Breaking: តម្លៃឧស្ម័ននៅអឺរ៉ុបឡើងដល់កម្រិតខ្ពស់លើជម្លោះអ៊ុយក្រែន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានជំរុញឱ្យប្រទេសលោកខាងលិច ដែលចូលរួមក្នុងកិច្ចចរចា នៅទីក្រុងវីយែន ដើម្បីធ្វើ “ការសម្រេចចិត្តផ្នែកនយោបាយ” ដើម្បីដោះស្រាយជម្លោះជុំវិញ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ។ លោក Khatibzadeh បានប្រាប់ទីភ្នាក់ងារសារ ព័ត៌មានសាធារណៈរដ្ឋអ៊ីស្លាម (IRNA) ថា “ឥឡូវនេះយើងស្ថិតក្នុងស្ថានភាពមួយ ដែលកិច្ចពិភាក្សានៅទីក្រុងវីយែន បានឈានដល់ចំណុចនៃការទាមទារ...
Update: ទីភ្នាក់ងារអវកាស បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ី កំពុងផ្អាកការបាញ់បង្ហោះយានអវកាសពី French Guiana និងដកបុគ្គលិកបច្ចេកទេសរបស់ខ្លួន ចេញជាការឆ្លើយតបទៅនឹង ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ចំពោះការលុកលុយរបស់ទីក្រុងមូស្គូ មកកាន់អ៊ុយក្រែន។ នេះបើតាមការផ្សាយ របស់AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
តេអេរ៉ង់៖ ប្រធានាធិបតី អ៊ីរ៉ង់ លោក Ebrahim Raisi បានជំរុញសហគមន៍អន្តរជាតិ ឱ្យទប់ទល់នឹង “ទណ្ឌកម្មដ៏ឃោរឃៅ ” ឯកតោភាគី របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងឧស្សាហកម្មប្រេង និងឧស្ម័នរបស់ប្រទេសដទៃទៀត នេះបើយោងតាមគេហទំព័រ របស់ប្រធានាធិបតីអ៊ីរ៉ង់។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៦ នៃវេទិកាប្រទេសនាំចេញឧស្ម័ន (GECF) ដែលមានសមាជិកចំនួន ១១ប្រទេស នៅទីក្រុងដូហា...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា ប្រាក់ សុខុន បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការ នៅឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមហ្វេសប៊ុកផ្លូវការ របស់លោកប្រាក់ សុខុន។ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា “វេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការ នៅឥណ្ឌូប៉ាស៊ីហ្វិក នៅព្រឹកនេះ បានផ្តល់ឱកាសដ៏មានតម្លៃ សម្រាប់តួអង្គពាក់ព័ន្ធ នៅក្នុងតំបន់ដ៏សំខាន់មួយនេះ ដើម្បីជួបប្រាស្រ័យទាក់ទងគ្នា បង្កើនទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក...
បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេសនៅថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថាប្រទេសអ៊ីរ៉ង់និងប្រទេសកាតាបានឈានទៅដល់ការចុះកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួនជាមួយក្នាអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Ebrahim Raisi ទៅកាន់រដ្ឋធានីក្រុងដូហា។ ដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក Raisi ទៅកាន់ប្រទេសកាតាបានក្លាយទៅជាដំណើរទស្សនកិច្ចដំបូងក្នុងរយៈពេល១១ឆ្នាំចុងក្រោយដោយប្រធានាធិបតីអ៊ីរ៉ង់ទៅកាន់ប្រទេសនៅឈូងសមុទ្រGulf ហើយក៏ត្រូវបានគេមើលឃើញថាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់ផងដែរ។ កិច្ចប្រជុំនិងកិច្ចព្រមព្រៀងគ្នាលើកនេះធ្វើឡើងនៅចំពេលដែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងបន្តធ្វើការពិភាក្សាគ្នាដោយប្រយោលដើម្បីអាចធ្វើឲ្យសន្ធិសញ្ញាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥អាចរស់ឡើងវិញខណៈដែលប្រទេសក្នុងតំបន់ឈូងសមុទ្រ Gulf ហាក់ដូចជាមិនសូវមានការខ្វាយខ្វល់ចំពោះបញ្ហានេះឬកម្មនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឡើយ៕ ប្រែសម្រួល៖ស៊ុនលី
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ថា ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះចម្បាំង នៅទីក្រុង Tabriz ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់ នៅព្រឹកថ្ងៃចន្ទនេះ ។ ជនរងគ្រោះគឺជាអ្នកបើកយន្តហោះ សហអ្នកបើកបរ និងជាជនស៊ីវិល ដែលជាមន្ត្រីបម្រើការនៅក្នុងសង្គមអឌ្ឍចន្ទក្រហមនៃ Tabriz ត្រូវបានដកស្រង់សម្តីលើកឡើងដូច្នេះ...
តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ការដោះដូរអ្នកទោស ជាមួយសហរដ្ឋអាមេរិក កំពុងត្រូវបានពិភាក្សា នៅឯកិច្ចចរចានុយក្លេអ៊ែរ នៅទីក្រុងវីយែន ។ លោក Saeed Khatibzadeh បានប្រាប់សន្និសីទ សារព័ត៌មានប្រចាំសប្តាហ៍ថា “ប៉ុន្តែវាហាក់ដូចជាថា សហរដ្ឋអាមេរិក កំពុងរង់ចាំលទ្ធផល...
តេអេរ៉ង់ ៖ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា កិច្ចព្រមព្រៀងមួយនៅក្នុងកិច្ចចរចា ដែលកំពុងបន្តនៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ កំពុងរង់ចាំការសម្រេចចិត្តផ្នែកនយោបាយ របស់ភាគីម្ខាងទៀត នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការ IRNA ។ លោក Saeed Khatibzadeh បានប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ដោយកត់សម្គាល់ថា គណៈប្រតិភូកំពុង ធ្វើអន្តរកម្មមិនមាន...
តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានថ្កោលទោសការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការបង្វែរទ្រព្យសម្បត្តិ អាហ្វហ្គានីស្ថាន ដែលជាប់គាំងរាប់ពាន់លានដុល្លារ ទៅកាន់ក្រុមគ្រួសារ នៃជនរងគ្រោះ ក្នុងព្រឹត្ដិការណ៍ខែ៩ ថ្ងៃទី១១ ថាជា “ការអាម៉ាស់” និង “ប្រឆាំងនឹងមនុស្សធម៌” ។ លោក Saeed...