បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden តាមសេចក្តីរាយការណ៍ បានយល់ព្រមផ្តល់គ្រាប់បែកបន្ថែម រាប់ពាន់គ្រាប់ដល់អ៊ីស្រាអែល ដោយជួយបំពេញឃ្លាំងស្តុកទុកដែល ត្រូវបានបាត់បង់ដោយការទម្លាក់គ្រាប់បែក រយៈពេលប្រាំមួយខែរបស់រដ្ឋាភិបាល យេរូសាឡឹមនៅក្នុងតំបន់ហ្គាហ្សា។ ការផ្គត់ផ្គង់អាវុធចុងក្រោយបង្អស់នេះ ត្រូវបានអនុញ្ញាតកាលពីថ្ងៃចន្ទ និងត្រូវបានយកទៅចេញផ្សាយ ព្រោងព្រាតដោយទូរទស្សន៍ CNN និង Washington Post ផង។...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទាមទារឱ្យអ៊ីស្រាអែល បើកការស៊ើបអង្កេតលើការវាយប្រហារ ដោយយោធារបស់ខ្លួន ដែលបានសម្លាប់សមាជិក ៧នាក់ នៃក្រុមសប្បុរសធម៌ ដែលកំពុងចែកចាយអាហារ ទៅកាន់តំបន់ហ្គាហ្សា។ លោក Blinken បានលើកឡើងថា “យើងបានឲ្យដឹងដោយផ្ទាល់ជាមួយរដ្ឋាភិបាលអ៊ីស្រាអែល អំពីឧប្បត្តិហេតុពិសេសនេះ។ យើងបានជំរុញឱ្យមានការ ស៊ើបអង្កេតឱ្យបានឆាប់រហ័ស ហ្មត់ចត់ និងមិនលំអៀង...
ដាម៉ាស៖ អ៊ីស្រាអែល នៅរសៀលថ្ងៃចន្ទម្សិលមិញនេះ បានបើកការវាយប្រហារដោយមីស៊ីល ទៅលើអគារស្ថានកុងស៊ុល នៃស្ថានទូតអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស ដោយបានសម្លាប់មន្ត្រីយ៉ាងហោចណាស់ ៧នាក់។ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅស៊ីរី លោក Hossein Akbari បានប្តេជ្ញាថា អ៊ីរ៉ង់នឹងឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលដោយកម្លាំងស្មើគ្នា។ លោកបានលើកឡើងថា យន្តហោះចម្បាំង F-35 របស់អ៊ីស្រាអែល បានបាញ់មីស៊ីលចំនួន ៦គ្រាប់ចេញពីតំបន់...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា យោធាអ៊ីស្រាអែល កំពុងរៀបចំបើកការវាយប្រហារលើទីក្រុងរ៉ាហ្វា ខណៈដែលការចរចាបទឈប់បាញ់ បានចាប់ផ្តើមឡើងវិញនៅក្នុងប្រទេសអេហ្ស៊ីប។ ទីក្រុងរ៉ាហ្វា ដែលជាទីក្រុងភាគខាងត្បូងបំផុត របស់តំបន់ហ្គាហ្សា បានក្លាយជាជម្រក សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ជាងមួយលាននាក់ ដែលកំពុងស្វែងរកទីជំរកពីការទម្លាក់គ្រាប់បែក។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ និងប្រទេសមួយចំនួនបានព្រមានថា ប្រតិបត្តិការជើងគោកណាមួយនៅក្នុងទីក្រុងនេះ នឹងនាំឱ្យមានមហន្តរាយដល់ជនស៊ីវិល។ នៅក្នុងសន្និសីទសារព័ត៌មានមួយ...
ហ្គាហ្សា៖ យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ១២នាក់បានស្លាប់ និង ៣០នាក់រងរបួស ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើអ្នកដែលទទួលខុសត្រូវ ក្នុងការធានាជំនួយ នៅទីក្រុងហ្គាហ្សា កាលពីយប់ថ្ងៃសៅរ៍ នេះបើយោងតាមទូរទស្សន៍ប៉ាឡេស្ទីន។ ប្រភពសន្តិសុខបានប្រាប់កាសែតស៊ិនហួឲ្យដឹងថា ក្រុមគ្រូពេទ្យបានតស៊ូក្នុងការដឹកជញ្ជូនអ្នកស្លាប់ដោយអ្នកខ្លះនៅតែដេកនៅលើដីរង់ចាំជំនួយ។ កងកម្លាំងការពារ អ៊ីស្រាអែល (IDF) មិនបានធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុនេះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។...
ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៩នាក់ រួមទាំងមន្ត្រីប៉ូលីសម្នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលនៅភាគខាងកើតនៃទីក្រុងហ្គាហ្សា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាសបានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានសម្លាប់សមាជិករបស់ខ្លួនចំនួន ១០នាក់ និងជនស៊ីវិល ២នាក់ រួមទាំងស្ត្រីប៉ាឡេស្ទីនម្នាក់ផងដែរ នៅក្នុងការវាយប្រហារសំដៅ ទៅលើកម្លាំងសន្តិសុខប៉ូលីស ដែលកំពុងធ្វើសកម្មភាពមនុស្សធម៌នៅឯក្លឹបកីឡា Shujaiya ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា...
យេរ៉ូសាឡឹម៖ លោក Marwan Issa ដែលជាអនុមេដឹកនាំយោធា នៃក្រុមហាម៉ាស ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសរបស់ខ្លួនលើផ្លូវរូងក្រោមដីមួយ នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីដើមខែមីនា។ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានឲ្យដឹងនៅក្នុងសន្និសីទខ្លីមួយថា “យប់នេះខ្ញុំអាចបញ្ជាក់បានថា យោងតាមការស៊ើបការណ៍របស់យើង លោក Marwan Issa...
តេអេរ៉ង់៖ ប្រធានការិយាល័យនយោបាយ របស់ក្រុមហាម៉ាស លោក Ismail Haniyeh បានឲ្យដឹងថា ភាពឯកោផ្នែកនយោបាយរបស់អ៊ីស្រាអែល គឺជាក់ស្តែងនៅក្នុងដំណោះស្រាយ ដែលបានអនុម័តមួយថ្ងៃមុន ដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) ដែលទាមទារបទឈប់បាញ់ជាបន្ទាន់នៅក្នុង នេះបើតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA។ លោកបានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់។ លោកបានលើកឡើងថា...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារ ជាមួយនឹងលោក Eli Eliyahu Sneh អគ្គទីប្រឹក្សា នៃស្ថានទូតអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា និងថៃ នៅទីស្តីការក្រសួងការងារ...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយ អ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីមន្ត្រី ដែលដឹងអំពីបញ្ហានេះថា អ៊ីស្រាអែល បានយល់ព្រម ដោះលែង អ្នកទោសប៉ាឡេស្ទីនចន្លោះពី ៧០០នាក់ ទៅ ៨០០នាក់ ជាថ្នូរនឹងចំណាប់ខ្មាំង៤០ នាក់ ដែលនៅតែឃុំខ្លួន ដោយក្រុមហាម៉ាស។ ប្រសិនបើជោគជ័យ ការដោះដូរនឹងក្លាយជាផ្នែកមួយនៃកិច្ចព្រមព្រៀង បទឈប់បាញ់ ដែលមានការសម្របសម្រួល...