រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានជំរុញឱ្យបណ្តាប្រទេសអ៊ឺរ៉ុប ចងទំនាក់ទំនងរបស់ពួកគេ ជាមួយអ៊ីស្រាអែលចំពោះការ ប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ដំណោះស្រាយរបស់ អង្គការសហប្រជាជាតិ និងគោលការណ៍សិទ្ធិមនុស្ស។ ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហគមន៍អន្តរជាតិ “តម្រូវឱ្យអ៊ីស្រាអែល ទទួលខុសត្រូវដោយផ្ទាល់ ចំពោះការកើនឡើងភាពតានតឹងនៅតំបន់ West Bank ប្រឆាំងនឹងប៉ាឡេស្ទីន ហើយត្រូវដាក់សម្ពាធពិតប្រាកដ លើប្រទេសនេះឱ្យបញ្ឈប់វាភ្លាមៗ” ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា...
យេរ៉ូសាឡឹម ៖ យោងតាមការលើកឡើងអគ្គនាយកគណៈកម្មាធិការថាមពល បរមាណូអ៊ីស្រាអែល (IAEC) លោក Moshe Edri បានឲ្យដឹងថាអ៊ីស្រាអែល ត្រៀមខ្លួនជាស្រេច ក្នុង ការចែករំលែកបច្ចេក វិទ្យា នុយក្លេអ៊ែរដ៏ទំនើបរបស់ខ្លួន ជាមួយបណ្តាប្រទេសអារ៉ាប់ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព ។ លោក Edri បានធ្វើការកត់សម្គាល់ ដ៏កម្រនេះនៅក្នុងសុន្ទរកថា...
យេរ៉ូសាឡឹម៖ ការិយាល័យរបស់លោក Lapid បានប្រកាសថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ ដោយធ្វើការពិភាក្សាទល់មុខគ្នា ជាលើកដំបូងរវាងមេដឹកនាំនៃ ប្រទេសទាំងពីរចាប់តាំងពីឆ្នាំ២០០៨ ។ ការិយាល័យរបស់លោក Lapid បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានជួបគ្នានៅទីក្រុងញូវយ៉ក នៅខាងក្រៅសម័យប្រជុំលើកទី៧៧...
យេរ៉ូសាឡឹម ៖ ក្រុមមន្ត្រីបានឲ្យដឹងថា ប្រទេសអ៊ីស្រាអែល កំពុងចូលរួមក្នុងយុទ្ធនាការការទូតមួយ ដើម្បីរារាំងមហាអំណាច ពិភពលោកពីការវិលត្រឡប់ ទៅកាន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ជាមួយប្រទេសអ៊ីរ៉ង់។ អ៊ីស្រាអែល កំពុងធ្វើការ ដើម្បីបញ្ចុះបញ្ចូលសហគមន៍ អន្តរជាតិកុំឱ្យរស់ឡើងវិញ នូវផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ដែលជាកិច្ច ព្រមព្រៀង ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៥ ដែលស្វែងរកការទប់ស្កាត់កម្មវិធី នុយក្លេអ៊ែរ...
យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Yair Lapid បានទៅដល់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ ក្នុងកិច្ចខិតខំប្រឹងប្រែង ចុងក្រោយរបស់លោក ក្នុងការបញ្ចុះបញ្ចូលមហាអំណាច លោកខាងលិច កុំឱ្យស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។ ដំណើរទស្សនកិច្ចរបស់លោកធ្វើឡើង ខណៈដែលមន្ត្រីអ៊ីស្រាអែល បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសនេះ មិនរំពឹងថា នឹងមានការបន្តកិច្ចព្រមព្រៀង ជាមួយមហាអំណាចពិភពលោក មុនការបោះឆ្នោតពាក់កណ្តាល...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារមានការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអ៊ែល ដែលបានវាយប្រហារមកលើអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុង អាឡេប៉ូ (Aleppo) ស្ថិតនៅភាគខាងជើងនៃប្រទេសស៊ីរីដែលបណ្តាលឱ្យទីនោះលែងដំណើរការ ។គួរបញ្ជាក់ថា ការវាយប្រហារនេះកើតមានតែប៉ុន្មានថ្ងៃបន្ទាប់ពីព្រលានយន្តហោះស៊ីរីបានបន្តប្រតិបត្តិការបន្ទាប់ពីការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអ៊ែល ។ កងទ័ពបានឲ្យដឹងថា អ៊ីស្រាអ៊ែល បានបាញ់មីស៊ីលចេញពីលើសមុទ្រមេឌីទែរ៉ាណេ សំដៅទៅលើអាកាសយានដ្ឋាន និងបណ្តាលឱ្យខូចខាតផ្លូវរត់ ។ កងការពារដែនអាកាសស៊ីរី បានឆ្លើយតបនឹងការវាយប្រហារដោយបាញ់ទម្លាក់មីស៊ីលជាច្រើនគ្រាប់ ។...
