អាឡាស្កា៖ លោក Antony Blinken រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងពិធីបើកកិច្ចប្រជុំរយៈពេល ២ថ្ងៃជាមួយសមភាគីចិន នៅរដ្ឋអាឡាស្កាថា សកម្មភាពរបស់ចិន គំរាមកំហែងដល់បទបញ្ជាផ្អែកលើច្បាប់ ដែលរក្សាស្ថេរភាពពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia។ លោក Blinken បានឲ្យដឹងនៅឯកិច្ចប្រជុំកំពូល ជាមួយមន្ត្រីការទូតកំពូលរបស់ បក្សកុម្មុយនីស្តចិនលោក យ៉ាង...
ប៉េកាំង ៖ អ្នកនាំពាក្យម្នាក់ សម្រាប់នីតិកាលកំពូល របស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្ម ដែលបានប្រកាសដោយក្រសួង ការបរទេស សហរដ្ឋអាមេរិក លើមន្ត្រីរបស់ចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ចំណាត់ការរបស់សហរដ្ឋអាមេរិក ធ្វើឡើង ដើម្បីឆ្លើយតបទៅ នឹងសេចក្តីសម្រេច របស់សភាប្រជាជនចិន (NPC) ស្តីពីការកែលម្អប្រព័ន្ធបោះឆ្នោត នៃតំបន់រដ្ឋបាល...
បរទេស៖ក្រោយប៉ុន្មានម៉ោងបន្ទាប់ពីមន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងមួយរូប បដិសេធមិនធ្វើការពិភាក្សាណាមួយ លុះត្រាតែទីក្រុងវ៉ាស៊ីនតោនផ្លាស់ប្តូរគោលនយោបាយនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា ជម្រើសទំាងការដាក់សម្ពាធនិងការទូត គឺត្រូវបានលើកឡើងសម្រាប់ការចរចាគ្នាជាមួយកូរ៉េខាងជើង។ លោក Antony Blinken បាននិយាយប្រាប់សន្និសីទកាសែតរួមគ្នាមួយជាមួយមន្ត្រីកូរ៉េខាងត្បូងក្នុងទីក្រុងសេអ៊ូលថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន នងបំពេញការពិចារណាឡើងវិញលើគោលនយោបាយកូរ៉េខាងជើង ក្នុងពីរបីសប្ដាហ៍ក្រោយ នៅក្នុងកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយសម្ពន្ធមិត្តរបស់ខ្លួន។ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា...
ម៉ូស្គូ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅសហរដ្ឋអាមេរិកលោក Anatoly Antonov ត្រូវបានកោះហៅ ឲ្យទៅទីក្រុងមូស្គូ ដើម្បីសុំការពិគ្រោះយោបល់ ដើម្បីកំណត់ជំហានបន្ទាប់ទាក់ទង នឹងការធ្លាក់ចុះនៃទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកបាន ចូលកាន់តំណែងជិតពីរខែហើយ ហើយមានហេតុផលល្អមុនពេល ១០០ ថ្ងៃដើម្បីវាយតម្លៃនូវអ្វីដែលក្រុមលោក ប្រធានាធិបតី ចូ...
