បរទេស ៖ យន្តហោះចម្បាំង របស់អ៊ីស្រាអែល បានវាយលុកគោលដៅ នៅក្នុងទីក្រុង រ៉ាហ្វា របស់ប៉ាឡេស្ទីន កាលពីយប់ថ្ងៃចន្ទ ប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំង ការពារអ៊ីស្រាអែល (IDF) បានព្រមានជនស៊ីវិល នៅក្នុងតំបន់ថា ខ្លួនកំពុងរៀបចំវាយប្រហារទីក្រុងនេះដោយ “កម្លាំងខ្លាំង”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកមិនអាចគាំទ្រការ វាយប្រហារទ្រង់ទ្រាយធំលើទីក្រុង Rafah បានទេព្រោះវានឹងនាំឱ្យមាន ការបាត់បង់ជីវិតបន្ថែម និងរំខានដល់ការផ្តល់ជំនួយមនុស្សធម៌។ ការអត្ថាធិប្បាយរបស់ អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានកើតឡើងនៅពេលដែល យន្តហោះអ៊ីស្រាអែលបានចាប់ផ្តើម ទម្លាក់គ្រាប់បែកលើទីក្រុងនៅតាមព្រំដែន ជាមួយប្រទេសអេហ្ស៊ីប ដែលបច្ចុប្បន្នមានប្រជាជនប៉ាឡេស្ទីនប្រហែល ១.៤លាននាក់ បានផ្លាស់ទីលំនៅពីភាគខាងជើង និងកណ្តាលតំបន់ហ្គាហ្សា។...
យេរ៉ូសាឡឹម ៖ ក្រសួងការបរទេសអ៊ីស្រាអែល បានប្រកាសនូវវិធានការ មួយចំនួន ដែលត្រូវចាត់វិធានការ ប្រឆាំងនឹង តួកគី បន្ទាប់ពីការសម្រេចចិត្តចុងក្រោយ ក្នុងការបញ្ឈប់សកម្មភាព ពាណិជ្ជកម្មទាំងអស់ជាមួយអ៊ីស្រាអែល ដោយសារតែ “អំពើហិង្សាមិនឈប់ឈរ” ប្រឆាំងនឹងប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងការពិភាក្សា ដែលធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់មកពីក្រសួងការបរទេស និងសេដ្ឋកិច្ច ក៏ដូចជាអាជ្ញាធរពន្ធរបស់អ៊ីស្រាអែល វាត្រូវបានសម្រេចចិត្តធ្វើការឆ្ពោះទៅរកការកាត់បន្ថយទំនាក់ទំនងសេដ្ឋកិច្ចណាមួយរវាងតួកគី...
បរទេស៖ អ៊ីស្រាអ៊ែល បានព្រមានសហរដ្ឋអាមេរិកថា ខ្លួននឹងដាក់ទណ្ឌកម្មលើអាជ្ញាធរប៉ាឡេស្ទីន និងបណ្តាលឱ្យរដ្ឋនេះដួលរលំ ប្រសិនបើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួនមេដឹកនាំរដ្ឋជ្វីហ្វ ។ នេះបើតាមសារព័ត៌មាន Axios បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍កាលពីខែមុនថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC អាចនឹងចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យដូចគ្នា បានអំពាវនាវឱ្យមានការសង សឹកប្រឆាំងនឹងតុលាការឧក្រិដ្ឋកម្ម អន្តរជាតិ (ICC) ប្រសិនបើខ្លួនចេញដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល ជុំវិញតួនាទីរបស់ពួកគេក្នុងឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវបានចោទប្រកាន់ប្រឆាំងនឹងប៉ាឡេស្ទីន។ ឆ្លើយតបនឹងរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងសប្តាហ៍នេះថា តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ នឹងប្រកាសចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រី Benjamin Netanyahu និងមន្ត្រីអ៊ីស្រាអែលផ្សេងទៀត សមាជិកសភាបានចេញសេចក្តីថ្លែងការណ៍...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយ កាលពីថ្ងៃអង្គារម្សិលមិញថា អ៊ីស្រាអែលនឹងបញ្ជូន ទាហានចូលទៅក្នុងទីក្រុង Rafah ដោយមិនគិតពីថា តើខ្លួនឈានដល់បទឈប់បាញ់ និងកិច្ចព្រមព្រៀង ដោះលែងចំណាប់ខ្មាំង ជាមួយក្រុមហាម៉ាសឬយ៉ាងណានោះទេ ។ ដោយឡែករដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោកស្រី Jill Stein នៃគណបក្ស Green Party របស់សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួន នៅឯការជួបជុំ គាំទ្រប៉ាឡេស្ទីន នៅឯសាកលវិទ្យាល័យ Washingtonក្នុងទីក្រុង St. Louis រដ្ឋ Missouri ហើយការចាប់ខ្លួន លោកស្រី...