រ៉ាម៉ាឡា៖ មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនបានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែប្រកាន់យកតួនាទី “សំខាន់” របស់ខ្លួនក្នុងការបញ្ឈប់វិធានការ ឯកតោភាគីរបស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន ជាពិសេសនៅតំបន់ West Bank និងយេរ៉ូសាឡឹមខាងកើត។ លោក Hussein al-Sheikh អគ្គលេខាធិការនៃគណៈកម្មាធិការ ប្រតិបត្តិនៃអង្គការរំដោះប៉ាឡេស្ទីន បានធ្វើការកត់សម្គាល់ក្នុង អំឡុងពេលជួបជាមួយលោក Barbara A. Leaf...
ដាម៉ាស់ ៖ សេចក្តីថ្លែងការណ៍ របស់យោធាស៊ីរីបានឲ្យដឹងថា ការវាយប្រហារ ដោយមីស៊ីល របស់អ៊ីស្រាអែល បានវាយប្រហារអាកាសយានដ្ឋាន អន្តរជាតិនៃទីក្រុងអាឡេប៉ូ ភាគខាងជើង នៃប្រទេសស៊ីរីកាលពីថ្ងៃពុធ បណ្តាលឱ្យខូចខាត សម្ភារៈជាច្រើន។ គេហទំព័រព័ត៌មានក្នុងស្រុកបានឲ្យដឹងថា កាំជ្រួចត្រូវបានបាញ់ ចេញមកពីលើសមុទ្រមេឌីទែរ៉ាណេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ ទន្ទឹមនឹងនេះដែរ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid បានឲ្យដឹងថា អ៊ីស្រាអែល ប្រឆាំងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលកំពុងចរចារវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក នៅទីក្រុងវីយែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Lapid បានប្រាប់សន្និសីទព័ត៌មានសន្តិសុខ សម្រាប់សារព័ត៌មានបរទេសនៅឯការិយាល័យ នាយករដ្ឋមន្ត្រីក្នុងទីក្រុងយេរ៉ូសាឡឹមថា “កិច្ចព្រមព្រៀងដែលត្រូវបានពិភាក្សា ដោយមហាអំណាចពិភពលោក ហើយអ៊ីរ៉ង់ មិនអាចរារាំងអ៊ីរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរបានឡើយ។...
យេរ៉ូសាឡឹម៖ បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ហាក់ដូចជាបានធ្វើឡើង ចាប់តាំងពីល្ងាចថ្ងៃអាទិត្យ ដោយបញ្ចប់ការវាយប្រហារទុកជាមុន ដ៏កម្រមួយដោយអ៊ីស្រាអែល នៅឯតំបន់ដែលឡោមព័ទ្ធ។ ការវាយប្រហាររយៈពេល ៣ថ្ងៃ របស់អ៊ីស្រាអែលដែលបានកើតឡើង នៅពេលដែលក្រុមជីហាត ដែលមានមូលដ្ឋាននៅហ្គាហ្សា បានប្តេជ្ញាសងសឹកចំពោះ ការចាប់ខ្លួនសមាជិកជាន់ខ្ពស់ក្រុមជីហាតនៅតំបន់វេសប៊ែង ត្រូវបានអ្នកវិភាគចាត់ទុកថា ជាការបង្វែរសាច់ដុំដោយគណបក្ស Yesh Atid ដែលកំពុងកាន់អំណាចរបស់អ៊ីស្រាអែល ដើម្បីយកឈ្នះលើមូលដ្ឋាន...