វ៉ាស៊ីនតោន៖ នៅមុនកិច្ចពិភាក្សា យុទ្ធសាស្ត្រកម្រិតខ្ពស់ រវាងសហរដ្ឋអាមេរិក និងចិន នៅរដ្ឋអាឡាស្កា ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធម្សិលមិញនេះ បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំង នឹងមន្រ្តីចិន ដែលជាថ្មីម្តងទៀត បានបង្ហាញពីការសម្លុត និងជាធម្មជាតិ នៃមហាអំណាចតែមួយគត់ របស់ពិភពលោក។ កាលពីសប្តាហ៍មុននីតិកាល កំពូលរបស់ប្រទេសចិន បានអនុម័តសេចក្តីសម្រេចចិត្តលើការ កែលម្អប្រព័ន្ធបោះឆ្នោតរបស់ហុងកុង ដែលបានអនុម័តដោយសំឡេង ភាគច្រើនលើសលុប បានបង្ហាញនូវសេចក្តីប្រាថ្នា...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកនៅតែជាប់ឈ្មោះ ជាអ្នកដែលមានចំណែកទីផ្សារ នាំចេញអាវុធច្រើនជាងគេបំផុត លើលោកដដែល។ ការស្រាវជ្រាវស្ទាបស្ទង់ ដោយវិទ្យាស្ថានជាតិរបស់ប្រទេសស៊ុយអែត មួយបានរកឃើញថា ចំណែកទីផ្សារនៃការនាំចេញអាវុធ របស់អាមេរិកក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនោះ គឺមានទំហំរហូតទៅដល់ ៣៧ភាគរយ។ ក្នុងរយៈពេលនេះផងដែរ ការនាំចេញអាវុធដោយអាមេរិកបារាំង និងអាល្លឺម៉ង់ត្រូវបានគេមើលឃើញថា...
ភ្នំពេញ៖ សហរដ្ឋអាមេរិក បានបញ្ជូនអ្នកការទូត ទៅទូទាំងពិភពលោក តាំងពីសតវត្សទី១៨ មក ហើយ នៅក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ អ្នកការទូតជាស្រ្តីស្ថិតនៅក្នុង ចំណោមពួកគេជាបុរស។ នេះបើតាមការបង្ហាញ របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជានាថ្ងៃ១៦ មីនា។ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Anthony Blinken បានថ្លែងសង្កត់ធ្ងន់ថា ភាពចម្រុះ និងការទទួលយកមនុស្សពី...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅពេលថ្មីៗនេះ បានជំរុញប្រទេសប៉ារ៉ាហ្គាយ ឲ្យធ្វើការងារជាមួយសម្ព័ន្ធមិត្តការទូតរបស់ខ្លួន គឺកោះតៃវ៉ាន់ ដើម្បីទប់ទល់នឹងការរាតត្បាតនៃជម្ងឺកូវីដ១៩ ក្រោយមានការតវ៉ា ក្នុងប្រទេសអាមេរិកខាងត្បូងនោះ ជុំវិញការគ្រប់គ្រងវិបត្តិសុខភាពរបស់រដ្ឋាភិបាល។ ពលរដ្ឋប៉ារ៉ាហ្គាយរាប់ពាន់នាក់ បានធ្វើការតវ៉ានៅក្នុងរដ្ឋធានី Asunción ជុំវិញការខ្វះឱសថនិងគ្រែសម្រាកព្យាបាល ស្របពេលករណីឆ្លងជម្ងឺកូវីដ១៩កើនឡើង និងអំពាវនាវឲ្យធ្វើការចោទប្រកាន់ លោកប្រធានាធិបតី Mario Abdo។...
បរទេស៖កងទ័ពជើងអាកាសសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា យន្តហោះទម្លាក់គ្រាប់កងទ័ព អាកាសអាមេរិក B-1 មួយគ្រឿង បានចុះចតនៅក្នុងប្រទេស ប៉ូឡូញ ជាលើកទីមួយ សម្រាប់សមយុទ្ធចាក់សាំងរហ័ស កាលពីថ្ងៃសុក្រ នៅមូលដ្ឋាន ទ័ពអាកាស Powidz។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា សមយុទ្ធនោះ...
វ៉ាស៊ីនតោន ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មួយរូបបានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន បានចាប់ផ្តើមទាក់ទង ទៅនឹងរដ្ឋាភិបាលកូរ៉េខាងជើង ចាប់ពីពាក់កណ្តាលខែកុម្ភៈ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ទទួលបានការឆ្លើយ តបពីក្រុងព្យុងយ៉ាងនៅឡើយទេ។ ការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក ដែលធ្វើឡើងតាមរយៈបណ្តាញជាច្រើន រួមទាំងបេសកកម្ម របស់ទីក្រុងព្យុងយ៉ាង ទៅកាន់អង្គការសហប្រជាជាតិ គឺមានគោលបំណង កាត់បន្ថយហានិភ័យ នៃការកើនឡើង...