បរទេស៖ រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិក លោកស្រី Janet Yellen បាននិយាយកាលពីថ្ងៃពុធថា វានឹងមិនមែនស្របច្បាប់នោះទេ សម្រាប់សហរដ្ឋអាមេរិក ក្នុងការបង្កកទ្រព្យសម្បត្តិ របស់ធនាគារកណ្តាលរុស្ស៊ីចំនួន 16 ដើម្បីយកទ្រព្យសម្បត្តិទាំងនោះ មកជួយកសាងអ៊ុយក្រែនឡើងវិញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Yellen...
បរទេស៖ មន្ត្រីរុស្ស៊ីកំពូលមួយរូបបានសន្យាថា នឹងធ្វើឱ្យតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែនដែលកាន់កាប់ឡើងវិញ ជាមួយនឹងកសាងឡើងវិញនូវផ្លូវថ្នល់ ស្ពាន និងអគារ ដែលត្រូវបានបំផ្លាញ ដោយសារតែការលុកលុយ តាមបញ្ជារបស់វិមានក្រឹមឡាំង មកលើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការទៅទស្សនាតំបន់ដែលកាន់កាប់ ដោយរុស្ស៊ីកាលពីថ្ងៃអង្គារ...
Mariupol៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ថា យុទ្ធជនអ៊ុយក្រែនជិត ៧០០នាក់ទៀត បានចុះចាញ់នៅរោងចក្រដែកនៅ Mariupol ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ រុស្ស៊ីបានអះអាងនៅថ្ងៃពុធនេះ ប៉ុន្តែមេដឹកនាំត្រូវបានគេរាយការណ៍ថា នៅតែត្រូវបានលាក់ខ្លួន នៅខាងក្នុងដោយពន្យារពេលការបញ្ចប់ចុងក្រោយ នៃសមរភូមិដ៏យូរបំផុត និងបង្ហូរឈាមបំផុតរបស់អឺរ៉ុប អស់រយៈពេលជាច្រើនទសវត្សរ៍ ។...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់សមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងអំឡុងពេលការហៅទូរស័ព្ទកាលពីថ្ងៃទី 17 ខែឧសភាថា ការផ្គត់ផ្គង់អាវុធពីទីក្រុងប៉ារីស នឹង “កើនឡើង” នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីបារាំង។ យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម...
បរទេស៖ ក្នុងពេលដែលក្រសែភ្នែករបស់ពិភពលោកកំពុងសម្លឹងមើលអ៊ុយក្រែន នៅទឹកដី Transnistria កំពុងប្រឈមមុខនឹងស្ថានភាពផ្ទុះយ៉ាងកក្រើក។ Transnistria ជារដ្ឋបំបែកខ្លួន ហើយបានគ្រប់គ្រងដោយខ្លួនឯងដោយការពិតចាប់តាំងពីការដួលរលំនៃសហភាពសូវៀត ទឹកដីតូចមួយដែលមានព្រំប្រទល់ជាប់នឹងអ៊ុយក្រែន ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយនៃប្រទេស Moldova ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការផ្ទុះជាបន្តបន្ទាប់បានអង្រួនរដ្ឋធានី Tiraspol នៅចុងខែមេសា ហើយការបាញ់ប្រហារត្រូវបានគេឮនៅជិតព្រំដែនជាមួយអ្នកជិតខាងអ៊ុយក្រែន...
បរទេស៖ រដ្ឋាភិបាលទីក្រុងឡុងដ៍ និង រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងអនុវត្តការ គ្រប់គ្រងរបស់ពួកគេ លើអ្នកចរចាអ៊ុយក្រែន ក្នុងគោលបំណង អូសបន្លាយជម្លោះ ហើយគោលនយោបាយនេះ បាននាំឱ្យមានការផ្អាក កិច្ចចរចាសន្តិភាព រវាងទីក្រុងម៉ូស្គូនិងទីក្រុងកៀវ។ នេះបើតាមការអះអាង របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧...
គៀវ ៖ ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រង ដោយរដ្ឋាភិបាល អ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ សំដីអនុរដ្ឋមន្ត្រីការពារជាតិ លោកស្រី Hanna Malyar ឲ្យដឹងថា ការជម្លៀសកងទ័ពអ៊ុយក្រែន ចេញពីរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol គឺជារូបមន្តតែមួយគត់ ដែលអាចធ្វើទៅបាន សម្រាប់ការ...
បរទេស ៖ ទាហានអ៊ុយក្រែន ចុងក្រោយដែលនៅសេសសល់ នៅក្នុងភាគខាងត្បូងទីក្រុងកំពង់ផែ Mariupol បានចាប់ផ្តើមចុះចាញ់ បន្ទាប់ពីជាប់គាំង អស់រយៈពេលជិតមួយខែ នៅក្នុងសិប្បកម្មដែក Azovstal ។ បរិវេណឧស្សាហកម្មដ៏ធំ ដែលមានបណ្តាញផ្លូវ រូងក្រោមដី និងលេណដ្ឋានក្រោមដី គឺជាបន្ទាយចុងក្រោយ ដែលកាន់កាប់ដោយកងកម្លាំងអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន RT ចេញនៅថ្ងៃទី១៧...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃអង្គារបានពិភាក្សាគ្នា តាមទូរស័ព្ទដាច់ ដោយឡែកជាមួយអធិការបតី អាល្លឺម៉ង់លោក Olaf Scholz និងប្រធានាធិបតីបារាំង Emmanuel Macron ជុំវិញជម្លោះ ដែលអូសបន្លាយ ជាមួយរុស្ស៊ី ។ នៅក្នុងការសន្ទនារបស់លោកជាមួយ Scholz លោក...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីលោក Mykhailo Podolyak សមាជិកនៃគណៈប្រតិភូអ៊ុយក្រែន ដែលចូលរួម ក្នុងកិច្ចចរចាសន្តិភាព ជាមួយប្រទេសរុស្ស៊ីថា អ៊ុយក្រែន នឹងមិនផ្លាស់ប្តូរទឹកដីរបស់ខ្លួន សម្រាប់កិច្ចព្រមព្រៀងសន្តិភាព ជាមួយរុស្ស៊ីនោះទេ។ លោក Podolyak បានលើកឡើងថា “វាជាមនោគមវិជ្ជា មិនអាចទទួលយកបាន សម្រាប់ពួកយើងក្នុងការផ្តល់អ្វីមួយ ដល់សហព័ន្ធរុស្ស៊ី...