គ៊ែរ៖ ទូរទស្សន៍ Al-Qahera News របស់អេហ្ស៊ីបបានរាយការណ៍ថា ទីក្រុងគែរ បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់អ៊ីស្រាអែល ក្នុងការដកខ្លួនចេញ ពីភាគីប៉ាឡេស្ទីន នៃច្រកឆ្លងកាត់រ៉ាហ្វា ដើម្បីបន្តប្រតិបត្តិការរបស់ខ្លួន។ កិច្ចប្រជុំត្រីភាគី ដែលចូលរួម ដោយគណៈប្រតិភូមកពីប្រទេសអេហ្ស៊ីប សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវបានធ្វើឡើងនៅទីក្រុងគែរ ដោយពិភាក្សាអំពីការបើកឡើងវិញ នូវផ្លូវឆ្លងកាត់រ៉ាហ្វា រវាងអេហ្ស៊ីប និងតំបន់ហ្គាហ្សាស្ទ្រីប។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីស្រាអែល បានស្នើឲ្យមានបទឈប់បាញ់ថ្មី ដែលយូរអង្វែង សម្រាប់តំបន់ហ្គាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ដែលនៅសេសសល់ទាំងអស់ ដោយក្រុមហាម៉ាស នេះបើយោងតាមប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយ កាលពីថ្ងៃសុក្រដោយអំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន យល់ព្រមលើការផ្តល់ជូននេះ។ កិច្ចពិភាក្សាដែលមានការសម្របសម្រួល ដោយអេហ្ស៊ីប កាតា និងប្រទេសផ្សេងទៀតបានឈានដល់ទីបញ្ចប់ម្តងហើយម្តងទៀត...
ដាម៉ាស់៖ អ៊ីស្រាអែលបានកំណត់គោលដៅ លើទីតាំងយោធាមួយនៅក្នុងតំបន់ នៃឥទ្ធិពលរបស់ក្រុមហេសបូឡា នៅក្នុងខេត្ត Homs ភាគកណ្តាល របស់ប្រទេសស៊ីរី កាលពីយប់ថ្ងៃពុធ។ មីស៊ីលអ៊ីស្រាអែលបាន វាយប្រហារយ៉ាងហោចណាស់ ទីតាំងយោធាមួយនៅជិតទីប្រជុំជន al-Furqlus ដែលបណ្តាលឱ្យមានផ្សែង ហុយចេញពីកន្លែងនោះ នេះបើយោងតាមក្រុម សង្កេតការណ៍សិទ្ធិមនុស្សស៊ីរី។ ក្រុមបានបន្ថែមថា កងការពារប្រឆាំងយន្តហោះលើដី បានព្យាយាមស្ទាក់ចាប់កាំជ្រួច ប៉ុន្តែមិនទាន់មានព័ត៌មានអំពីការស្លាប់មនុស្សណាមួយនោះទេនេះ បើយោងតាមការចុះផ្សាយ...
យេរ៉ូសាឡឹម៖ ក្រសួងការបរទេសអ៊ីស្រាអែលបានឲ្យដឹងថា គ្មានសារផ្លូវការណាមួយត្រូវ បានទទួលពីរដ្ឋាភិបាលប្រេស៊ីល ទាក់ទងនឹងការសម្រេចចិត្ត ក្នុងការកោះហៅឯកអគ្គរដ្ឋទូតប្រចាំ ប្រទេសអ៊ីស្រាអែល លោល Frederico Meyer មកវិញនោះទេ ។ នៅព្រឹកថ្ងៃពុធនេះ ប្រទេសប្រេស៊ីល បានប្រកាស តែងតាំងលោក Meyer ជាអ្នកតំណាងពិសេសរបស់ប្រទេស ទៅកាន់សន្និសីទអង្គការសហប្រជាជាតិ ស្តីពីការរំសាយ អាវុធនៅទីក្រុងហ្សឺណែវ។ លោក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រថក្រោះអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានធ្វើដំណើរចូលទៅ ដល់កណ្តាលក្រុង Rafah ខណៈដែលកងកម្លាំងការពារ អ៊ីស្រាអែល (IDF) បានបន្តប្រតិបត្តិការរបស់ខ្លួន នៅក្នុងទីក្រុងរបស់រដ្ឋប៉ាឡេស្ទីន កាលពីថ្ងៃអង្គារ។ រ៉យទ័របានរាយការណ៍ថា រថពាសដែក អាចត្រូវបានគេមើល ឃើញនៅជិតវិហារឥស្លាម Al Awda ដែលជាកន្លែងសម្គាល់ទីក្រុង...
