បរទេស៖ប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ នឹងបិទរោងចក្រថាមពលនុយក្លេអ៊ែចំនួន៣កន្លែង នៅថ្ងៃសុក្រនេះ បើទោះជាអឺរ៉ុបប្រឈមមុខនឹងវិបត្តិថាមពល ដ៏ធ្ងន់ធ្ងរបំផុតមួយក៏ដោយ បន្ទាប់ពីមានកាលវិភាគរបស់លោកស្រី Angela Merkel សម្រាប់ការផ្អាកថាមពលអាតូមិក។ ស្របពេលតម្លៃថាមពល កើនឡើងស្រាប និងភាពតានតឹងកើនឡើងខ្លាំងមិនធ្លាប់មាន រវាងអឺរ៉ុប និងអ្នកផ្គត់ផ្គង់ឧស្ម័នសំខាន់ គឺប្រទេសរុស្ស៊ីនោះ ការបិទរោងចក្រថាមពលនុយក្លេអ៊ែ នៅក្នុងទីក្រុង Brokdorf ទីក្រុង Grohnde និងទីក្រុង...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ លោកស្រី Christine Lambrecht បាននិយាយ កាលពីថ្ងៃអាទិត្យ ក្នុងពេលធ្វើទស្សនកិច្ច កងទ័ពអាល្លឺម៉ង់ ឈរប្រចាំការ នៅក្នុងប្រទេសលីទុយអានី ដើម្បីទប់ស្កាត់ការវាយប្រហារ រុស្សីថា អង្គការណាតូ នឹងធ្វើការពិភាក្សាគ្នា អំពីសំណើសន្តិសុខរបស់ប្រទេសរុស្ស៊ី ប៉ុន្តែនឹងមិនអនុញ្ញាតឲ្យទីក្រុងមូស្គូ កំណត់គោលជំហរយោធា របស់សម្ពន្ធមិត្តឡើយ ។...
បរទេស ៖ វិទ្យាស្ថានជម្ងឺឆ្លង Robert Koch បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសអាល្លឺម៉ង់ នឹងដាក់ឲ្យអ្នកដំណើរមកពីប្រទេសអង់គ្លេសធ្វើចត្តាឡីស័ក ចាប់ពីពាក់កណ្ដាល យប់ថ្ងៃចន្ទ និងត្រូវឲ្យតេស្តអវិជ្ជមានកូវីដ១៩ សម្រាប់ការធ្វើដំណើរ ចូលទៅក្នុងប្រទេសអាល្លឺម៉ង់ ។ បណ្ដារដ្ឋមន្ត្រីសុខាភិបាលក្នុងតំបន់ របស់ប្រទេសអាល្លឺម៉ង់ នាពេលថ្មីៗនេះ បានជំរុញរដ្ឋាភិបាលជាតិ ចេញច្បាប់កាន់តែតឹងរឹងឡើង លើមនុស្ស ដែលធ្វើដំណើរមក ពីប្រទេសអង់គ្លេស...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ កំពុងតែដាក់សម្ពាធលើ ក្រុមហ៊ុនគ្រឿងបន្លាស់ឡាន ខ្នាតយក្សអាល្លឺម៉ង Continental ឲ្យឈប់ប្រើប្រាស់គ្រឿងផ្សំ ដែលផលិតនៅក្នុងប្រទេសលីទុយអានី ស្របពេលមានជម្លោះរវាងទីក្រុងប៉េកាំង និងប្រទេសក្នុងតំបន់ សមុទ្របាល់ទិកមួយនេះ ជុំវិញរឿងតៃវ៉ាន់។ ការផ្តោតគោលដៅលើក្រុមហ៊ុន នេះ គឺជាឧទាហរណ៍មួយពី ប្រការដែលជម្លោះការទូត រវាងចិននិងលីទុយអានី កំពុងជះឥទ្ធិពលដល់ពាណិជ្ជកម្ម ក្នុងយុគសម័យនៃ សង្វាក់ផ្គត់ផ្គង់សកល និងជះឥទ្ធិពលដល់ឧស្សាហកម្ម...
