LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ថា ប្រទេសអាល្លឺម៉ង់បានលើកឡើងកាលពីថ្ងៃអាទិត្យថា លោកខាងលិចនឹងយល់ព្រមដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីអ៊ុយក្រែន បានចោទប្រកាន់កងកម្លាំងរុស្ស៊ី ពីឧក្រិដ្ឋកម្មសង្រ្គាមនៅជិតទីក្រុង គៀវ ដោយបានលើកឡើងពីសម្ពាធសេដ្ឋកិច្ចដ៏ធំធេងរួចទៅហើយលើប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួន។ សេដ្ឋកិច្ចរបស់រុស្ស៊ី កំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ១៩៩១ បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដោយសារតែការឈ្លានពានរបស់លោក...
បរទេស ៖ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង ត្រូវបាន rt.com ចេញផ្សាយថា គឺបានយល់ព្រមរួចរាល់ ទៅហើយក្នុងការផ្គត់ផ្គង់ សព្វាវុធដែលផលិត នៅក្នុងប្រទេសឆេក ក្នុងសម័យក្រោមការគ្រប់គ្រង ដោយសហភាពសូវៀត ជាច្រើនទៅឲ្យប្រទេស អ៊ុយក្រែន។ ប្រភពដដែល បានបញ្ជាក់ថា អាល្លឺម៉ង់បានបើកភ្លើងខៀវ ក្នុងការបញ្ជូនរថយន្តយោធាប្រយុទ្ធ ដែលប្រើប្រាស់ក្នុងសម័យសង្គ្រាម ត្រជាក់ប្រមាណជា៥៨គ្រឿង ទៅឲ្យប្រទេសអ៊ុយក្រែន ទាំងដែលបច្ចុប្បន្នអាវុធ...
បរទេស ៖ យោងតាមមន្ត្រី មកពីប្រទេសទាំងពីរ អាល្លឺម៉ង់-អាមេរិក បានឱ្យដឹងថា ប្រទេសអាល្លឺម៉ង់ គឺ “១០០ភាគរយ” បានរៀបចំ ដើម្បីផ្តល់នូវទម្រង់ នៃការធានាសន្តិសុខមួយចំនួន ដល់ប្រទេសអ៊ុយក្រែន ខណៈដែលរដ្ឋាភិបាល សហរដ្ឋអាមេរិកនៅតែ “កំពុងពិភាក្សា ឥតឈប់ឈរ” ជាមួយរដ្ឋាភិបាល ទីក្រុង គៀវ ។ យោងតាមសារព័ត៌មាន...
ព្រុចសែល ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថា ដៃគូអឺរ៉ុបអាចបន្តបង់ថ្លៃឧស្ម័នរុស្ស៊ីជាប្រាក់អឺរ៉ូ នេះបើយោងតាមសេចក្តី ថ្លែងការណ៍របស់រដ្ឋាភិបាលអាល្លឺម៉ង់។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ លោក ពូទីន បានលើកឡើងថា ការទូទាត់នឹងបន្តធ្វើឡើងជាប្រាក់អឺរ៉ូ ហើយនឹងត្រូវផ្ទេរជាធម្មតាទៅ Gazprombank ហើយបំប្លែងទៅជាប្រាក់រូបល។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា បច្ចុប្បន្នចំនួននៃករណីស្អប់ខ្ពើម និងរើសអើងប្រឆាំងទៅនឹងពលរដ្ឋរុស្ស៊ី ដែលកំពុងរស់នៅ ក្នុងប្រទេសអាល្លឺម៉ង់ កំពុងមានចំនួនកើនឡើងយ៉ាងខ្លាំង។ ពលរដ្ឋរុស្ស៊ី ដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់ ជារៀងរាល់ថ្ងៃតែងតែជួប ទៅនឹងហេតុការណ៍រើសអើង ពូជសាសកាន់តែខ្លាំង ខណៈដែលសកម្មភាពលុកលុយ នៅអ៊ុយក្រែន នៅតែបន្តកើតឡើងនោះ ហើយយោងតាមការបញ្ជាក់ របស់មេប៉ូលីស របស់អាល្លឺម៉ង់ បានឲ្យដឹងដែរថា...
បឺលីន៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានច្រានចោលការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អំពីការផ្ទេរប្រាក់ទៅជាលុយរូប្លែ ក្នុងកិច្ចព្រមព្រៀងឧស្ម័នធម្មជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អាធិការបតីអាល្លឺម៉ង់លោក Scholz បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំក្រុមទាំងប្រាំពីរ (G7) នៅទីក្រុងប្រ៊ុចសែល។ ជាការឆ្លើយតបទៅនឹងការប្រកាសនាពេលថ្មីៗនេះរបស់លោក ពូទីន ដែលថាប្រទេសរុស្ស៊ី នឹងទទួលយកតែរូប្លែ សម្រាប់ឧស្ម័នធម្មជាតិដែលផ្គត់ផ្គង់ទៅ “ប្រទេសដែលមិនរួសរាយរាក់ទាក់” លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ និងប្រទេស៊ុយអែត បានប្រកាសក្នុងការបញ្ជូន សព្វាវុធមានរួមទាំងមីស៊ីលប្រឆាំង រថក្រោះរាប់ពាន់គ្រាប់ផង ទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀត ដើម្បីអាចប្រឈមមុខទៅនឹង ការលុកលុយដោយប្រទេសរុស្សី។ លោកស្រីរដ្ឋមន្ត្រីក្រសួង ការបរទេសស៊ុយអែត Ann Linde បានបញ្ជាក់ថា ប្រទេសរបស់លោកស្រី នឹងបញ្ជូនអាវុធប្រឆាំង រថក្រោះប្រមាណជា ៥០០០គ្រាប់...
ដូហា ៖ ប្រទេសកាតា និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ ដែលកំពុងបំពេញទស្សនកិច្ច បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ថាមពល ក្នុងពេលដែលកំពុងជួបបញ្ហាផ្នែកផ្គត់ផ្គង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយ Amiri Diwan របស់ប្រទេសកាតា។ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់អ្នកទាំងពីរកាលពីថ្ងៃអាទិត្យ Emir នៃប្រទេសកាតា Sheikh Tamim bin Hamad Al Thani...
បរទេស ៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃពុធ បានច្រានចោល ក្នុងការបញ្ជូនយន្តហោះចម្បាំងទៅឱ្យរដ្ឋាភិបាលទីក្រុងគៀវ ក្នុងរយៈពេលជាច្រើនម៉ោង ទៅកាន់សំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky សម្រាប់ការគាំទ្រពីប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្ត ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអាល្លឺម៉ង់ នឹង “មិនអាចធ្វើដំណើរបានឡើយ” ប្រសិនបើគ្មានការនាំចូលប្រេងពីរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ខណៈពេលដែលចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានប្រកាសថា ពួកគេនឹងឈប់ទិញប្រេង ពីទីក្រុងមូស្គូមកនោះ ប្រទេសអាល្លឺម៉ង់ មានការពឹងផ្អែកខ្លាំងលើរុស្ស៊ី។...