បរទេស៖ អ៊ីស្រាអែល បានបន្តធ្វើការវាយប្រហារ តាមអាកាសរបស់ខ្លួន ទៅក្នុងតំបន់ហ្គាហ្សាទាំងយប់ និងនៅថ្ងៃចន្ទនេះ ស្របពេលដែលការប្រយុទ្ធគ្នា ជាមួយពួកហាម៉ាស បានចូលដល់សប្ដាហ៍ទីពីរ បើទោះជាមានការស្នើដដែលៗឲ្យមានបទឈប់បាញ់គ្នា ពីសហគមន៍អន្តរជាតិក៏ដោយ។ យោធារបស់ប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា យន្តហោះចម្បាំង បានធ្វើការវាយប្រហារទាំងយប់ ទៅលើបណ្ដាញផ្លូវរូងក្រោមដី របស់ពួកហាម៉ាស់មានប្រវែង ៩,៣ម៉ាយ ដែលអ៊ីស្រាអែលបានផ្តោតគោលដៅ វាយប្រហារជាច្រើនថ្ងៃមកហើយ។ យោធាអ៊ីស្រាអែលបានបន្ថែមទៀតថា...
បរទេស៖ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បាននិយាយប្រាប់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិថា ខ្លួនបានបង្កើតភាពច្បាស់លាស់ ចំពោះអ៊ីស្រាអែល ប៉ាឡេស្ទីននិងភាគីដទៃទៀតថា ខ្លួនបានត្រៀមលក្ខណៈជាស្រេច ដើម្បីផ្តល់ការគាំទ្រ ប្រសិនបើភាគីនានាស្វះស្វែងរក បទឈប់បាញ់គ្នាមួយ ដើម្បីបញ្ចប់អំពើហិង្សាដ៏អាក្រក់ រវាងប្រទេសអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានប្រាប់ដល់ក្រុមប្រឹក្សា...
បរទេស៖មន្ត្រីសុខាភិបាលនៅតំបន់ហ្គាហ្សា បាននិយាយប្រាប់ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅថ្ងៃអាទិត្យនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន២៦នាក់ រួមមានទាំងកុមារ៨នាក់ផង ហើយក៏មានគ្រាប់រ៉ុកកែតជាច្រើនគ្រាប់ បាញ់ចេញពីតំបន់ហ្គាហ្សា ចូលទៅក្នុងប្រទេសអ៊ីស្រាអែលវិញផងដែរ ស្របពេលដែលការប្រយុទ្ធគ្នាបានឈានចូលដល់ថ្ងៃទី៧។ តាមសេចក្តីរាយការណ៍ មន្ត្រីសុខាភិបាលបានបញ្ជាក់បន្ថែមថា ការវាយប្រហារមុនពេលព្រឹកព្រលឹម នៅកណ្ដាលទីក្រុងហ្គាហ្សា បានធ្វើឲ្យចំនួនមនុស្សស្លាប់ក្នុងតំបន់ហ្គាហ្សាសរុបឡើងដល់១៧៤នាក់ ក្នុងនោះមានកុមារចំនួន៤៧នាក់ ប៉ុន្តែអ៊ីស្រាអែលបានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន១០នាក់ រួមមានកុមារ២នាក់។ គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងប្រារព្ធធ្វើកិច្ចប្រជុំមួយ នៅល្ងាចថ្ងៃអាទិត្យនេះ...
បរទេស៖កងកម្លាំងទ័ពជើងអាកាសរបស់ ប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានបើកការវាយប្រហារតាមអាកាសរាប់រយ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ដោយរួមទាំងការវាយប្រហារមួយ បានកម្ទេចអគារមួយកន្លែង ដែលមានការិយាល័យរបស់ទីភ្នាក់ងារសារព័ត៌មាន ជាច្រើនផងដែរ។ ទីភ្នាក់ងារសារព័ត៌មាន Al Jazeera បានរាយការណ៍ថា ការវាយប្រហារតាមអាកាសមួយ បានកម្ទេចអគារដ៏ខ្ពស់មួយ ដែលមានការិយាល័យខ្លួននៅក្នុងនោះផង ស្ថិតនៅតំបន់ហ្គាហ្សាស្ទ្រីប រួមជាមួយការិយាល័យសារព័ត៌មាន Associated Press ព្រមទាំងការិយាល័យដទៃជាច្រើនទៀត។ កងកម្លាំងការពារជាតិអ៊ីស្រាអែល...
