បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃអាទិត្យ បានមានប្រសាសន៍ប្រាប់ថា សហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយតបវិញ ចំពោះទង្វើនានាដែលប្រទេសអ៊ីរ៉ង់បានធ្វើប្រឆាំងនឹងការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកនានា រួមមានទាំងការវាយប្រហារដោយកូនដ្រូនផងដែរ។ នៅក្នុងសន្និសីទកាសែតមួយក្រោយជំនួបកំពូល G20 លោក ចូ បៃដិន បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ចំពោះបញ្ហានៃរបៀបដែលយើងនឹងឆ្លើយតប ចំពោះទង្វើពួកគេដែលប្រឆាំងនឹងការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិក មិនថាពួកវាជាការវាយប្រហារដោយកូនដ្រូន ឬក៏អ្វីផ្សេងទៀតនោះទេ គឺយើងនឹងធ្វើការឆ្លើយតបវិញ”។ ការថ្លែងបែបនេះរបស់ លោកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ...
បរទេស៖កងកម្លាំងយោធាទ័ពអាកាសរបស់អាមេរិកកាលពីថ្ងៃអាទិត្យម្សិលមិញបានប្រកាសថាយន្តហោះទំលាក់គ្រាប់បែកធន់ធំរបស់ខ្លួន B-1B បានធ្វើដំណើរឃ្លាំមើលសន្តិសុខក្នុងតំបន់មជ្ឈឹមបូព៍ា ដែលមានរួមទាំងប្រទេសសម្ព័ន្ធមិត្តដូចជាអ៊ីស្រាអ៊ែលផងដែរខណៈដែលកំពុងមានភាពតានតឹងខ្លាំងជាមួយនឹងប្រទេសអ៊ីរ៉ង់។ B-1B Lancer Boomber ក៏បានធ្វើដំណើរហោះពីលើច្រកសមុទ្រ Hormuz ផងដែរកាលពីថ្ងៃសៅរ៍និងហោះពីលើឈូងសមុទ្រក្រហមក្បែរទៅនឹងប្រទេសអេហ្ស៊ីបដោយក្នុងនោះក៏មានការហែហមដោយ យន្តហោះចម្បាំងរបស់ប្រទេសបារ៉ែនប្រទេសអេហ្ស៊ីបប្រទេសអ៊ីស្រាអ៊ែលនិងប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយតបណាមួយពិសំណាក់សារព័ត៌មានក្នុងស្រុករបស់ប្រទេសអ៊ីរ៉ង់នៅឡើយទេចំពោះសកម្មភាពនេះព្រមទាំងបេសកជនពិសេសរបស់អ៊ីរ៉ង់នៅអង្គការសហប្រជាជាតិផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានលើកឡើងថា សហរដ្ឋអាមេរិក កំពុងជំរុញកិច្ចប្រជុំកំពូលរបស់ខ្លួន ដើម្បីលទ្ធិប្រជាធិបតេយ្យ និងព្យាយាមបង្កើនចំនួនអ្នកចូលរួម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Lavrov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Russia 24 TV ថាតាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ ទីក្រុងវ៉ាស៊ីនតោន មានបំណងបែងចែកប្រទេសទៅជា “លទ្ធិប្រជាធិបតេយ្យ និងមិនមែនប្រជាធិបតេយ្យ ហើយបន្ទាប់មក...
នាពេលថ្មីៗ កន្លងទៅនេះ ការិយាល័យអគ្គាធិការ នៃទីភ្នាក់ងារស៊ើប ការណ៍ជាតិ អាមេរិក បានប្រកាសពីរបាយការណ៍ ដោះលេខសម្ងាត់ អំពីបញ្ហា តាមដានរកប្រភពដើម នៃវីរុសកូវីដ ១៩ ដោយបានលេង កលល្បិចចាស់ៗ ម្តងទៀត ដែលធ្វើឱ្យបញ្ហា តាមដានរកប្រភពដើម នៃវីរុសទៅជាកិច្ចការ នយោបាយ ប៉ុនប៉ងញាក់ខ្សែបញ្ជា ពីក្រោយមតិសាធារណៈដើម្បីបំភាន់ភ្នែកសាធារណជន ។...
វ៉ាស៊ិនតោន ៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ ត្រូវបានកាសែតបរទេស ចេញផ្សាយថា បានដឹកជញ្ជូនវ៉ាក់សាំង ជំនួយប្រមាណជា១,៥លានដូសទៀត ទៅឲ្យកោះតៃវ៉ាន់ ដែលវាបានធ្វើឲ្យ ចំនួន ដែលអាមេរិកបានផ្តល់ ទៅឲ្យកោះតៃវ៉ាន់ មានចំនួនទៅដល់ ៤លានដូសមកហើយ។ ការបង្កើនជំនួយ ជាវ៉ាក់សាំងនេះ ត្រូវបានធ្វើឡើង នៅចំពេល ដែលភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់ នៅតែបន្តកើនមានឡើង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃអាទិត្យបាននិយាយថា សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ កំពុងតែធ្វើការពិភាក្សាគ្នាជាមួយប្រទេសអង់គ្លេស អាល្លឺម៉ង់ និងបារាំង ស្តីពីការឲ្យអ៊ីរ៉ង់វិលត្រឡប់អនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែវិញ ប៉ុន្តែបានបន្ថែមថា វាមិនច្បាស់ទេថា ទីក្រុងតេអេរ៉ង់ ចង់ចូលរួមជាថ្មីក្នុងកិច្ចពិភាក្សាគ្នា តាមបែបដ៏មានន័យដែរឬក៏អត់។ ការថ្លែងរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក នៅក្នុងបទសម្ភាសន៍មួយជាមួយ CNN កាលពីថ្ងៃអាទិត្យនេះ គឺត្រូវបានធ្វើឡើងក្រោយមួយថ្ងៃ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានបញ្ចេញមន្ទិលសង្ស័យលើការ ប្តេជ្ញាចិត្តរបស់ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន ក្នុងការធ្វើឱ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ រស់ឡើងវិញ នេះបើយោងតាម បទសម្ភាសន៍របស់លោក ដែលត្រូវបានចេញផ្សាយ ដោយកាសែតប្រចាំថ្ងៃអ៊ីរ៉ង់។ លោក Amir Abdollahian បានលើកឡើងថា...
ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា ទំនាក់ទំនងទ្វេភាគីរវាងចិន និងសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ បានទទួលរងនូវផល ប៉ះពាល់គ្រប់បែបយ៉ាង ដោយសារតែគោល នយោបាយចិនខុស ដែលបានអនុវត្ត ដោយសហរដ្ឋអាមេរិក។ លោក វ៉ាង យី បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានជ្រៀតជ្រែកចូល...
វ៉ាស៊ីនតោន ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានឲ្យដឹងថា ពួកគេប្រហែល ជាមិនអាចកំណត់ អត្តសញ្ញាណប្រភពដើមនៃកូវីដ-១៩ បាននោះទេ ប៉ុន្តែពួកគេបានសន្និដ្ឋានថា វាមិនត្រូវបានបង្កើតឡើង ជាអាវុធជីវសាស្ត្រនោះទេ ។ នៅក្នុងការវាយតម្លៃថ្មី នៃកន្លែងដែលមេរោគ បានចាប់ផ្តើម ការិយាល័យនាយកស៊ើបការណ៍ជាតិ...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានជំរុញឱ្យសហរដ្ឋអាមេរិកដោះស្រាយការស៊ើបអង្កេតលើសកម្មភាពជីវយោធារបស់ខ្លួន ដោយបើកចំហ តម្លាភាព និងទំនួលខុសត្រូវ ដោយសារវាពាក់ព័ន្ធនឹងសន្តិភាព និងសន្តិសុខអន្តរជាតិ។ លោក Tan Kefei អ្នកនាំពាក្យ ក្រសួងការពារជាតិបានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទកាសែតជាប្រចាំក្នុង ទីក្រុងប៉េកាំងដោយបានរិះគន់អាមេរិក ចំពោះសកម្មភាពជីវយោធាសម្ងាត់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Tan បានកត់សម្គាល់ថា សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់ ដែលរារាំងការចរចាលើពិធីសារផ្ទៀងផ្ទាត់...