃសហរដ្ឋអាមេរិក រួមមានរដ្ឋ Arkansas, Mississippi, Illinois, Kentucky, Tennessee និង Missouri។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រោងចក្រផលិតទៀននៅរដ្ឋ Kentucky ត្រូវបានបំផ្លាញទាំងស្រុង ។...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយថា រដ្ឋាភិបាលនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជួយតំបន់កណ្តាលនៃប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញដោយព្យុះកំបុតត្បូង។ លោក Biden ក៏បានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីគ្រោះមហន្តរាយរបស់សហព័ន្ធ ដោយបញ្ចេញមូលនិធិសម្រាប់រដ្ឋ Kentucky ដែលជារដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Biden ថា ព្យុះកំបុតត្បូងនេះស្ថិតក្នុងចំណោមព្យុះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។ មនុស្សជាង...
ភ្នំពេញ៖ លោក Derek Chollet ទីប្រឹក្សាក្រសួង ការបរទេសសហរដ្ឋអាមេរិក បានអះអាងជាថ្មីថា អាស៊ានគឺជាចំណុចស្នូលសម្រាប់ គោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងរំពឹងដល់ការធ្វើការយ៉ាង ជិតស្និទ្ធជាមួយកម្ពុជាក្នុងនាម ជាប្រធានអាស៊ាន ឆ្នាំ២០២២។ ការលេីកឡេីងរបស់លោកទីប្រឹក្សា ក្រសួងការបរទេសអាមេរិក ធ្វេីឡេីងក្នុងឱកាសជួប សវនាការជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។ ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការត្រៀមលក្ខណៈ ជាស្រេចរបស់កម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន និងបានគូសបញ្ជាក់អំពី អាទិភាពនានារបស់កម្ពុជា នៅក្នុងសរសរស្តម្ភសហគមន៍ ទាំងបីរបស់អាស៊ាន។ លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ស្មារតី របស់អាស៊ានជាគ្រួសាររួបរួមគ្នា ជាមួយឆន្ទៈខ្ពស់នៃភាព «ទាំងអស់រួម គ្នា» ក្នុងការថែរក្សាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។ លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ដល់ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតួនាទី របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងឯកសារសមិទ្ធផលនានា ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន និងលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់ អាស៊ាន។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ផងដែរចំពោះការបន្តការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការថែរក្សាឱ្យបានមជ្ឈភាពអាស៊ាន ក៏ដូចជាសន្តិភាព និងវិបុលភាពក្នុងតំបន់។ លោក Derek Chollet បានអះអាងជាថ្មីថា “អាស៊ានគឺជាចំណុចស្នូលសម្រាប់គោល នយោបាយការបរទេស របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងរំពឹងដល់ការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយកម្ពុជាក្នុងនាម ជាប្រធានអាស៊ានឆ្នាំ២០២២” ។ លោកទីប្រឹក្សា បានជម្រាបថា ប្រធានាធិបតី ចូ បៃដិន ក៏កំពុងរំពឹងដល់ការធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលអាស៊ាន- សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន នាពេលឆាប់ៗខាងមុខនេះផងដែរ ដែលក្នុងអំឡុងពេលនោះ ភាគីទាំងពីរ នឹងពិភាក្សាគ្នាអំពីបញ្ហា និងរបៀបវារៈជាច្រើន រួមមាន ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- អាមេរិក ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតជាដើម ៕
ប៉េកាំង៖ អ្វីដែលគេហៅថា “កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ” ដែលធ្វើឡើងដោយសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ បានព្យាយាមរារាំងលទ្ធិប្រជាធិបតេយ្យ ក្រោមលេសនៃលទ្ធិប្រជាធិបតេយ្យ ញុះញង់ឱ្យមានការបែងចែក និងការប្រឈមមុខគ្នា និងធ្វើឱ្យខូចប្រព័ន្ធអន្តរជាតិជាមួយអង្គការសហប្រជាជាតិជាស្នូល និងសណ្តាប់ធ្នាប់អន្តរជាតិ ក្រោមការដឹកនាំរបស់ខ្លួន នេះ បើ តាម អ្នក នាំ ពាក្យ ក្រសួង ការ បរទេស ចិន...