តេអេរ៉ង់ ៖ អាជ្ញាធរអ៊ីរ៉ង់ បានចេញដីកាចាប់ខ្លួន បាតុករជាង ១០០០នាក់ ដែលពាក់ព័ន្ធនឹងបាតុកម្ម ដែលបានផ្ទុះឡើងនៅទូទាំងប្រទេស បន្ទាប់ពីការស្លាប់របស់ Mahsa Amini ស្ត្រីជនជាតិអ៊ីរ៉ង់-ឃឺដ អាយុ ២២ ឆ្នាំ ដែលបានស្លាប់នៅក្នុងការឃុំឃាំង របស់ប៉ូលីសកាលពី ៦សប្តាហ៍មុន។ ការកាត់ក្តីនឹងត្រូវធ្វើឡើងជាសាធារណៈក្នុង សប្តាហ៍នេះ នេះបើតាមសារព័ត៌មានរដ្ឋ IRNA...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចសន្យា ដែលមានតម្លៃប្រហែល ៦,៥ពាន់លានដុល្លារអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យឧស្ម័ន។ អ្នកការទូតអ៊ីរ៉ង់លោក Mehdi Safari កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាថ្មីនេះ គឺជាផ្នែកនៃអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដែលមានតម្លៃ ៤០ពាន់លានដុល្លារ ដែលបានចុះហត្ថលេខា រវាងក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ (NIOC)...
បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសរដ្ឋាភិបាលទីក្រុងតេហរ៉ង់ បានសម្រេចចិត្តក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងទៅនឹងបុគ្គលដែលជាមន្ត្រីរបស់អាមេរិក ចំនួន១០នាក់ និងអង្គភាពចំនួន៤ផ្សេងទៀត ដែលមានការពាក់ព័ន្ធ ទៅនឹងសកម្មភាព រំលោភបំពានសិទ្ធមនុស្ស និងចាពិសេសការជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុងប្រទេសអ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍ ដើម្បីថ្កោលទោស ដែលមាននៅលើវេបសាយ របស់ក្រសួងការបរទេស ក៏បានសរសេរទៀតដែរថា ទណ្ឌកម្មដែលបានដាក់ចេញ គឺផ្អែកទាំងស្រុងទៅលើច្បាប់ របស់ប្រទេសអ៊ីរ៉ង់ ដើម្បីប្រឆាំងទៅនឹងក្រុមបង្កហេតុ នៅក្នុងការងារថែរក្សាសិទ្ធមនុស្ស...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ភាពតានតឹងរវាងក្រុមបាតុករអ៊ឺរ៉ង់ ចុងក្រោយនេះ កំពុងកើតឡើងនៅក្នុងទីក្រុង Zahedan នៅឡើយ។ រូបភាពនិងវិដេអូជាច្រើន ដែលត្រូវបានបង្ហាញនៅក្នុង បណ្តាញវិដេអូបានបង្ហាញថា ក្រុមសន្តិសុខបានធ្វើការបាញ់ ប្រឆាំងទៅនឹងក្រុមហ្វូងបាតុករនៅឡើយ ក្រោយព្រឹត្តិការណ៍ប៉ះទង្គិចគ្នា យ៉ាងខ្លាំងក្លាអស់រយៈពេល ៤សប្តាហ៍មកនេះហើយ មានទាំងអ្នកបាត់បង់ជីវិត ជាច្រើននាក់ផងដែរ។ យោងតាមការបញ្ជាក់...
