ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបានលើកឡើងថា ប្រទេសចិន គាំទ្រការទាមទារសមហេតុផលរបស់អ៊ីរ៉ង់ ទាក់ទងនឹងផែនការសកម្មភាពចម្រុះ (JCPOA) ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងត្រៀមខ្លួនដើម្បីពង្រឹងការ សម្របសម្រួលជាមួយអ៊ីរ៉ង់ និងការពារផលប្រយោជន៍រួម របស់ភាគីទាំងពីរ។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី។ លោកស៊ីបានកត់សម្គាល់ថាប្រទេសចិន និងអ៊ីរ៉ង់ ប្រកាន់ខ្ជាប់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានធ្វើការប្រកាសជាផ្លុវការហើយថានឹងបន្តកិច្ចព្រមព្រៀងជាមួយនឹង IAEA ក្នុងរយៈពេលមួយខែទៀត ដើម្បីឲ្យអន្តរជាតិអាចបន្តធ្វើការឃ្លាំមើលទៅលើគ្រប់សកម្មភាព នៃទីតាំងផលិតអាវុធនុយក្លេអ៊ែរ របស់ខ្លួន។ ប្រភពដដែលបានបន្តទៀតថា ការសម្រេចចិត្តរបស់អ៊ីរ៉ង់ក្នុងការបន្តកិចចព្រមព្រៀងនេះ បន្ទាប់ពីបានយល់ព្រមគ្នាកាលពីក្នុងខែកុម្ភ: ម្តងហើយដើម្បីអាចឲ្យអង្គការអាតូមិក អន្តរជាតិIAEA អាចធ្វើការឃ្លាំមើលលើអ៊ីរ៉ង់ រយៈពេល៣ខែបញ្ចប់ទៅនៅត្រឹមខែ ឧសភានេះ។ កិច្ចព្រមព្រៀងរបស់អ៊ីរ៉ង់ត្រូវបានគេមើលឃើញថា នឹងអាចអនុញ្ញាតិឲ្យ IAEA ក្នុងការបំពាក់កាម៉េរ៉ាសុវត្ថិភាព ទៅលើទីតាំងផលិតនុយក្លេអ៊ែរទាំងអស់ របស់អ៊ីរ៉ង់ហើយនឹងអាចឲ្យ...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken បានឲ្យដឹងថា វានៅតែមិនច្បាស់ថា តើទីក្រុងតេអេរ៉ង់ មានឆន្ទៈក្នុងការចាត់វិធានការ ដើម្បីវិលត្រឡប់ទៅរកការអនុលោមតាម កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឬយ៉ាងណា។ លោក Blinken បានលើកឡើងថា“ សំណួរលេចធ្លោដែលជាសំណួរ ដែលយើងមិនទាន់មានចំលើយនៅឡើយ គឺថាតើអ៊ីរ៉ង់សុខចិត្តធ្វើអ្វី ដែលចាំបាច់ដើម្បីត្រលប់មក អនុវត្តតាមកិច្ចព្រមព្រៀងវិញឬយ៉ាងណា” ។ លោកបានលើកសំណួរដដែល...
បរទេស ៖ ទីភ្នាក់ងារឃ្លាំមើល នុយក្លែអ៊ែ របស់អង្គការសហប្រជាជាតិ បាននិយាយប្រាប់ នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននៅតែកំពុងពិភាក្សាគ្នា ជាមួយប្រទេសអ៊ីរ៉ង់ ស្តីពីវិធីដំណើរការកិច្ចព្រមព្រៀងឃ្លាំមើលមានរយៈពេល៣ខែ ដែលនឹងផុតកំណត់ នៅថ្ងៃសុក្រសប្ដាហ៍នេះ និងបានបន្ថែមថា ខ្លួននិងផ្តល់ព័ត៌មានថ្មីមួយ នៅក្នុងពេលប៉ុន្មានថ្ងៃទៀត ។ ទីភ្នាក់ងារថាមពលអាតូមិក អន្តរជាតិ IAEA និងប្រទេសអ៊ីរ៉ង់ បានប្រកាស កាលពីខែកុម្ភៈថា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់បានសម្រេចបានការចុះឈ្មោះបេក្ខភាព ឈរឈ្មោះជាប្រធានាធិបតី សរុបចំនួន៥៩២នាក់គិតត្រឹមថ្ងៃសៅរ៍ ជាថ្ងៃចុងក្រោយម្សិលមិញនេះ។ ប្រធានផ្នែកទទួលបន្ទុកកិច្ចការងារ យុទ្ធនាការបោះឆ្នោត របស់អ៊ិរ៉ង់លោក Jamal Orf បានបញ្ជាក់ថាក្នុងចំណោមអ្នកនយោបាយ ទាំងអស់នោះគេដឹងថា ក្នុងនោះមានស្ត្រីចំនួន៤០នាក់និងបុរស ៥៥២នាក់ហើយការបោះឆ្នោត ជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ខែមិថុនាខាងមុខនេះ។ អ្នកនយោបាយភាគច្រើនគឺមិនត្រូវបានគេស្គាល់ឡើយ លើកលែងតែអ្នកនយោបាយ ៣រូបដែលមានឈ្មោះល្បីក្នុងនោះ មានដូចជា អនុប្រធានាធិបតីដំបូង នៃបក្សកំណែទំរង់អតីតអ្នកនាំពាក្យ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានសម្រេចបានការចុះឈ្មោះបេក្ខភាព ឈរឈ្មោះជាប្រធានាធិបតីសរុបចំនួន៥៩២នាក់គិតត្រឹមថ្ងៃសៅរ៍ ជាថ្ងៃចុងក្រោយម្សិលមិញនេះ។ ប្រធានផ្នែកទទួលបន្ទុកកិច្ចការងារយុទ្ធនាការបោះឆ្នោត របស់អ៊ិរ៉ង់លោក Jamal Orf បានបញ្ជាក់ថាក្នុងចំណោមអ្នកនយោបាយ ទាំងអស់នោះគេដឹងថាក្នុងនោះមានស្ត្រីចំនួន៤០នាក់និងបុរស៥៥២នាក់ ហើយការបោះឆ្នោត ជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ខែ មិថុនាខាងមុខនេះ។ អ្នកនយោបាយភាគច្រើនគឺមិនត្រូវបានគេស្គាល់ឡើយ លើកលែងតែអ្នកនយោបាយ៣រូបដែលមានឈ្មោះល្បីក្នុងនោះមានដូចជា អនុប្រធានាធិបតីដំបូងនៃបក្សកំណែទំរង់អតីតអ្នកនាំពាក្យ របស់រដ្ឋសភាពនិងប្រធានតុលាការ មួយរូបផង។ គួរឲ្យដឹងដែរថាការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីទី១៣របស់អ៊ីរ៉ង់នឹង អនុញ្ញាតិឲ្យបេក្ខភាពទាំងអស់ក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត...
តេអេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ ដោយអំពាវនាវឱ្យពិភពលោក ជួយបញ្ឈប់ការវាយប្រហារ របស់អ៊ីស្រាអែល ទៅលើប្រជាជនប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្ដីថ្លែងការណ៍ បានអំពាវនាវឱ្យរដ្ឋាភិបាល និង អង្គការអន្តរជាតិ “លះបង់កាតព្វកិច្ចរបស់ពួកគេ ឆ្ពោះទៅរកការបញ្ចប់ការ កាន់កាប់ទឹកដីប៉ាឡេស្ទីន ដោយអ៊ីស្រាអែល និងប្រឆាំងនឹងការបន្តឧក្រិដ្ឋកម្ម និងការឈ្លានពានរបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន”។...
តេអេរ៉ង់៖ ការធ្វើទស្សនកិច្ចដោយ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានឲ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា អ៊ីរ៉ង់ មានឆន្ទៈក្នុងការកសាងទំនាក់ទំនងជិតស្និទ្ធជាមួយអារ៉ាប៊ីសាអូឌីត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែត បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីស៊ីរីរបស់លោក គឺលោក Faisal Mekdad លោក Zarif បានលើកឡើងថា អ៊ីរ៉ង់បានបង្កើតទំនាក់ទំនងមួយចំនួនជាមួយអារ៉ាប៊ីសាអូឌីត សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែខ្លាំង។ លោកបានលើកឡើងថា “យើងពិតជាត្រៀមខ្លួនហើយយើងតែងតែត្រៀមខ្លួន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានធ្វើការអះអាង អំពីកិច្ចប្រជុំពិភាក្សាជាលើកដំបូង របស់ខ្លួនជាមួយនឹងអារ៉ាប៊ីសាអូឌីតដែលបានធ្វើឡើងដើម្បី លប់ចោលនូវភាពតានតឹងរវាងគ្នា។ អ្នកនាំពាក្យរបស់ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បាននិយាយថាលទ្ធភាពនៃ ការលប់ចោលនូវភាពតានតឹង រវាងប្រទេសនៅក្នុងតំបន់ឈូងសមុទ្រហ្គ្លោហ្វទាំងពីរគឺជាអ្វីដែលនឹង ផលប្រយោជន៍ដែលភាគីទាំងពីរ ចង់បាននិងក៏ដូចជា បណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ផងដែរ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា រដ្ឋាភិបាលក្រុងតេហរ៉ង់ បានបើកចំហសម្រាប់ការសន្ទនា ជាមួយរដ្ឋាភិបាលនៃ ទីក្រុងរីយ៉ាដជាប្រចាំ...
តេហេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ថា នៅថ្ងៃសុក្រនេះ ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ថ្មីចំនួន១៧.០៧៦នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់២.៦២៧.០៩៤នាក់ ។ លោកស្រី Sima Sadat Lari អ្នកនាំពាក្យមកពីក្រសួង សុខាភិបាល និងវេជ្ជសាស្ត្រអប់រំអ៊ីរ៉ង់ ឲ្យដឹងនៅក្នុងអំឡុង ពេលធ្វើការបង្ហាញប្រចាំថ្ងៃ...