បរទេស៖ប្រទេសអាល្លឺម៉ង់ នាពេលថ្មីៗនេះ បានសន្យាថា នឹងអនុញ្ញាតឲ្យពលរដ្ឋអាហ្វហ្គានីស្ថាន២៥.០០០នាក់ ដែលគេចាត់ទុកថាប្រឈមមុខនឹងហានិភ័យខ្ពស់បំផុត ក្រោយពួកតាលីបង់កាន់កាប់ក្នុងទីក្រុងកាប៊ុល ពីចំនួនពលរដ្ឋអាហ្វហ្គានីស្ថានប្រហែល៤០.០០០នាក់ ដែលប្រទេសសមាជិកសហភាពអឺរ៉ុបនឹងទទួលយក។ នៅក្នុងលិខិតមួយដែលចុះថ្ងៃទី០៩ ខែធ្នូ និងត្រូវបានឃើញដោយកាសែតរ៉យទ័រនៅថ្ងៃសុក្រនេះ ប្រធានកិច្ចការផ្ទៃក្នុងសហភាពអឺរ៉ុប លោកស្រី Ylva Johansson បានអំពាវនាវឲ្យប្រទេសជាសមាជិក ធ្វើឲ្យបានល្អលើការសន្យាផ្តល់ទីស្នាក់នៅដល់ពួកគេទាំងអស់ នៅត្រឹមចុងឆ្នាំ២០២២។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News...
បរទេស ៖ ការតវ៉ាបានកើតឡើង កាលពីថ្ងៃពុធប្រឆាំង នឹង វ៉ាក់សាំងកាតព្វកិច្ច ដែលគ្រោងនឹងដាក់ចេញ និងការរឹតបន្តឹងទាក់ទង នឹងជំងឺរាតត្បាតផ្សេងទៀត នៅក្នុងទីក្រុង Munich ដែលជាទីក្រុងធំទីបី របស់ប្រទេសអាល្លឺម៉ង់ ។ រដ្ឋាភិបាលថ្មី របស់ប្រទេសនេះ សង្ឃឹមថានឹងត្រូវតែចាក់វ៉ាក់សាំង ជាកំហិតនៅដើមឆ្នាំក្រោយ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩...
បរទេស៖ នៅក្នុងរជ្ជកាលដែលមានរយៈពេល ១៦ឆ្នាំរបស់លោកស្រី Angela Merkel ត្រូវបានបញ្ចប់ ដោយអធិការបតីថ្មី មកពីគណបក្សសង្គមប្រជាធិបតេយ្យ Olaf Scholz ចូលកាន់តំណែង។ អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុនៅក្នុងរដ្ឋាភិបាលថ្មី បំផុតរបស់លោកស្រី Merkel ត្រូវបានជ្រើសរើសជាផ្លូវការ ដោយសមាជិកសភាកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ មន្ត្រីនាំពាក្យ ក្រសួងការបរទេសអាល្លឺម៉ង់មួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា សំណើធ្វើឡើងដោយអ៊ីរ៉ង់ លើកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន គឺជារឿងមិនអាចទទួលយកបាន និងបានបន្ថែមថា ទីក្រុងប៊ែកឡាំង នៅតែចង់អនុវត្តតាមផ្លូវការទូត លើបញ្ហា ប៉ុន្តែពេលវេលាកំពុងតែអស់។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Devdiscourse នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យរូបនោះ បាននិយាយយ៉ាងដូច្នេះថា “យើងពិចារណា...
បរទេស៖ ការរាំរែក នឹងមិនត្រូវអនុញ្ញាតឱ្យមានទៀតទេនៅក្នុងក្លឹបរាត្រីក្នុងរដ្ឋធានី ប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃពុធសប្តាហ៍ក្រោយនេះតទៅ ខណៈដែលអាជ្ញាធរទីក្រុងរឹតបន្តឹងជុំវិញការកើនឡើងករណីវីរុសកូវីដ19។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលសម័យប្រជុំពិសេសរបស់ព្រឹទ្ធសភានៃក្រុងប៊ែរឡាំង កាលពីថ្ងៃសុក្រ។ ទោះជាយ៉ាងណាក៏ដោយ ក្លឹប និងឌីស្កូថេក នឹងនៅតែបើក ទោះបីជាភាគច្រើនដោយសារតែបច្ចេកទេសច្បាប់ ដែលរហូតមកដល់ពេលនេះ រារាំងមិនឱ្យអំណាចច្បាប់បិទទីតាំងបែបនេះទាំងស្រុងក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ...
បរទេស៖ ការផ្ទុះនេះបានកើតឡើងក្នុងអំឡុងពេលការងារសំណង់នៅខាងក្រៅស្ថានីយ។ ប៉ូលីសបាននិយាយថា ការផ្ទុះមួយបានកើតឡើងនៅកន្លែងសាងសង់របស់ប្រតិបត្តិករផ្លូវដែក Deutsche Bahn នៅស្ពាន Donnersberger ក្នុងទីក្រុង Munich ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ប៉ូលីសបានបន្ថែមថា មនុស្ស៣នាក់បានរងរបួសនៅក្រោយហេតុការណ៍ផ្ទុះនោះ។ ចរាចរណ៍របស់រថភ្លើងត្រូវបានផ្អាកនៅពេលទៅជិតស្ថានីយកណ្តាលក្នុងទីក្រុង Munich ។...