តេអេរ៉ង់ ៖ ប្រធានសភាអ៊ីរ៉ង់លោក Mohammad Baqer Qalibaf បានឲ្យដឹងថា ការពង្រីក ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់អ៊ីរ៉ង់ជាមួយបេឡារុស្ស អាចជួយកាត់បន្ថយផល ប៉ះពាល់នៃទណ្ឌកម្ម ដែលដាក់ដោយ សហរដ្ឋអាមេរិក និងលោកខាងលិចលើប្រទេសទាំងពីរ។ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា លោក Qalibaf...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian កាលពីថ្ងៃពុធម្សិលមិញនេះ បានចេញមកធ្វើការ ប្រកាសបដិសេធ សាជាថ្មីទៅលើការអះអាង មួយដែលលោកជឿជាក់ថា គ្មានមូលដ្ឋានច្បាស់លាស់ ដែលចោទថា អ៊ីរ៉ង់បានផ្គត់ផ្គង់ដ្រូន ជាច្រើនទៅឲ្យប្រទេសរុស្សី ហើយបញ្ជាក់ថា អ៊ីរ៉ង់បានត្រៀមខ្លួនហើយ ដើម្បីជួបជាមួយនឹង អ៊ុយក្រែន ដើម្បីបកស្រាយបញ្ហានេះ ។...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi កាលពីថ្ងៃអង្គារបានរិះគន់ “ស្តង់ដារទ្វេរ” របស់បណ្តាប្រទេស លោកខាងលិច លើបញ្ហាជាច្រើន ដោយលើកឡើងថា ពួកគេមិនគាំទ្រ “អ្នកស្វែងរកសេរីភាពពិតប្រាកដ” ដែលពិតជាស្វែងរកឯករាជ្យភាព និងសេរីភាព ។ លោក Raisi បានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថាទៅកាន់ មហាសន្និបាតលើកទី១៨ នៃអង្គការទីភ្នាក់ងារ ព័ត៌មានអាស៊ីប៉ាស៊ីហ្វិក...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានឲ្យដឹងថា សហរដ្ឋអាមេរិកចង់ត្រឡប់ទៅ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ វិញដោយមិនបង់ប្រាក់ ឬ”ការចំណាយ” ។ លោកបានលើកឡើងថា អាកប្បកិរិយារបស់សហរដ្ឋអាមេរិកគឺ “លាក់ពុត” និង “និយាយកុហកជាផ្លូវការ” លោកបានបន្ដថា ភាគីសហរដ្ឋអាមេរិក បានផ្ញើសារម្តងហើយម្តងទៀត តាមរយៈបណ្តាញផ្សេងៗគ្នា ហើយបានសង្កត់ធ្ងន់លើការ ត្រៀមខ្លួនរបស់ពួកគេ ដើម្បីត្រលប់ទៅកិច្ចព្រមព្រៀងវិញ។...
គៀវ៖ អ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះដ្រូនធុន Shahed-136 ដែលផលិតដោយអ៊ីរ៉ង់ ជាង ១០គ្រឿងកាលពីយប់ថ្ងៃសៅរ៍ ដែលរុស្ស៊ីសង្ឃឹមថា នឹងពង្រឹងកងកម្លាំងយោធារបស់ខ្លួនបន្ថែមទៀត នេះបើយោងតាមមេដឹកនាំយោធាអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានបើកការលុកលុយរបស់លោក លើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ក្នុងគោលបំណងចង់ទទួលបាន ជ័យជម្នះយ៉ាងរហ័សប្រឆាំងនឹងទីក្រុងគៀវ។ ទោះជាយ៉ាងណាក៏ដោយ ការលុកលុយនេះបានបង្ហាញពីភាពទន់ខ្សោយនៅក្នុង យោធារបស់ទីក្រុងមូស្គូ ដែលអនុញ្ញាតឱ្យអ៊ុយក្រែន រារាំងប្រទេសរុស្ស៊ី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីម្សិលមិញនេះ បានឲ្យដឹងថា រុស្សីនិងអ៊ីរ៉ង់បានឈានទៅដល់ កិច្ចព្រមព្រៀងថ្មីមួយដែលអ៊ីរ៉ង់ នឹងអាចធ្វើការផ្គត់ផ្គង់ម៉ាស៊ីនតួប៊ី ជាច្រើនគ្រឿងប្រើប្រាស់ សម្រាប់ធ្វើការបញ្ជូន និងចែកចាយហ្គាស។ ប្រភពដដែលបានឲ្យដឹងដែរថា រដ្ឋាភិបាលក្រុងតេហរ៉ង់ ជាផ្នែកនៃកិច្ចព្រមព្រៀងនេះនឹងធ្វើ ការផ្គត់ផ្គង់ម៉ាស៊ីនតួប៊ីន ដែលមានចំនួនសរុប ៤០គ្រឿង ទៅឲ្យរុស្សីខណៈដែល អ៊ីរ៉ង់បច្ចុប្បន្នត្រូវបានគេដឹងថាគឺអាចមានសមត្ថភាព ក្នុងការផលិតឧបករណ៍សម្រាប់ វិស័យឧស្សាហកម្មដោយខ្លួនឯង ដល់ទៅ...