បរទេស ៖ ប្រទេសអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍នេះ បានត្រៀមរៀបចំដាក់ពង្រាយ កងទ័ពជើងគោក នៅតាមព្រំដែន តំបន់ហ្គាហ្សា ហើយពួកហាម៉ាស បានធ្វើការវាយប្រហារ ដោយគ្រាប់រ៉ុកកែតទៅលើប្រទេស អ៊ីស្រាអែល ស្របពេលដែលមានការ អំពាវនាវអន្តរជាតិកើនឡើង ឲ្យបញ្ចប់ការប្រយុទ្ធគ្នានោះ។ ប៉ូលីសអ៊ីស្រាអែល បាននិយាយថា គ្រាប់រ៉ុកកែតមួយគ្រាប់ ដែលបាញ់ចេញពីបរិវេណ តំបន់ប៉ាឡេស្ទីន បានវាយប្រហារចំអគារមួយ នៅជិតរដ្ឋធានីអ៊ីស្រាអែល...
បរទេស៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងពិភាក្សាគ្នាជាសាធារណៈនៅថ្ងៃអាទិត្យ ពីបញ្ហាអំពើហិង្សាដ៏អាក្រក់ រវាងអ៊ីស្រាអែលនិងពួក សកម្មប្រយុទ្ធប៉ាឡេស្ទីន ហើយនេះជាការសម្របសម្រួលមួយ ជុំវិញការជំទាស់របស់អាមេរិក ចំពោះកិច្ចប្រជុំនៅថ្ងៃសុក្រ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកសង្ឃឹមថា ការរង់ចាំពីរបីថ្ងៃទៀត នឹងអនុញ្ញាតឲ្យកិច្ចការការទូតមានប្រសិទ្ធភាពខ្លះៗ និងដើម្បីឃើញថា តើយើងពិតទទួលបានភាពធូរស្រាល និងបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន...
កាហ្សា៖ ចំនួនប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់នៅក្នុង ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់កាហ្សាស្ទ្រីប បានកើនឡើងដល់ ១០៣ នាក់ កាលពីថ្ងៃព្រហស្បតិ៍ ខណៈការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតែបន្តឥតឈប់ឈរ។ ចំនួនអ្នកស្លាប់រួមមានកុមារ ២៧ នាក់ និងស្ត្រី ១១ នាក់ ខណៈដែល ៥៨០ នាក់ផ្សេងទៀតបានរងរបួស ដោយសារការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល...
យេរ៉ូសាឡឹម ៖ គណៈរដ្ឋមន្រ្តីសន្តិសុខអ៊ីស្រាអែល បានសម្រេចចិត្តនៅថ្ងៃពុធ ដើម្បីបង្កើនយុទ្ធនាការ យោធាប្រឆាំង នឹងមេដឹកនាំហាម៉ាស របស់កាហ្សា ចំពេលមានការប្រយុទ្ធគ្នាខ្លាំងបំផុត រវាងភាគីទាំងពីរ មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០១៤ ។ អ្នកនាំពាក្យរដ្ឋាភិបាល បានឲ្យដឹងថា គណៈរដ្ឋមន្រ្តីបានសម្រេចចិត្ត “វាយប្រហារក្រុមហាម៉ាស ជាមួយការវាយប្រហារ យ៉ាងខ្លាំង” មុនពេលពិចារណាលើ បទឈប់បាញ់ ដែលអាចកើតមានណាមួយ...
បរទេស ៖ ពួកហាម៉ាស បានបាញ់គ្រាប់រ៉ុក កែទៅលើទីក្រុងតេលអាវីវ និងឆ្ពោះទៅទីក្រុងយេរូសាឡឹម ហើយអ៊ីស្រាអែល បានប្តេជ្ញាធ្វើការរក្សា វាយប្រហារលើក្រុមឥស្លាម នៅក្នុងតំបន់ ហ្គាហ្សា បើទោះជាលោកប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន ធ្វើការព្យាករថា ការប្រទូស្តរ៉ាយដ៏សាហាវបំផុត របស់ពួកគេក្នុងពេលជាច្រើនឆ្នាំ អាចនឹងបញ្ចប់ ក្នុងពេលឆាប់ៗនេះ ។ តាមសេចក្តីរាយការណ៍មួយ...
យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានក្រុមសកម្ម ប្រយុទ្ធនៅកាហ្សាស្ទ្រីបថា ពួកគេនឹង “បង់ថ្លៃយ៉ាងច្រើន” សម្រាប់ការវាយប្រហារ ដោយរ៉ុក្កែត កាលពីរាត្រីថ្ងៃអង្គារ លើអ៊ីស្រាអែលកណ្ដាល និងភាគខាងត្បូង ។ គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ត្រូវបានគេបាញ់នៅឯក្រុង Tel Aviv និងទីក្រុងធំៗ ផ្សេងទៀតនៅភាគកណ្តាល ប្រទេស...