បណ្តាញទូរទស្សសកលចិន (CGTN) នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ មជ្ឈិមចិន បានធ្វើការស្ទង់មតិមួយ ចំពោះអ្នកលេងអ៊ីនធឺណែតទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ ចំនួន៩០.០៥% បានអំពាវនាវយ៉ាងខ្លាំងក្លាឱ្យភាគីទាំងពីរប៉ាឡេស្ទីន និងអ៊ីស្រាអែល ឈប់បាញ់គ្នា ភ្លាម ដើម្បីជៀសវាង ការបណ្តាលឱ្យកើតមាន វិបត្តិមនុស្សធម៌ កាន់តែធ្ងន់ធ្ងរថែមទៀត ។ ក្រៅពីនេះនៅមាន អ្នកផ្តល់បទសម្ភា សន៍ចំនួន៩៣.៥% បានលើកឡើងថា...
យេរ៉ូសាឡឹម ៖ កងទ័ពអ៊ីស្រាអែលបានប្រកាសថា ការសាងសង់ផែអណ្តែតទឹក ចេញពីឆ្នេរសមុទ្រហ្គាហ្សា បានចាប់ផ្តើមហើយ ដោយមានបំណងផ្តល់ជំនួយ ដែលត្រូវការយ៉ាងខ្លាំងដល់ក្រុមប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ។ យោធាអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្វីដែលគេហៅថា គំនិតផ្តួចផ្តើម ស្តីពីភស្តុភាររួម Over-the-Shore ដែលដឹកនាំដោយបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក នឹងបង្កើតផែបណ្តែតទឹកបណ្តោះអាសន្ន ដើម្បីផ្តល់ជំនួយមនុស្សធម៌ ពីសមុទ្រទៅកាន់តំបន់ហ្គាហ្សា។ កងកម្លាំងអ៊ីស្រាអែល នឹងផ្តល់...
ពេលថ្មីៗកន្លងទៅនេះ លោកបៃដិន ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើ សេចក្តីព្រាងច្បាប់ ស្តីពីការផ្តល់ជំនួយជាថវិកា ចំនួន៩៥ប៊ីលានដុល្លារអាមេរិក ដល់អ៊ីស្រាអែល ។ បណ្តាញទូរទស្សន៍សកលចិន (CGTN) បានធ្វើការស្ទង់មតិមួយ ចំពោះអ្នកលេងអ៊ីនធឺណែត ទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ជិត៩០%(៨៩.៨៧%) បានយល់ឃើញថា ជំនួយរបស់អាមេរិក គឺផ្តើមចេញពីផល ប្រយោជន៍ជាអតិបរមារបស់អាមេរិកដោយមិនអើពើដល់ផលប្រយោជន៍ជាក់ស្តែងនិងការអភិវឌ្ឍយូរអង្វែងរបស់បណ្តាប្រទេសទទួលជំនួយនោះទេ។អ្នកផ្តល់បទសម្ភាសន៍ ចំនួន៨៩.៣៤%បានសម្គាល់ថា អាមេរិក...