បរទេស៖ អ៊ីស្រាអែល បានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីជនភៀសខ្លួន ប៉ាឡេស្ទីនយ៉ាងតិច ៤៥ នាក់ត្រូវបានសម្លាប់នៅ ក្នុងការវាយប្រហារ កាលពីថ្ងៃអាទិត្យរបស់កងកម្លាំង ការពារអ៊ីស្រាអែល (IDF) ទៅលើទីក្រុង Rafah ភាគខាងត្បូង Gazan ដែលមានមនុស្សច្រើនលើសលប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងលោក Shlomo Karhi ប្រគល់ឧបករណ៍ ដែលក្រសួងបានរឹបអូសពីមុន ពីសារព័ត៌មាន Associated Press (AP) បន្ទាប់ពីសម្ពាធរបស់អាមេរិក នេះបើយោងតាមសារព័ត៌មាន Kan TV គ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែល។ លោក Karhi ត្រូវបានដកស្រង់សម្តីដោយ...
បរទេស៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា មានមនុស្សតែពីរបីនាក់ប៉ុណ្ណោះ ដែលត្រូវបានបញ្ជាក់ជាផ្លូវការថា បានស្លាប់ដោយសារការអត់ឃ្លាន ក្នុងចំណោមជនស៊ីវិល ប៉ាឡេស្ទីននៅក្នុងតំបន់ ហ្គាហ្សា ជុំវិញដំណើរនៃសង្រ្គាមអ៊ីស្រាអែល ដែលកំពុងបន្តជាមួយក្រុមហាម៉ាស ដោយលោកបានច្រានចោល ការចោទប្រកាន់ របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិថា ជាការភូតកុហក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២...
បរទេស៖ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ ដោយដកស្រង់សម្តី មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់ថា រដ្ឋាភិបាលអ៊ីស្រាអែល មិនមានជាប់ពាក់ព័ន្ធ នឹង ការស្លាប់ របស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisiដែលបានធ្លាក់ ឧទ្ធម្ភាគចក្រ ស្លាប់កាលពីចុង សប្តាហ៍នោះទេ ។ ឧទ្ធម្ភាគចក្រដែលមានដឹកលោក Raisi និងមន្ត្រីជាច្រើននាក់ទៀត រួមទាំងរដ្ឋមន្ត្រី ការបរទេស...
ហ្គាហ្សា៖ យន្តហោះចម្បាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់ ជាច្រើននៅភាគខាងជើងតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ ខណៈដែលការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា បានផ្ទុះឡើងរវាងចលនាតស៊ូអ៊ីស្លាមហាម៉ាស់ និងកងកម្លាំងអ៊ីស្រាអែល ដែលធ្វើប្រតិបត្តិការថ្មីនៅក្នុងតំបន់ទាំងនោះ។ ប្រភពសន្តិសុខប៉ាឡេស្ទីន បានប្រាប់កាសែតស៊ិនហួ ថាអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស និងកាំភ្លើងធំទៅលើអគារលំនៅដ្ឋាន និងដីកសិកម្មនៅក្នុងជំរុំជនភៀសខ្លួន Jabalia ទីក្រុង Jabalia នៅជិតទីក្រុង Beit Lahia និងសង្កាត់មួយចំនួនក្នុងទីក្រុងហ្គាហ្សា។ អ្នកនាំពាក្យការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា...