បរទេស៖ របាយការណ៍មួយ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសអាល្លឺម៉ង់គឺជាគោលដៅចម្បង នៃយុទ្ធការព័ត៌មានមិនពិតរបស់រុស្ស៊ី នៅសហភាពអឺរ៉ុប ស្របពេលដែលចំណងមិត្តភាព រវាងទីក្រុងមូស្គូនិងលោកខាងលិច រងការធ្លាក់ចុះថ្មី ជុំវិញការបំពុលនិងដាក់ពន្ធនាគារលោក Alexei Navalny ។ ក្រុមឃ្លាំមើលព័ត៌មាន មិនពិតរបស់សហភាពអឺរ៉ុប ដែលដំណើរការដោយសេវាកម្ម ចំណាត់ការខាងក្រៅរបស់សហភាពអឺរ៉ុប បាននិយាយនៅក្នុងរបាយការណ៍ថា ខ្លួនបានចងក្រងឯកសារចំនួន ៧០០ករណី នៃការផ្សាយព័ត៌មានមិនពិត ឬក៏ការផ្សាយបំភាន់...
បរទេស៖ឯកសារព្រាងមួយ ដែលនឹងត្រូវបានពិភាក្សា ដោយអធិការបតី លោកស្រី Angela Merkel និងថ្នាក់ដឹកនាំរដ្ឋនានា បានបង្ហាញនៅថ្ងៃអង្គារនេះថា ប្រទេសអាល្លឺម៉ង់គ្រោងបន្តដាក់បម្រាមគោចរដោយសារមេរោគកូរ៉ូណា រហូតដល់ថ្ងៃទី២៨ ខែមីនា ទន្ទឹងនឹងការបន្ធូរបន្ថយការរឹតបន្តឹងខ្លះៗ ចាប់ពីសប្ដាហ៍ក្រោយទៅ។ លោកស្រី Angela Merkel នឹងត្រូវធ្វើកិច្ចពិភាក្សាអំពីបម្រាមគោចរ និងជម្រើសបន្ធូរបន្ថយការរឹតបន្តឹង ជាមួយមេដឹកនាំរដ្ឋទាំង១៦ នៅថ្ងៃពុធសប្ដាហ៍នេះ ស្របពេលដែលករណីមេរោគកូរ៉ូណាក្នុងប្រទេសអាល្លឺម៉ង់ បានវាយប្រហារលើមនុស្សជាង២,៤លាននាក់...
បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា អជ្ញាធរគយនៅក្នុងប្រទេសអាល្លឺម៉ង់ និងប៊ែលហ្ស៊ិកបានធ្វើការរឹបអូស បាននូវជាតិកូកាអ៊ីនដែលមានទំហំ រហូតទៅដល់ ២៣តោន និងត្រូវបានគេដឹងថា កំពុងត្រៀមឆ្ពោះទៅកាន់ ប្រទេសហូឡង់ជាគោលដៅចុងក្រោយ។ មន្ត្រីរបស់អាល្លឺម៉ង់ ត្រូវបានគេដឹងថា បានរកឃើញកូកាអ៊ីនចំនួន ១៦តោន នៅក្នុងទូកុងទីន័រចំនួន៥ ដែលបានធ្វើដំណើរមកដល់ផែទីក្រុង Hamburg ពីប្រទេសបារ៉ាហ្គាយតាំងតែពី ដើមខែមកម្ល៉េះខណៈដែល ៧,២តោនទៀត...
បរទេស៖រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas នៅថ្ងៃចន្ទនេះ បានជំរុញសមភាគីសហភាពអឺរ៉ុបរបស់លោកឲ្យផ្តល់ភ្លើងខៀវ ចំពោះទណ្ឌកម្មប្រឆាំងមន្ត្រីរុស្ស៊ី ដែលទទួលខុសត្រូវចំពោះការដាក់ពន្ធនាគារលោក Alexei Navalny។ សំណើរបស់ទីក្រុងប៊ែកឡាំង គឺជាការត្រួសត្រាយផ្លូវ ដើម្បីឲ្យដាក់ទណ្ឌកម្មនៅខែក្រោយ ហើយជាអ្វីដែលសហភាពអឺរ៉ុបមាន សមាជិក២៧ប្រទេសនិយាយថា គួរតែត្រូវបានគេមើលឃើញ ជាសារមួយជូនលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ថាការពិភាក្សានិងការតវ៉ា ត្រូវតែអនុញ្ញាតក្នុងប្រទេសរុស្ស៊ី។ នៅពេលមកដល់ទីក្រុងព្រួចសែល...