ព័ត៌មានអន្តរជាតិ

Update៖ យន្តហោះទម្លាក់គ្រាប់បែក របស់រុស្ស៊ី បានបាញ់មីស៊ីល ទៅកាន់ក្រុងគៀវ របស់អ៊ុយក្រែន

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់ប្រទេសរុស្ស៊ី បានបាញ់មីស៊ីលទៅកាន់ទីក្រុង គៀវ ពីចម្ងាយរហូតដល់សមុទ្រ កាសព្យែន កាលពីព្រឹកថ្ងៃអាទិត្យនេះ ហើយការផ្ទុះបានបង្កឡើង នៅសង្កាត់ភាគខាងកើត នៃរដ្ឋធានីអ៊ុយក្រែន ។ កងកម្លាំងអាកាសរបស់ អ៊ុយក្រែន និងអភិបាលក្រុង បានលើកឡើងយ៉ាងដូច្នេះ ។
គេបានឃើញមានផ្សែងងងឹត ហុយឡើងលើមេឃ នៅពីលើស្រុក Darnytskyi និង Dniprovskyi នៅជាយក្រុងគ្រៀង ។

អភិបាលក្រុង Vitaly Klitschko បានលើកឡើងថា យ៉ាងហោចណាស់មនុស្សម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ទោះបីជាមិនមានអ្នកស្លាប់ភ្លាមៗក៏ដោយ ។

គ្រាប់មីស៊ីលរបស់រុស្ស៊ី មួយគ្រាប់បានហោះ “ទាបខ្លាំង” ពីលើរោងចក្រ ថាមពលនុយក្លេអ៊ែរ ដ៏សំខាន់មួយ នៅក្នុងតំបន់ Mykolaiv ភាគខាងត្បូង ហើយប្រហែលជាត្រូវបានឆ្ពោះទៅទីក្រុង គៀវ ជាប្រតិបត្តិករថាមពលនុយក្លេអ៊ែរ ដែលគ្រប់គ្រងដោយរដ្ឋ Energoatom បានលើកឡើងនៅលើ បណ្តាញសង្គម Telegram ។

យោងតាមការលើកឡើង របស់លោក Serhiy Leshchenko ជំនួយការរបស់ប្រធានបុគ្គលិក របស់ប្រធានាធិបតី Volodomyr Zelenskyy បានឱ្យដឹងថា គ្រាប់មីស៊ីលបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកក្នុងរដ្ឋធានី ។

ក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងថា ខ្លួនបានបាញ់រ៉ុក្កែត ទៅកាន់ទីក្រុងគៀវ ពីចម្ងាយ ហើយបានបំផ្លាញរថក្រោះ T-72 និងរថពាសដែកដែលត្រូវបានផ្គត់ផ្គង់ ដល់ប្រទេសអ៊ុយក្រែន ដោយបណ្តាប្រទេស នៅអឺរ៉ុបខាងកើត ហើយត្រូវបានឃុំខ្លួន នៅក្នុងអគារជួសជុល រថយន្តផ្លូវដែក ។

កងទ័ពអាកាសអ៊ុយក្រែនបានលើកឡើងថា កងការពារដែនអាកាសអ៊ុយក្រែន បានបំផ្លាញមីស៊ីល ធ្វើដំណើរមួយ នៅម៉ោងប្រហែល៦ព្រឹក ម៉ោងក្នុងស្រុក បន្ទាប់ពីកំណត់អត្តសញ្ញាណ មីស៊ីលដែលចូលមក ។

គ្រាប់មីស៊ីលនេះ គឺជាមីស៊ីលដំបូងគេ ដែលបានវាយប្រហាររដ្ឋធានី ចាប់តាំងពីចុងខែមេសា នៅគ្រាដែលផលិតករ Radio Liberty ម្នាក់ត្រូវបានបាត់បង់ជីវិត នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ដែលបានវាយប្រហារ ទៅលើអគារ ដែលនាងរស់នៅ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top